Trending now

កងទ័ពជើងទឹកប្រជាជនវៀតណាមជូនសម្ភារៈការិយាល័យដល់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ

20:58 | 11/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី១០ មករា នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ ខេត្ត Tay Ninh ដោយបានផ្ទេរសិទ្ធិពីបញ្ជាការដ្ឋានកងទ័ពជើងទឹកប្រជាជនវៀតណាម តំបន់លេខ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានរៀបចំពិធីជូនសម្ភារៈការិយាល័យដល់កងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ។

ពិធីសម្ពោធបន្ទាយទាហាននៅសាលាទាហានទី ២ នៃកងយោធពលខេមរភូមិន្ទ ពិធីសម្ពោធបន្ទាយទាហាននៅសាលាទាហានទី ២ នៃកងយោធពលខេមរភូមិន្ទ
បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញនិងកងពលតូចអន្តរាគមន៍លេខ ១ នៃកងយោធពលខេមរភូមិន្ទ បង្កើនកិច្ចសហប្រតិបត្ដិការ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញនិងកងពលតូចអន្តរាគមន៍លេខ ១ នៃកងយោធពលខេមរភូមិន្ទ បង្កើនកិច្ចសហប្រតិបត្ដិការ
លោកឧត្តមនាវីត្រី Nguyen Duy Ty ជូនសម្ភារៈការិយាល័យដល់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ (រូបថត៖ baohaiquanvietnam.vn)
លោកឧត្តមនាវីត្រី Nguyen Duy Ty ជូនសម្ភារៈការិយាល័យដល់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ (រូបថត៖ baohaiquanvietnam.vn)

ថ្លែងក្នុងពិធី លោកឧត្តមនាវីត្រី Nguyen Duy Ty មេបញ្ជាការតំបន់លេខ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម រំពឹងថា សម្ភារៈការិយាល័យទាំងនេះនឹងចូលរួមចំណែកជួយកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការងារ និងបំពេញល្អភារកិច្ចដែលត្រូវបានប្រគល់ជូន។ តាមរយៈនោះ បន្តរឹតបន្តឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

លោកអនុប្រធានសេនាធិការនៃកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះជំនួយដែលកងទ័ពជើងទឹកប្រជាជនវៀតណាមជូនដល់កងទ័ពជើងទឹកកងយោធពលខេមរភូមិន្ទ ព្រមទាំងឲ្យដឹងថា នឹងប្រគល់សម្ភារៈការិយាល័យទាំងនេះដល់ការិយាល័យយាមល្បាតរួមរបស់កងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនេះ តំបន់លេខ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម ក៏បានជូនអំណោយផ្សេងៗដល់កងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា