Trending now

យោធភូមិភាគទី ៥ នៃកងទ័ពប្រជាជនវៀតណាម បានប្រគល់សម្ភារៈឧបករណ៍វេជ្ជសាស្ត្រជូនដល់កងទ័ពឡាវ និងកងយោធពលខេមរភូមិន្ទ

17:50 | 17/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ១៦ ខែមេសា បញ្ជាការដ្ឋានយោធភូមិភាគទី ៥ និងបញ្ជាការដ្ឋានយោធាខេត្ត - ក្រុងនានា នៃយោធភូមិភាគទី ៥ បានរៀបចំពិធីប្រគល់សំភារៈឧបករណ៍វេជ្ជាសាស្ត្រជូនដល់អង្គភាពមួយចំនួននៃកងទ័ពឡាវ និងកងយោធពលខេមរភូមិន្ទ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត Covid- ១៩ ដែលមានតម្លៃសរុបជាង ៤,៧ ពាន់លានដុង។

បញ្ជាការដ្ឋានយោធាខេត្ត Quang Nam ប្រគល់ម៉ាស់វេជ្ជាសាស្ត្រ ជូន​ដល់បញ្ជាការ​យោ​ធា​ខេត្តសេកុង នៃប្រទេសឡាវ។ (រូបថត៖ Nhan dan)

ពិធីប្រគល់នេះបានរៀបចំ ដោយយោធភូមិភាគទី ៥ នៅទីតាំងចំនួន ៤ ។ ក្នុងនោះពិធីប្រគល់សម្ភារៈ ឧបករណ៍​វេជ្ជសាស្ត្រជូនដល់​ប្រទេសឡាវ​ដែល​បានធ្វើឡើងនៅច្រកទ្វារព្រំដែន Nam Giang (ខេត្ត Quang Nam) និងច្រកព្រំដែន Bo Y (ខេត្ត Kom Tum) ។ ពិធីប្រគល់សម្ភារៈ ឧបករណ៍​វេជ្ជសាស្ត្រ ជូនដល់យោធភូមិភាគទី ១ នៃកងយោធពលខេមរភូមិន្ទ ប្រទេសកម្ពុជា បានធ្វើឡើងនៅច្រកទ្វារព្រំដែន Le Thanh (ខេត្ត Gia Lai) និងច្រកទ្វារព្រំដែន Bu P’rang (ខេត្ត Dak Nong) ។

យោធភូមិភាគទី ៥ បានផ្តល់ទេម៉ូម៉េតេអ៊ីនហ្វ្រារ៉េដ​ ចំនួន ២៩៥ គ្រឿង សម្លៀកបំពាក់ការពារផ្ទាល់​ខ្លួន​ជាង ៥៨០០ ឈុត ម៉ាស៊ីន​​បាញ់ថ្នាំ​កម្ចាត់​មេរោគ​ចំ​នួន​ ១៥០ គ្រឿង និង​ម៉ាស់​​ ស្រោមដៃ និងស្បៀងអាហារជា​ច្រើន​ទៀត ​ជូនដល់​កងទ័ព​នៃប្រទេសទាំងពីរ​ដែល​មាន​តំលៃ​សរុប​ជាង ៤.៧ ពាន់លានដុង./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ