យុគសម័យ - លាតសន្ធឹងលើផ្ទៃដីរាប់រយហិកតា វាលស្រែអំបិល Hon Khoi ស្ថិតក្នុងទីរួមខេត្ត Ninh Hoa ទាក់ទាញភ្ញៀវទេសចរ ជាច្រើននាក់ ដោយសារភាពស្រស់ស្អាតនៃពលករផលិតអំបិលនៅក្នុងទេសភាពធម្មជាតិ។
![]() |
![]() |
![]() |
Hon Khoi មានទីតាំងនៅទីរួមខេត្ត Ninh Hoa ខេត្ត Khanh Hoa ចម្ងាយប្រហែល ៤៥ គីឡូម៉ែត្រពីទីក្រុង Nha Trang ។ ដោយមានផ្ទៃដីប្រមាណ ៤០០ ហិកតា នេះត្រូវបានចាត់ទុកថាជាវាលស្រែអំបិលធំជាងគេមួយនៅប្រទេសវៀតណាម។ បរិយាកាសធ្វើការយ៉ាងមមាញឹករបស់ប្រជាកសិករផលិតអំបិល នៅទីនេះ ចាប់ផ្តើមតាំងពីព្រលឹមនិងបញ្ចប់នៅពេលព្រះអាទិត្យលិច។ (រូបថត៖ Kelvin ) |
![]() |
តាំងពីព្រឹកព្រលឹម ទឹកសមុទ្រត្រូវបានបញ្ចូលទៅកាន់វាលស្រែ ក្រោមពន្លឺនៃព្រះអាទិត្យក្តៅ ប្រជាកសិករផលិតអំបិលបានហាលអំបិលឲ្យស្ងួត។ នៅពេលថ្ងៃលិច ប្រជាកសិករដឹកអំបិលទៅកាន់រោងជាងកែច្នៃ។ (រូបថត៖ Kelvin ) |
![]() |
មុខរបរផលិតអំបិលអាស្រ័យលើអាកាសធាតុ ។ អាកាសធាតុកាន់តែក្តៅពេក ប្រជាកម្មករផលិតអំបិលកាន់តែប្រមូលផលអំបិលជាច្រើន។ ប្រសិនបើមានភ្លៀងដោយចៃដន្យ នៅពេលដែលអំបិលមិនទាន់ដល់គ្រា កោសប្រមូលផល នៅថ្ងៃនោះនឹងត្រូវបានចាត់ទុកថាមិនប្រមូលផលអ្វីបានទេ។ (រូបថត៖ Nguyen Phong) |
![]() |
រដូវប្រមូលផលអំបិល ចាប់ពីខែមេសាដល់ខែកក្កដា។ជាពិសេសខែមេសានិងខែមិថុនា នៅពេលដែលខ្យល់បក់ខ្លាំង អាកាសធាតុក្តៅពេក ដែលជាពេលវេលាអំណោយផលបំផុតក្នុងការផលិតអំបិល។ (រូបថត៖ Kelvin ) |
![]() |
រូបភាពប្រជាកម្មករផលិតអំបិលពាក់មួកធ្វើពីសន្លឹក រែកអំបិលពណ៌សសុទ្ធចាំងលើវាលស្រែអំបិល ផ្ទៃទឹកដូចកញ្ចក់បញ្ចាំងពីមេឃពណ៌ខៀវគឺជារូបភាពដ៏ស្រស់ស្អាតរបស់មនុស្សនិងធម្មជាតិ។ |
![]() |
វាលស្រែអំបិលប្រៀបដូចជាកញ្ចក់យក្សឆ្លុះបញ្ចាំងពីរូបភាពពពកនិងមេឃ។ (រូបថត៖ Nguyen Phong) |
![]() |
នាពេលព្រះអាទិត្យរះឬនៅពេលព្រះអាទិត្យលិច វាលស្រែអំបិលស្រស់ស្អាតដូចរូបភាព ប្រកបដោយសុខសាន្តនិងសាមញ្ញ។ ដើម្បី0ថតរូបស្អាតៗអ្នកទេសចរអាចទៅលេង Hon Khoi នៅពេលព្រឹកព្រលឹមនិងគយគន់បរិយាកាសធ្វើការយ៉ាងមមាញឹករបស់ប្រជាកសិករផលិតអំបិល នៅពេលព្រឹក។ (រូបថត៖ Kelvin ) |
Suckhoephapluat
មតិពីមិត្តអ្នកអាន