Trending now
បំផុសទិវាលើកតម្កើងភាសាវៀតណាមថ្ងៃទី ៨ ខែកញ្ញា ៖

ភាសាកំណើតជាមោទនភាពរបស់ជនជាតិវៀតណាមនៅគ្រប់ទីកន្លែង

18:13 | 04/09/2022 ឌីណា

យុគសម័យ- នារសៀលថ្ងៃទី ៨ កញ្ញា នៅរដ្ឋធានី Ha Noi គណៈកម្មាធិការរដ្ឋទទួលបន្ទុកជន វៀតណាមនៅឯបរទេស ក្រសួងការបរទេសបានប្រារព្ធពិធីបើកទិវាលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស ។

កាសែត khmertimeskh (កម្ពុជា) ផ្សាយព័ត៌មានអំពីសកម្មភាពបង្រៀនភាសាខ្មែរដោយ​ឥតគិតថ្លៃនៅវៀតណាម កាសែត khmertimeskh (កម្ពុជា) ផ្សាយព័ត៌មានអំពីសកម្មភាពបង្រៀនភាសាខ្មែរដោយ​ឥតគិតថ្លៃនៅវៀតណាម
ពូនជ្រុំសេចក្តីស្រឡាញ់ភាសាវៀតណាមសម្រាប់សហគមន៍ជនវៀតណាមនៅឯបរទេស ពូនជ្រុំសេចក្តីស្រឡាញ់ភាសាវៀតណាមសម្រាប់សហគមន៍ជនវៀតណាមនៅឯបរទេស
ភាសាកំណើតជាមោទនភាពរបស់ជនជាតិវៀតណាមនៅគ្រប់ទីកន្លែង
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Quang Hieu ថ្លែងសុន្ទរកថា ក្នុង​ពិធីបំផុសទិវាលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាម​នៅឯបរទេស។ (រូបថត៖ Quang Hoa)

ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu - ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជន​វៀតណាមនៅឯបរទេសបានអះអាងថា ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ គឺជាព្រឹត្តិការណ៍សំខាន់ក្នុងការងារជនវៀតណាមនៅឯបរទេសនិយាយរួម និងការងារភាសាវៀតណាមជាពិសេស។

ចាប់ពីឆ្នាំ ២០២២ ថ្ងៃទី ៨ ខែកញ្ញា ជារៀងរាល់ឆ្នាំនឹងជ្រើសរើសជាថ្ងៃលើក​តំកើងភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាម​នៅឯបរទេស ពីព្រោះថ្ងៃនេះមានអត្ថន័យប្រវត្តិសាស្ត្រជាច្រើនដែល​ទាក់ទងនឹងប្រជាជាតិទូទៅ និងភាសាវៀតណាមជាពិសេស។

នាថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ១៩៤៥ រដ្ឋាភិបាលបណ្ដោះអាសន្ននៃសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមបានបំផុសចលនា "លុបបំបាត់​អនក្ខរកម្ម​" និងបានបង្កើតស្ថាប័ន "លុបបំបាត់​អនក្ខរកម្ម​" ចំណុះក្រសួងអប់រំជាតិ។ ម្យ៉ាង​ទៀត ថ្ងៃទី ៨ ខែកញ្ញាក៏បានជ្រើសរើសដោយអង្គការយូណេស្កូជាទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អនក្ខរកម្ម។

ភាសាកំណើតជាមោទនភាពរបស់ជនជាតិវៀតណាមនៅគ្រប់ទីកន្លែង
ទិដ្ឋភាពទូទៅនៃពិធីបំផុស​នេះ ។ (រូបថត៖ Quang Hoa)

អនុរដ្ឋមន្ត្រីក្រសួង​ការបរទេស លោក Pham Quang Hieu បានសង្កត់ធ្ងន់ថា៖ “ដើម្បីសម្គាល់ប្រជាជាតិមួយ ក្រៅពីបទដ្ឋាននៃទឹកដី សហគមន៍ លក្ខណៈទូទៅនៃចិត្តវិទ្យា វប្បធម៌ សេដ្ឋកិច្ច មនសិការជាតិ ... ភាសាបានចាត់ទុកថាជាលក្ខណៈវិនិច្ឆ័យសំខាន់មួយ រួមចំណែកក្នុងការបង្កើតអត្តសញ្ញាណជាតិមួយ។

សម្រាប់ប្រជាជនវៀតណាម ភាសាវៀតណាមគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ឆ្លុះបញ្ចាំងពីអរិយធម៌ ភាពថ្លៃថ្នូរ និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិវៀតណាម ដើរតួនាទីជាស្ពាន និងជាមធ្យោបាយផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីរបស់វៀតណាម។ ភាសាវៀតណាមក៏ជាឧបករណ៍​ដ៏សំខាន់ដែល​ជួយលើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិ រួមចំណែកក្នុងការពង្រឹងឯករាជ្យជាតិមាតុភូមិ។

ជាពិសេសនៅពិធីបំផុសនោះ មានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (MOU) រវាងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជន​វៀតណាម​នៅឯបរទេស មហាវិទ្យាលស័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ និងគ្រឹះស្ថានបោះពុម្ពផ្សាយអប់រំវៀតណាម និងក្រុមហ៊ុន​ភាគហុនសៀវភៅ Alpha Books ដើម្បីសហការអនុវត្តសកម្មភាពក្នុងក្របខ័ណ្ឌនៃគម្រោងលើកតម្កើងភាសាវៀតណាមនាពេលខាងមុខ។

លោក Le Hoang Bach - អគ្គនាយកនៃគ្រឹះស្ថានបោះពុម្ពផ្សាយអប់រំវៀតណាមបានអះអាងថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលក្នុងការអនុវត្តសកម្មភាពជាបន្តបន្ទាប់ដូចជា៖ ការបណ្តុះបណ្តាល ការចែករំលែកអំពីវិធីសាស្រ្តបង្រៀនភាសាវៀតណាមដល់កុមារក្នុងសហគមន៍ជនវៀតណាមនៅឯបរទេសកសាងបណ្ណាល័យ​ ណែនាំសៀវភៅ ផ្សព្វផ្សាយវប្បធម៌វៀតណាមក្នុងប្រទេសផ្សេងៗ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក