Trending now

ពង្រឹងកិច្ចសហការរវាងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ

06:04 | 03/09/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី២ ខែកញ្ញា នៅរាជធានីភ្នំពេញ គណៈប្រតិភូជាន់ខ្ពស់យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី Nguyen Truong Thang មេបញ្ជាការយោធភូមិភាគទី៧ អញ្ជើញចូលរួមសន្និសីទបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការដំណាក់កាល ២០១៩-២០២២ និងទិសដៅសហប្រតិបត្តិការឆ្នាំ២០២៣ រវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

កងទ័ពជើងទឹកប្រជាជនវៀតណាមជូនសម្ភារៈការិយាល័យដល់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ កងទ័ពជើងទឹកប្រជាជនវៀតណាមជូនសម្ភារៈការិយាល័យដល់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ
យោធភូមិភាគទី ៥ នៃកងទ័ពប្រជាជនវៀតណាម បានប្រគល់សម្ភារៈឧបករណ៍វេជ្ជសាស្ត្រជូនដល់កងទ័ពឡាវ និងកងយោធពលខេមរភូមិន្ទ យោធភូមិភាគទី ៥ នៃកងទ័ពប្រជាជនវៀតណាម បានប្រគល់សម្ភារៈឧបករណ៍វេជ្ជសាស្ត្រជូនដល់កងទ័ពឡាវ និងកងយោធពលខេមរភូមិន្ទ
លោកឧត្ដមសេនីយ៍ត្រី Nguyen Truong Thang និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៣ (រូបថត៖ baoquankhu7.vn)
លោកឧត្ដមសេនីយ៍ត្រី Nguyen Truong Thang និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៣

លោកឧត្ដមសេនីយ៍ត្រី Nguyen Truong Thang និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានវាយតម្លៃថា ទោះបីជាមានការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 នាពេលកន្លងមកក៏ដោយ ក៏ភាគីទាំងពីរនៅតែអនុវត្តល្អនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ប្តូរព័ត៌មាន ការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតំបន់ព្រំដែន; ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការឃោសនា និងចលនាមហាជន ធ្វើឲ្យមានស្ថិរភាពក្នុងជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរក៏បានបង្កើនសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ការសម្របសម្រួលក្នុងការធ្វើយាមល្បាតរួម និងការបណ្តុះបណ្តាលរយៈពេលខ្លី; ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡា សកម្មភាពស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា។ល។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ baoquankhu7)
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ baoquankhu7)

ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តសកម្មភាពសហប្រតិបត្តិការដែលបានកំណត់ក្នុងផែនការ និងពិធីសារសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានទាំងពីរ។ ភាគីទាំងពីរឯកភាពលើការសម្របសម្រួលយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការឆ្លងដែនខុសច្បាប់ និងអន្តោប្រវេសន៍ខុសច្បាប់; ជំរុញការឃោសនានិងកៀរគរប្រជាពលរដ្ឋនៅសងខាងព្រំដែនអនុវត្តយ៉ាងម៉ឺងម៉ាត់តាមកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាល និងផ្ដល់សេនាធិការលើការបញ្ចប់ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបន្តផ្តោតលើអាទិភាព និងដឹកនាំអង្គភាពក្រោមឱវាទរៀបចំសកម្មភាពជាក់ស្តែងដូចជា សិក្ខាសាលា ជំនួបប្រាស្រ័យ ការសម្តែងវប្បធម៌ និងសិល្បៈ ការប្រកួតកីឡាមិត្តភាព ជាដើម ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា និង “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២”៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី