យុគសម័យ - តាមរយៈការយល់ដឹង និងការប្រើប្រាស់ភាសាវៀតណាម ទោះបីពួកគេនៅរស់ឆ្ងាយពីស្រុកកំណើតក៏ដោយ ក៏ជនជាតិវៀតណាមនៅឯបរទេសជាច្រើនជំនាន់បានរក្សាស្មារតីសាមគ្គីភាព ផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះមាតុភូមិ និងប្រទេសជាតិ។ ការងារកសាង ពង្រឹង និងអភិវឌ្ឍន៍ចលនាបង្រៀន និងរៀនភាសាវៀតណាមសម្រាប់សហគមន៍ជនវៀតណាមនៅឯបរទេស គឺជាភារកិច្ចសំខាន់ក្នុងការជួយសហគមន៍ក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ និងប្រពៃណីជាតិ។ រួមចំណែកផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាមទៅកាន់បរទេស។
![]() |
![]() |
ការងារកសាង ពង្រឹង និងអភិវឌ្ឍន៍ចលនាបង្រៀន និងរៀនភាសាវៀតណាមសម្រាប់សហគមន៍ជនវៀតណាមនៅឯបរទេស គឺជាភារកិច្ចសំខាន់ក្នុងការជួយសហគមន៍ក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ និងប្រពៃណីជាតិ។ រួមចំណែកផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាមទៅកាន់បរទេស។
កាវតភ្ជាប់រវាងអាណិកជនវៀតណាមនៅឯបរទេសជាមួយមាតុភូមិ និងស្រុកកំណើត
![]() |
ថ្ផ្សព្វផ្សាយចំណេះដឹងអំពីអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រ និងកោះ នៅថ្នាក់រៀនភាសាវៀតណាមមួយនៅសាធារណរដ្ឋឆេក។ |
សម្រាប់សហគមន៍ជនជាតិវៀតណាមជាង ៥,៣ លាននាក់ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេស និងដែនដីចំនួន ១៣០ ភាសាវៀតណាមគឺជាមធ្យោបាយនៃការរក្សា ផ្សព្វផ្សាយ និងបញ្ជូនវប្បធម៌ និងជួយជនរួមជាតិរបស់យើងនៅឯបរទេស ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ផ្ទាល់របស់ពួកគេ។ ភាសាវៀតណាមក៏ជាស្ពានតភ្ជាប់ប្រជាជនវៀតណាមជុំវិញពិភពលោកជាមួយមាតុភូមិផងដែរ។
ការបង្រៀនភាសាវៀតណាមសម្រាប់ប្រជាជនវៀតណាមនៅឯបរទេស ជាពិសេសសម្រាប់ជំនាន់ក្រោយ បានក្លាយជាចលនារីកចម្រើននៅជុំវិញពិភពលោក ជាគំរូគឺសហរដ្ឋអាមេរិក (មានមជ្ឈមណ្ឌល និងគ្រឹះស្ថានបង្រៀនភាសាវៀតណាមប្រហែល ២០០) ប្រទេសថៃ (មានថ្នាក់បង្រៀនភាសាវៀតណាមចំនួន ៣៩) ប្រទេសកម្ពុជា (បង្កើតសាលារៀន និងមជ្ឈមណ្ឌលបង្រៀងចំនួន ៣៣) ប្រទេសឡាវ (មានសាលាចំនួន មជ្ឈមណ្ឌលបង្រៀនភាសាវៀតណាមចំនួន ១៣)...
ការបង្រៀនភាសាវៀតណាមសម្រាប់ប្រជាជនវៀតណាមនៅឯបរទេស ជាពិសេសសម្រាប់ជំនាន់ក្រោយ បានក្លាយជាចលនារីកចម្រើននៅជុំវិញពិភពលោក ជាគំរូគឺសហរដ្ឋអាមេរិក (មានមជ្ឈមណ្ឌល និងគ្រឹះស្ថានបង្រៀនភាសាវៀតណាមប្រហែល ២០០) ប្រទេសថៃ (មានថ្នាក់បង្រៀនភាសាវៀតណាមចំនួន ៣៩) ប្រទេសកម្ពុជា (បង្កើតសាលារៀន និងមជ្ឈមណ្ឌលបង្រៀងចំនួន ៣៣) ប្រទេសឡាវ (មានសាលាចំនួន មជ្ឈមណ្ឌលបង្រៀនភាសាវៀតណាមចំនួន ១៣)...
លោក Le Xuan Lam អាណិកជនវៀតណាមនៅឯប្រទេសប៉ូឡូញ និពន្ធនាយកកាសែត Que Viet ប្រធានក្រុមប្រឹក្សាសាលារៀនភាសាវៀតណាម Lac Long Quan មានប្រសាសន៍ថា ចលនាកុមារវៀតណាមរៀនភាសាវៀតណាមនៅប៉ូឡូញមានការរីកចម្រើនបង្គួរ។ ជាពិសេស សាលារៀនភាសាវៀតណាម Lac Long Quan នៅទីក្រុង Warsaw ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដោយផ្តើមចេញពីគោលបំណងចង់រៀនភាសាវៀតណាម យល់ដឹងនូវភាសាស្រុកកំណើតនិងរក្សាវប្បធម៌វៀតណាមរបស់ឪពុកម្តាយ និងកូនមួយចំនួនដែលកើត និងធំធាត់នៅប្រទេសប៉ូឡូញ។
តាំងពីពេលដែលទើបបង្កើត សាលាមានសិស្សចូលរៀនត្រឹមតែ ៣០ នាក់ប៉ុណ្ណោះ រហូតមកដល់ពេលនេះក្នុងមួយឆ្នាំៗ មានសិស្ស ១៥០ - ១៨០ នាក់ដែលមានអាយុពី ៦ - ១៤ ឆ្នាំបានរៀនភាសាវៀតណាមរៀងរាល់រសៀលថ្ងៃសៅរ៍។
ចាប់តាំងពីឆ្នាំ ២០១៨ មក សាលាបានបញ្ចប់ការចងក្រងសៀវភៅសិក្សាដាច់ដោយឡែកមួយដែលមានឈ្មោះថា "ខ្ញុំកំពុងរៀនភាសាវៀតណាម" រួមទាំងសៀវភៅចំនួន ១៤ ក្បាល ដែលមានកម្មវិធី A, B, C, D, E ដើម្បីធានាថា វាសមស្របនឹងបរិស្ថាន និងពេលវេលារបស់កុមារនៃសហគមន៍ជនវៀតណាមនៅប្រទេសសាមីផ្ទះ។
ជាពិសេស ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូ COVID-19 មក សាលាបានផ្លាស់ប្តូរយ៉ាងសកម្មក្នុងការបង្រៀន និងរៀនតាមអ៊ីនធឺណិត។
“ចំពោះកុមារដែលរៀនភាសាវៀតណាម យើងមិនត្រឹមតែបង្រៀនបំណិនស្តាប់-និយាយ-អាន-សរសេរប៉ុណ្ណោះទេ ថែមទាំងបញ្ចូលភាពស្រស់ស្អាតនៃវប្បធម៌វៀតណាម បុណ្យជាតិ និងបុណ្យតេត ព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ប្រទេស ជាពិសេសគឺក្តីស្នេហាមាតុភូមិ និងមោទនភាពចំពោះអធិបតេយ្យភាពរបស់សមុទ្រ កោះ ដើម្បីកូនចៅជំនាន់ក្រោយយល់ដឹងនូវប្រភពដើម និងប្រទេសវៀតណាម។ ”លោក Le Xuan Lam បានមានប្រសាសន៍
លោកស្រី Tran Thi Bach Lan អនុប្រធានសមាគមជនវៀតណាមប្រចាំខេត្ត Savanakhet (ឡាវ) បានមានប្រសាសន៍ថា ការក្សា និងអភិរក្សអត្តសញ្ញាណវប្បធម៌ និងប្រពៃណីជាតិគឺជាកិច្ចការបន្ទាន់មួយ ដែលក្នុងនោះការពង្រឹងភាសាវៀតណាមគឺជាការងារសំខាន់ដែលតភ្ជាប់រវាងសហគមន៍អាណិកជនវៀតណាមនៅឯបរទេសនិងប្រទេសមាតុភូមិ។
“យើងតែងតែចង់ប្រគល់បន្តដល់កូនចៅជំនាន់ក្រោយនូវចំណងសាមគ្គីភាពរបស់យើង ភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណី ភាសារបស់យើង មោទនភាពគឺជាជនជាតិវៀតណាម និងជាកូនចៅរបស់លោកប្រថាន Ho Chi Minh”។
ការពង្រឹងអំណាច "ទន់" របស់ប្រទេស
![]() |
ថ្នាក់រៀនភាសាវៀតណាមមួយនៅ Ekaterinburg ។ |
យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Pham Quang Hieu ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស៖ “ភាសាវៀតណាមគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជនជាតិវៀតណាម ដើរតួជាស្ពានតភ្ជាប់ និងជាមធ្យោបាយផ្សព្វផ្សាយតម្លៃវប្បធម៌ ជាឧបករណ៍សំខាន់ឈានមុខគេក្នុងការជួយរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិ រួមចំណែកដល់ការពង្រឹងឯករាជ្យជាតិមាតុភូមិ និងមហាសាមគ្គីជនជាតិដ៏អស្ចារ្យរបស់វៀតណាម។ ការងារអភិរក្ស ពង្រីកនិងផ្សព្វផ្សាយភាសាវៀតណាមក្នុងសហគមន៍ទទួលបានលទ្ធផលសំខាន់ៗជាច្រើន”។
លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស Pham Quang Hieu បានរំពឹងថា ថ្ងៃលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេសនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំក្នុងជីវភាពវប្បធម៌ និងជីវិត។ ស្មារតីសហគមន៍ ដោយមានសកម្មភាពជាក់ស្តែង ដើម្បីលើកតម្កើងភាពសម្បូរបែប និងភាពស្រស់ស្អាតនៃភាសាវៀតណាម ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីភាសា និងវប្បធម៌ជាតិចំពោះជនជាតិវៀតណាមនៅក្រៅប្រទេសជុំវិញពិភពលោក ជាពិសេសគឺយុវជនជំនាន់ក្រោយ និងមិត្តភក្តិអន្តរជាតិ។ ផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវសេចក្តីស្រឡាញ់ភាសាវៀតណាម ក្លាយជាកម្លាំងចលករជំរុញចលនាបង្រៀន និងរៀនភាសាវៀតណាមក្នុងសហគមន៍។
លោកអនុរដ្ឋមន្ត្រី Pham Quang Hieu បានអះអាងថា ការរៀបចំថ្ងៃលើកតំកើងភាសាវៀតណាម នាថ្ងៃទី ៨ ខែកញ្ញា ជារៀងរាល់ឆ្នាំ រួមមានសកម្មភាពដូចខាងក្រោម៖ សន្និសីទអបអរសាទរថ្ងៃលើកតំកើងភាសាវៀតណាម ជាទៀងទាត់រៀបចំការប្រលងស្វែងរក និងប្រគល់កិត្តិនាម “បេសកជនវៀតណាមនៅបរទេស” (តាមរយៈសកម្មភាពទាក់ទងនឹងភាសា វៀតណាមដូចជា ការប្រលងនិទានរឿង ការសរសេរកំណាព្យ ...); កម្មវិធីសម្តែងសិល្បៈ "ភាសាវៀតណាមជាទីស្រឡាញ់"; ស្ថាប័នតំណាងវៀតណាមនៅឯបរទេសសម្របសម្រួលជាមួយអាជ្ញាធរ និងស្ថានទូតនានាក្នុងប្រទេសសាមីរៀបចំសកម្មភាពផ្សព្វផ្សាយភាសាបរទេស បញ្ចូលកម្មវិធីថ្ងៃលើកតំកើងភាសាវៀតណាមជាមួយសកម្មភាពកិច្ចការបរទេសក្នុងតំបន់។
ក្រៅពីនោះ ក្នុងឱកាសអបអរសាទរថ្ងៃលើកតំកើងភាសាវៀតណាមប្រចាំឆ្នាំ ក្រសួងការបរទេសសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំកម្មវិធី “ដឹងគុណ” ដើម្បីទទួលស្គាល់ និងលើកទឹកចិត្តបុគ្គល ក្រុមគ្រួសារ អង្គការ និងសមាគមដែលបានរួមចំណែកយ៉ាងសកម្មដល់ចលនារក្សា និងផ្សព្វផ្សាយភាសាវៀតណាមក្នុងសហគមន៍។
“ដើម្បីធ្វើពិពិធកម្មទម្រង់នៃព័ត៌មាន និងការផ្សព្វផ្សាយក្នុងប្រទេស និងក្រៅប្រទេស ដើម្បីឆ្លើយតបយ៉ាងសកម្មនឹងថ្ងៃលើកតំកើងភាសាវៀតណាម បន្ថែមពីលើការកៀងគរការចូលរួមរបស់ទីភ្នាក់ងារសារព័ត៌មាន ឥស្សរជនដ៏មានកិត្យានុភាព និងឥទ្ធិពលនៅក្នុងសហគមន៍ រួមជាមួយនឹងទម្រង់ផ្សាព្វផ្សាយថ្មី និងចម្រុះ យើងនឹងគាំទ្រ និងសម្របសម្រួលជាមួយសមាគមវៀតណាមក្នុងតំបន់ រៀបចំថ្ងៃ/សប្តាហ៍និយាយភាសាវៀតណាមក្នុងសហគមន៍ គាំទ្រសហគមន៍បង្កើតក្លឹបភាសា និងវប្បធម៌វៀតណាម រៀបចំសកម្មភាពបង្រៀន និងផ្សព្វផ្សាយភាសាវៀតណាម និងវប្បធម៌វៀតណាមក្នុងសហគមន៍ជនវៀតណាមនៅក្រៅប្រទេស និងមិត្តភក្តិអន្តរជាតិ”។ លោកអនុរដ្ឋមន្ត្រី Pham Quang Hieu បាននិយាយ។
ក្រៅពីនោះ លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស Pham Quang Hieu បានបន្ថែមថា ទូសៀវភៅវៀតណាម; គេហទំព័រដាច់ដោយឡែកមួយស្តីពីការបង្រៀន និងរៀនភាសាវៀតណាមក៏នឹងត្រូវបានដាក់ឱ្យដំណើរការផងដែរ ដើម្បីផ្សព្វផ្សាយ ឧទ្ទេសនាមនូវវប្បធម៌ ប្រពៃណី ប្រទេស សមុទ្រ និងកោះ និងប្រជាជនវៀតណាម នៅក្នុងបណ្ណាល័យ និងមូលដ្ឋានទិន្នន័យមូលដ្ឋាន... រួមជាមួយនឹងនោះគឺជាគំនិតផ្តួចផ្តើមផ្សេងទៀតទាក់ទងនឹងការផ្សព្វផ្សាយភាសាវៀតណាម។/.

មតិពីមិត្តអ្នកអាន