Trending now

គោលដៅរដូវក្តៅសម្រាប់គ្រួសារនៅ Nha Trang

10:00 | 15/06/2022 ឌីណា

យុគសម័យ - ប្រសិនបើអ្នកជ្រើសរើស Nha Trang (ខេត្ត Khanh Hoa) ជាគោលដៅមកដល់ក្នុងរដូវក្តៅរបស់លោកអ្នកជាមួយគ្រួសារ សកម្មភាពខាងក្រោមនឹងជាការផ្ដល់យោបល់ដ៏ទាក់ទាញសម្រាប់ការធ្វើដំណើររបស់អ្នក។

ហាងនំបញ្ចុកត្រី មានរយៈ ពេល ៤០ ឆ្នាំដែលទាក់ទាញអតិថិជន នៅទីក្រុង Nha Trang ហាងនំបញ្ចុកត្រី មានរយៈ ពេល ៤០ ឆ្នាំដែលទាក់ទាញអតិថិជន នៅទីក្រុង Nha Trang
សម្រស់វាលស្រែអំបិល Hon Khoi នៅជិតទីក្រុង Nha Trang សម្រស់វាលស្រែអំបិល Hon Khoi នៅជិតទីក្រុង Nha Trang
គោលដៅរដូវក្តៅសម្រាប់គ្រួសារនៅ Nha Trang

ស្វែងយល់អំពីកោះ

គោលដៅរដូវក្តៅសម្រាប់គ្រួសារនៅ Nha Trang

កោះ Hon Tam

ស្ថិតនៅចម្ងាយ ៧ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Nha Trang កោះ Hon Tam គឺជាគោលដៅដែលបានជ្រើសរើសដោយមនុស្សជាច្រើន ដោយសារតែការធ្វើដំណើរមានភាពងាយស្រួល និងចំណាយពេលេវលាតិច។ ពីកំពង់ផែ Hon Tam អ្នកអាចជួលទូកកាណូ ឬនាវា ចំណាយពេល ៥ - ១០ នាទី ដើម្បីមកដល់។ ខាន​មួយ​ម៉ោង មាន​ការ​ចេញ​ដំណើរ​កាណូ​ ដើម្បី​ឱ្យ​ទាន់​តាម​កាលវិភាគ អ្នក​គួរ​ទៅ​ដល់​កំពង់​ផែ ​មុន​ពេល​ចេញ​ធ្វើ​ដំណើរ​ ១៥ នាទី។

កោះ Hon Tam ត្រូវបានអ្នកទេសចរចាត់ទុកថាជាកោះដ៏ស្រស់ស្អាតបំផុតនៅ Nha Trang ដែលមានខ្សាច់លាតសន្ធឹងប្រវែងជាងមួយគីឡូម៉ែត្រ ជាប់នឹងសមុទ្រពណ៌ខៀវថ្លា។ ក្រៅពីស្នាក់នៅមណ្ឌល​លំហែកាយលំដាប់ខ្ពស់ ភ្ញៀវទេសចរណ៍អាចចូលរួម​ក្នុង​ដំណើរ​ទេសចនិង​លេង​កម្សន្ត ដូចជា ចូលរួមជាមួយក្រុមគ្រួសារក្នុងការងូតទឹកភក់ ជិះទូក kayak ផ្ទះបណ្តែតទឹក ទទួលបានបទពិសោធន៍ដ៏រំភើបជាមួយនឹង flyboard...

កោះ Mun

កោះ Mun ស្ថិតនៅចម្ងាយ ១០ គីឡូម៉ែត្រពីកំពង់ផែ Cau Da (ប្រហែល ៤៥ នាទីតាមផ្លូវទឹក) ។ ឈ្មោះ​កោះ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​តាម​ពណ៌ថ្ម​ខ្មៅ​​នៅ​ទីនេះ។

ចាប់តាំងពីឆ្នាំ ២០០១ តំបន់អភិរក្សសមុទ្រកោះ Mun - គម្រោងអភិរក្សសមុទ្រដំបូងគេក្នុងប្រទេស វៀតណាមបាន ចាប់កំណើតជាផ្លូវការ។ កន្លែង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “ពិភព​បាតសមុទ្រ”សម្បូរ៍ផ្កាថ្មប្រហែល ២០០០ ប្រភេទ និងសត្វសមុទ្រ ១៥០០ ប្រភេទ។

ភ្ញៀវទេសចរជាច្រើនមកទីនេះដើម្បីមុជទឹក និងមើលផ្កាថ្ម។ នៅក្រោម​ទឹក​មាន​ជម្រៅ​ប្រហែល ១០ ម៉ែត្រ អ្នកទស្សនានឹងឃើញហ្វូងត្រីធំៗ ហែល​ក្បែរជុំវិញផ្កាថ្មដ៏អស្ចារ្យ។ ការជិះទូកមាន​បាតជាកញ្ចក់ ដូចជា ដើរលើបាតសមុទ្រ ដើម្បីគយគន់ប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបក៏ជាសកម្មភាពដ៏ពេញនិយមផងដែរ។

ទទួលបានបទពិសោធន៍ និងសកម្មភាពកម្សាន្ត

គោលដៅរដូវក្តៅសម្រាប់គ្រួសារនៅ Nha Trang
ងូតទឹកភក់

ងូតទឹកភក់

ការ​ងូត​ទឹក​ភក់​ជា​ទម្រង់​នៃ​ការ​សម្រាក​លំហែ​កាយ​ដែល​អ្នក​ទេសចរ​ជា​ច្រើន​បាន​ជ្រើស​រើស​នៅ​ពេល​មក​ដល់ Nha Trang។ ភក់​រ៉ែ​ត្រូវ​បាន​យក​ចេញ​ពី​ដី​ជាមួយ​សារធាតុ​សរីរាង្គ និង​អសរីរាង្គ​ដែល​មាន​ឥទ្ធិពល​ព្យាបាល និង​កែ​សម្ផស្ស។

ភ្ញៀវ​ទេសចរ​អាច​យោង​ទៅ​អាសយដ្ឋាន​ងូតទឹក​ភក់​មួយ​ចំនួន​ដូច​ជា Galina Hotel Mud Bath & Spa Nha Trang ប៉ម Ba Nha Trang ឬ​កោះ Tam ទឹក​រ៉ែ​ក្តៅ I-Resort...

មុជទឹក​សមុទ្រ​ដើម្បីមើលផ្កាថ្ម

សម្រាប់​កីឡា​នេះ ពេល​ចូលរួម អ្នក​ទស្សនា​នឹង​​បាន​បំពាក់​នូវ​ឧបករណ៍​អាជីព​ដូច​ជា​អ្នក​មុជ​ទឹក​ពិតៗ រួម​មានសម្លៀកបំពាក់​មុជ​ទឹក វ៉ែនតា បំពង់​ដកដង្ហើម​ជាដើម។

បន្ទាប់ពីម៉ោងណែនាំដែលបានបញ្ជាក់ អ្នកចាប់ផ្តើមការធ្វើដំណើររបស់អ្នក ដើម្បីគយគន់បាតមហាសមុទ្រនៅជម្រៅ ១០ - ១៥ ម៉ែត្រ។ ផ្កាថ្មដ៏ស្រស់ស្អាត និងប្រព័ន្ធអេកូឡូស៊ីសមុទ្រចម្រុះពណ៌នឹងទាក់ទាញអ្នក។ ភ្ញៀវ​អាច​ជ្រើសរើស​យក​បទពិសោធន៍​មុជទឹក​សមុទ្រ​នៅ​កោះ​ Mun ឬ​កោះ​ Khi។

រីករាយជាមួយម្ហូបពិសេស

នំបញ្ចុក​ត្រី​ចាហួយ - នំបញ្ចុក​ប្រហិតត្រី

គោលដៅរដូវក្តៅសម្រាប់គ្រួសារនៅ Nha Trang
នំបញ្ចុកត្រីចាហួយ​​

នំបញ្ចុកត្រីចាហួយ​​ជា​មុខ​ម្ហូប​ដ៏​ពេញ​និយម​ដែល​អ្នក​គួរតែ​ភ្លក់​ពេល​មក​ដល់​ទីក្រុង​​សមុទ្រ។ មុខម្ហូបពិសេសនៃទីក្រុង Nha Trang នេះមានសរសៃ​នំបញ្ចុកស្តើងនិងស្វិត។ ប្រហិតត្រីត្រូវបានធ្វើពីត្រីសមុទ្រស្រស់រួមផ្សំជាមួយទឹកស៊ុបដ៏ផ្អែមឆ្ងាញ់និង​ឈ្ងុយឆ្ងាញ់ ។

ទោះជាយ៉ាងណាក៏ដោយ ភ្ញៀវទេសចរគួរតែស្វែងរកហាងនំបញ្ចុក​ត្រីចាហួយ ដើម្បីរីករាយជាមួយម្ហូបនេះ។ ដូចជា ហាងនំបញ្ចុក​ត្រី​ចាហួយ Han Thuyen នំបញ្ចុក​ត្រីចាហួយនិង​ប្រហិតត្រី​ផ្សារ Dam ហាងស្រី - នំបញ្ចុក​ត្រី​ចាហួយ... ជាការណែនាំសម្រាប់អ្នក។

កាំប្រមាសមុទ្រ

រដូវបង្កើត​កាំប្រមាសមុទ្រគឺភាគច្រើនចាប់ពីខែមីនាដល់ចុងខែប្រាំពីរ​តាមច័ន្ទគតិ។ អ្នកនេសាទចាប់​​កាំប្រមាសមុទ្រនេះដោយការមុជទឹកតាមច្រាំងថ្ម​ឬប្រើទំពក់ដែកទាញវា ហើយបន្ទាប់មកយកវាមកដាក់ក្នុងថង់។ នៅចុងបញ្ចប់នៃរដូវកាំប្រមាសមុទ្រមាន​សាច់​ជាច្រើន​និងឆ្ងាញ់។

កាំប្រមាសមុទ្រអាចកែច្នៃជាអាហារដែលមានជីវជាតិដូចជា ប្រហិត​​​កាំប្រមាសមុទ្រ សាច់ក្តាម បាយឆាសាច់​កាំប្រមាសមុទ្រ...

ហាង Hoa Bien Cat Trang Bo ke ... អាចជាការផ្តល់យោបល់សមរម្យក្នុងការធ្វើដំណើររបស់អ្នក៕

ឌីណា

zing

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា