Trending now

ភ្ញៀវទេសចកម្ពុជាទៅលេងប្រទេសវៀតណាមជាច្រើនបំផុតក្នុងតំបន់អាស៊ី

18:25 | 07/09/2022 ឌីណា

ប្រទេសវៀតណាមមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ដូច្នេះ​ការ​ធ្វើ​ដំណើរ​ទេសចរ​ទៅកាន់​ប្រទេស​វៀតណាម​ងាយ​ស្រួល​ណាស់ ថែមទាំង​​ប្រាក់​ចំណាយ​សម្រាប់ដំណើរការ​នេះ​ក៏​សមរម្យដែរ។ ហេតុ​ដូច្នេះ ទេសចរកម្ពុជា ទៅលេងវៀតណាមច្រើនជាងគេ ក្នុងតំបន់អាស៊ាន

វៀតណាម និងកម្ពុជាប្តេជ្ញាពង្រឹង និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី វៀតណាម និងកម្ពុជាប្តេជ្ញាពង្រឹង និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា
ភ្ញៀវទេសចកម្ពុជាទៅលេងប្រទេសវៀតណាមជាច្រើនបំផុតក្នុងតំបន់អាស៊ី

បើតាមអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម នៅក្នុងខែសីហា ឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរកម្ពុជា ដែលបានធ្វើដំណើរកំសាន្តទៅវៀតណាម កើនឡើងចំនួន ២០៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ មុនពេលការរីករាលដាលនៃជំងឺកូវីដ-១៩។

រយៈពេល ៨ខែ នៃឆ្នាំ ២០២២នេះ ភ្ញៀវទេសចរកម្ពុជា បានទៅលេងកំសាន្តនៅវៀតណាម នាំមុខគេក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ ដែលមានចំនួនប្រមាណ ៨,២ម៉ឺននាក់ ខណៈដែលសិង្ហបុរីមាន ៦,៨ម៉ឺននាក់ តាមពីក្រោយដោយថៃ ៦,១ម៉ឺននាក់ និងម៉ាឡេស៊ី ៥,២ម៉ឺននាក់...។ នេះបើតាមសាព័ត៌មានអេឡិកត្រូនិច CafeF នាថ្ងៃទី ៤កញ្ញា។

ភ្ញៀវ​ទេសចរ​កម្ពុជាទៅ​វៀតណាម​ភាគ​ច្រើន​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ ទៅ​លេង​សាច់​ញាតិ និងលក់ដូរនៅជិតព្រំដែន។ ភាគតិចណាស់ ដែលធ្វើដំណើរទៅលេង វុងតាវ និង ដាឡាត់។ បើតាមលោក Truong Duc Hai ប្រធានក្រុមហ៊ុនទេសចរណ៍មួយកន្លែង ។

ប៉ុន្តែមួយរយៈចុងក្រោយនេះ ក៏មានកញ្ចប់សេវាទេសចរណ៍ពិសេសពីក្រុមហ៊ុនណាមួយ សម្រាប់កម្ពុជាដែរ។ លោក Truong Duc Hai ប្រធានក្រុមហ៊ុនទេសចរណ៍មួយ នៅទីក្រុងហូជីមិញបានលើកឡើងថា៖ «ប្រមាណជា១០ឆ្នាំ​ ក្រុមហ៊ុនយើងខ្ញុំមានកញ្ចប់សេវាកម្មនេះ​ ជារៀងរាល់ចុងសបា្តហ៍។ ប៉ុន្តែក្រោយមកយើងបានឈប់ ព្រោះតែតម្លៃដំណើរកម្សាន្តទាបពេក ហើយចំនួនភ្ញៀវក៏កាន់តែតិចទៅៗ។​ ភ្ញៀវលើសពី ១៥ នាក់ក្នុងមួយដំណើរកំសាន្ត ទើបក្រុមហ៊ុនយើងដំណើរការបាន ប៉ុន្តែថ្ងៃខ្លះមានត្រឹមតែ១០នាក់ប៉ុណ្ណោះ ដោយភ្ញៀវធ្វើដំណើរតាមច្រកព្រំដែន បាវិត-ម៉ុកបាយ ។ ការធ្វើដំណើរទៅ ញ៉ាចាង- ដាឡាត់-ហូជីមិញ មានរយៈពេល ៥ថ្ងៃ ៤យប់»។

ចាប់តាំងពីវៀតណាមបានបើកទ្វារសម្រាប់ទទួលភ្ញៀវទេសចរណ៍វិញ ក្នុងកំឡុងខែមីនាឆ្នាំនេះ ទេសចរកូរ៉េខាងត្បូង ៣៦,៧ម៉ឺននាក់ ស្មើនឹង ២៦ភាគរយនៃចំនួនភ្ញៀវទេសចរសរុប ១,៤លាននាក់ ដែលបានទៅកាន់វៀតណាម តាមពីក្រោយដោយអាម៉េរិក ដែលមាន ១៤ម៉ឺននាក់ក្នុងអត្រាជិត ១០ភាគរយ ។ បន្ទាប់មកមាន កម្ពុជា ជប៉ុន សិង្ហបុរី ចិន អូស្ត្រាលី ថៃ ម៉ាឡេស៊ី និងតៃវ៉ាន់។

ក្នុងលំដាប់ទាំង ១០ ប្រទេសខាងលើ មិនមានភ្ញៀវទេសចរមកពីបណ្តាប្រទេសអឺរ៉ុបនោះទេ ទោះបី វៀតណាមបានអនុវត្តគោលនយោបាយគ្មានទិដ្ឋាការ ជាមួយប្រទេសជាច្រើន ក្នុងសហភាពអឺរ៉ុបក៏ដោយ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ