Trending now

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា

08:40 | 06/09/2022 យោងតាមកាសែតកងទ័ពប្រជាជន

នៅទីក្រុងភ្នំពេញ គណៈប្រតិភូកម្មាភិបាលជាន់ខ្ពស់នៃយោធភូមិភាគទី៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Nguyen Truong Thang មេបញ្ជាការយោធភូមិភាគទី៧ បានចូលរួមពិធីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៩-២០២២ និងលើកទិសដៅបន្ត ឆ្នាំ ២០២២-២០២៣ រវាងបញ្ជាការដ្ឋានយោធភូមិភាគទី៧ និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ពង្រឹងកិច្ចសហការរវាងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ពង្រឹងកិច្ចសហការរវាងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ
យោធភូមិភាគទី ៥ នៃកងទ័ពប្រជាជនវៀតណាម បានប្រគល់សម្ភារៈឧបករណ៍វេជ្ជសាស្ត្រជូនដល់កងទ័ពឡាវ និងកងយោធពលខេមរភូមិន្ទ យោធភូមិភាគទី ៥ នៃកងទ័ពប្រជាជនវៀតណាម បានប្រគល់សម្ភារៈឧបករណ៍វេជ្ជសាស្ត្រជូនដល់កងទ័ពឡាវ និងកងយោធពលខេមរភូមិន្ទ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងយោធភូមិភាគទី៧ និងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងយោធភូមិភាគទី៧ និងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា

នៅក្នុងពិធីនេះ ភាគីទាំងពីរបានឯកភាពវាយតម្លៃថា៖ នាពេលកន្លងមក ទោះបីជាមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរាតត្បាត Covid-19 ក៏ដោយ ក៏ភាគីទាំងពីរនៅតែអនុវត្តការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន។ ជាពិសេសការផ្លាស់ប្តូរព័ត៌មាន ការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ព្រំដែន; គាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការឃោសនា និងចលនាមហាជន រក្សាស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែន។ រហូតមកដល់ពេលនេះ មានអង្គភាពនៃយោធភូមិភាគទី៧ ចំនួន៧១ អង្គភាព បានសហការ និងចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពនៃកងយោធពលខេមរភូមិន្ទចំនួន ៧៦ អង្គភាព។ ភាគីទាំងពីរក៏បានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរគណៈប្រតិភូ ការយាមល្បាតរួមគ្នា ការហ្វឹកហាត់ និងការបណ្តុះបណ្តាលរយៈពេលខ្លី; កិច្ចសហប្រតិបត្តិការចងសម្ព័ន្ធមេត្រីភាព ការផ្លាស់ប្តូរវប្បធម៌-សិល្បៈ ការប្រកួតកីឡា; សកម្មភាពស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា។ ការផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខារពេទ្យក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃ Covid-19; ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូ ទស្សនកិច្ចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរវាងអង្គភាពនានា។

នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តយ៉ាងទូលំទូលាយនូវសកម្មភាពសហប្រតិបត្តិការដែលបានកំណត់ក្នុងផែនការ និងពិធីសារសហប្រតិបត្តិការឆ្នាំ ២០២២ រវាងក្រសួងការពារជាតិទាំងពីរ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានទាំងពីរ អនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការឱ្យមានភាពស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធភាព ដែលក្នុងនោះចាំបាច់ត្រូវបន្តសម្របសម្រួល ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន សម្របសម្រួលការយាមល្បាត និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនូវខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដេន; សហការយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការឆ្លងព្រំដែនខុសច្បាប់ ជំរុញការឃោសនា និងចលនាប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរឱ្យគោរពតាមកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាល ផ្តល់យោបល់យ៉ាងសកម្មក្នុងការបញ្ចប់ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ រួមទាំងបណ្តាខេត្តជាប់ព្រំដែន នៃយោធភូមិភាគទី៧ផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម