យុគសម័យ - ទីក្រុង Nha Trang (ខេត្ត Khanh Hoa) ចាប់ផ្តើមឈានចូលក្នុងរដូវភ្លៀងធ្លាក់។ បើសិនជាភ្ញៀវទៅដើរលេងចំនៅថ្ងៃមានភ្លៀង ភ្ញៀវទេសចរអាចស្នាក់នៅពេញមួយថ្ងៃនៅមណ្ឌលលំហែកាយប្រកបដោយផាសុកភាព និងចូលរួមក្នុងសកម្មភាពជាច្រើន។
![]() |
![]() |
ដើម្បីទទួលបាននូវបទពិសោធន៍ដ៏ល្អឥតខ្ចោះក្នុងរដូវវស្សានៅទីក្រុង Nha Trang វិធានការដ៏ល្អសម្រាប់ភ្ញៀវទេសចរគឺការស្វែងរកមណ្ឌលលំហែកាយប្រណិត។ កន្លែងស្នាក់នៅប្រហែលជាមិនមានទីតាំងនៅជិតកណ្តាលទីក្រុងនោះទេ ប៉ុន្តែវាត្រូវតែធានាថា មានសកម្មភាពជាច្រើន ហើយភ្ញៀវនឹងទទួលបទពិសោធន៍ពេញលេញ។
Fusion Resort Cam Ranh
![]() |
រូបថត៖ facebook.com/fusionresortcamranh |
អាស័យដ្ឋាន៖ ផ្លូវ Nguyen Tat Thanh ស្រុក Cam Lam
តម្លៃ៖ ចាប់ពី ៥,៥ លានដុង
មណ្ឌលលំហែកាយនេះចំណាយ ១០ នាទីបើសិនជាភ្ញៀវជិះរថយន្តពីអាកាសយានដ្ឋាន Cam Ranh ដូច្នេះវាមានប្រជាប្រិយភាពខ្លាំងជាមួយភ្ញៀវទេសចរ នៅពេលដែលមកទីក្រុង Nha Trang ។
មណ្ឌលលំហែកាយនេះត្រូវបានសាងសង់តាមរចនាបថសាមញ្ញ និងទំនើប ជាមួយនឹងបន្ទប់ទាំងអស់ តាមទម្រង់រូបភាពជាវីឡាដែលមានទិសផ្សេងៗ គ្នាដូចជា ទិសបែរមុខទៅច្បារ ទិសបែរមុខទៅសមុទ្រ ឬសូម្បីតែអាផាតមិននៅមាត់សមុទ្រ ឬវីឡាក្បែរឆ្នេរសមុទ្រដែលសមស្របនឹងគូស្នេហ៍ឬក្រុមគ្រួសារមានសមាជិកពី ៤ - ៨ នាក់។
ការធ្វើដំណើរក្នុងមណ្ឌលលំហែកាយនេះក៏អាស្រ័យច្រើនលើរថយន្តអគ្គិសនីផងដែរ ព្រោះនៅទីនេះគ្មានកង់ ដូច្នេះភ្ញៀវមិនអាចទស្សនាដោយសេរី។
![]() |
រូបថត៖ facebook.com/fusionresortcamranh |
ចំណុចពិសេសរបស់មណ្ឌលលំហែកាយនេះគឺការកក់បន្ទប់មួយ ភ្ញៀវនឹងទទួលបានសេវាកម្មស្ប៉ា។ ដូច្នេះភ្ញៀវមិនបាច់ឆ្ងល់ថា សេវាស្ប៉ានឹងមានតម្លៃខ្ពស់ ដូចនៅមណ្ឌលលំហែកាយផ្សេងៗ ទៀត។
នៅថ្ងៃដែលមានអាកាសធាតុអាក្រក់ អ្នកអាចពិចារណាស្នាក់នៅពេញមួយថ្ងៃនៅក្នុងមណ្ឌលលំហែកាយនេះ និងបរិភោគអាហារនៅក្នុងភោជនីយដ្ឋាន។ ភោជនីយដ្ឋាននៅមណ្ឌលលំហែកាយនេះមានមុខម្ហូបគ្រប់មុខតាមរចនាបទធ្វើម្ហូបពីអាស៊ី និងអឺរ៉ុប។
លើសពីនេះ ភ្ញៀវដែលមានបំណងចង់បរិភោគម្ហូបក្នុងស្រុក ឡានក្រុងរបស់មណ្ឌលលំហែកាយនេះនឹងដឹកជញ្ជូនភ្ញៀវពីកន្លែងស្នាក់នៅទៅកាន់កណ្តាលទីក្រុង Nha Trang ទៅតាមពេលវេលាកំណត់។
មណ្ឌលលំហែកាយនេះក៏មានសកម្មភាពជាច្រើន ដែលសមរម្យសម្រាប់ក្រុមគ្រួសារ ដូចជាទៅលេងកសិដ្ឋានចិញ្ចឹមពពែ ប្រមូលពងមាន់សរីរាង្គនៅកន្លែងភ្ញាស់ ប្រគល់ចំណីឲ្យទា និងបេះបន្លែ...
Mia Resort Nha Trang
![]() |
រូបថត៖ facebook.com/mianhatrang |
អាស័យដ្ឋាន៖ ផ្លូវ Bai Dong ទីក្រុង Nha Trang
តម្លៃ៖ ចាប់ពី ៣,៥លានដុង
ពីព្រលានយន្តហោះ Cam Ranh ធ្វើដំណើរទៅកាន់ទីក្រុង Nha Trang អ្នកនឹងឆ្លងកាត់ ចំណោត Cu Hin ។ មណ្ឌលលំហែរកាយ Mia Nha Trang
មានទីតាំងនៅជើងផ្លូវចំណោតជាមួយនឹងឆ្នេរសមុទ្រដាច់ដោយឡែកដែលមានប្រវែង ៣ គីឡូម៉ែត្រ
មណ្ឌលលំហែរកាយ Mia Nha Trang មានអាផាតមិនចំនួន ៥០ ដែលមានបន្ទប់ច្រើនប្រភេទ ចាប់ពី suite, condo រហូតដល់ផ្ទះវីឡា ដែលអាចផ្ទុកមនុស្សបានរហូតដល់១០ នាក់។
មណ្ឌលលំហែរកាយនេះមានរចនាបទឆើតឆាយជាមួយនឹងពណ៌ pastel ដែលជាពណ៌ សាកសមសម្រាប់រមណីយដ្ឋានឆ្នេរសមុទ្រ។ ដោយសារទីតាំងពិសេសរបស់វា មណ្ឌលលំហែរកាយនេះត្រូវបានហ៊ុំព័ទ្ធដោយទេសភាពធម្មជាតិ ខាងក្រោយគឺជាព្រៃ និងភ្នំ ផ្នែកខាងមុខគឺជាឆ្នេរ Dong។ ផ្ទះវីឡានៅមាត់សមុទ្រអាចមើលឃើញទេសភាពទាំងមូលនៃឈូងសមុទ្រ Khanh Hoa ។
![]() |
រូបថត៖ facebook.com/mianhatrang |
ការកសាងអាផាតមិន ផ្ទះវីឡា រហូតដល់ការរចនាសំណង់ តាមលំដាប់ពីចង្កេះភ្នំចុះទៅឆ្នេរ សមុទ្រ ធានាភាពឯកជន។
អាផាតមិននេះមានភោជនីយដ្ឋានចំនួន២ ដែលបម្រើម្ហូបបែបអាស៊ី និងអឺរ៉ុប ភ្ញៀវអាចមកនឹងបរិភោគគ្រប់ពេលវេលា។ លើសពីនេះ សេវាកម្មស្ប៉ា បារ ស្រា ...និងគ្រប់សេវាកម្មនឹងឆ្លើយតបនឹងតម្រូវការនៃភ្ញៀវ ទោះបីជាអកាសធាតុល្អឬអាក្រក់ ភ្ញៀវនៅតែទទួលបានបទពិសោធន៍គួរឲ្យចាប់ចិត្តនៅ មណ្ឌលលំហែរកាយ Mia Nha Trang ។
មណ្ឌលលំហែរកាយនេះមានឡានក្រុងដឹកភ្ញៀវទៅកាន់កណ្តាលទីក្រុង។ ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងមណ្ឌលលំហែរកាយផ្សេងទៀត ឡានក្រុងរបស់មណ្ឌលលំហែរកាយនេះនេះគឺតូចណាស់ ហើយដំណើរការបានរៀបចំត្រឹមតែ ៣ ពេលវេលាថេរ ដូច្នេះការធ្វើដំណើរនៃភ្ញៀវក៏មានកម្រិតខ្លះដែរ។
Amiana Resort Nha Trang
![]() |
រូបថត៖ facebook.com/AmianaResort |
អាស័យដ្ឋាន៖ ផ្លូវ Pham Van Dong
តម្លៃ៖ ចាប់ពី ៤,១ លានដុង
មណ្ឌលលំហែរកាយ Amiana Nha Trang មានទីតាំងស្ថិតនៅលើឈូងសមុទ្រស្ងាត់មួយ មានចម្ងាយ ៨ គីឡូម៉ែត្រពីកណ្តាលទីក្រុង ប្រហែល ១ ម៉ោងពីអាកាសយានដ្ឋានអន្តរជាតិ Cam Ranh។ មណ្ឌលលំហែរកាយ Amiana Nha Trang គឺសមរម្យសម្រាប់ការធ្វើដំណើរដោយខ្លួនឯង ដោយសារវាមានឆ្នេរ ស្ងប់ស្ងាត់។ លើសពីនេះ រមណីយដ្ឋាននេះត្រូវបានបំពាក់ដោយអាងហែលទឹកសមុទ្រធម្មជាតិ និងអាងទឹកសាបគ្មានដែនព្រំដែនចំនួន ២ ។
![]() |
រូបថត៖ facebook.com/AmianaResort |
សេវាកម្មនៅទីនេះគឺស្រដៀងនឹងមណ្ឌលលំហែរកាយជាច្រើនទៀតនៅក្នុងតំលៃដូចគ្នា រួមមាន ឡានក្រុង ស្ប៉ា បារ កន្លែងហាត់ប្រាណ អាហារពេលព្រឹកឥតគិតថ្លៃ...

zing
មតិពីមិត្តអ្នកអាន