Trending now

ទិដ្ឋភាពទាំងស្រុងនៃកិច្ចប្រជុំ SOM អាស៊ាន ឆ្នាំ ២០២០ នៅទីក្រុង Nha Trang (វៀតណាម)

07:28 | 17/01/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៦ ខែមករា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa បានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM អាស៊ាន)។

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានបានបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៦ ខែមករាដែលផ្តោតសំខាន់លើការពិភាក្សាគ្នាអំពីរបៀបវារៈនិងកម្មវិធីសកម្មភាពនៃកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ១៧ ខែមករា។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung

ថ្លែងមតិក្នុងឱកាសបើកកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធានអាស៊ាន SOM របស់វៀតណាម បានមានប្រសាសន៍ថាឆ្នាំ ២០២០ បានកំណត់រយៈពេល ២៥ ឆ្នាំនៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម ហើយវៀតណាមក៏មានកិត្តិយសដើរតួជាប្រធានអាស៊ានផងដែរ។ លោក Nguyen Quoc Dung ក៏បានបន្តទៀតថា វៀតណាមបានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីលើកកម្ពស់គោលដៅរួម ដោយផ្អែកលើមូលដ្ឋានគោលការណ៍នៃការមូលមតិជាឯកច្ឆ័ន្ទ និងតួនាទីស្នូលរបស់អាស៊ានដើម្បី ផលប្រយោជន៍របស់ប្រជាជននិងដើម្បីសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ផងដែរ ។

ទិដ្ឋភាពនៃកិច្ចប្រជុំ

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសគឺជាឱកាសមួយសម្រាប់ប្រទេសជាសមាជិកអាស៊ានដោយពិភាក្សាលើខ្លឹមសារសំខាន់ៗមួយចំនួនទាក់ទងនឹងការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន ៣៥ រួំទាំងចំណុចស្នូលនិងអាទិភាពរបស់អាស៊ានក្នុងឆ្នាំ ២០២០ ក៏ដូចជាបញ្ហាទាក់ទងនឹងទំនាក់ទំនងការទូតរបស់អាស៊ាននិងបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលភាគីយកចិត្តទុកដាក់ដូចគ្នាផងដែរ​។

ឯកអគ្គរដ្ឋទូតនិងជាប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអាស៊ានលោក Tran Duc Binh បានពិភាក្សាជាមួយតំណាងចូលរួមកិច្ចប្រជុំនេះ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានរបស់វៀតណាម និងជាប្រធាន SOM អាស៊ានរបស់ហ្វីលីពីន។

ប្រធាន SOM អាស៊ានឥណ្ឌូនេស៊ីរៀបចំឯកសារមុនពេលចូលរួមកិច្ចប្រជុំ ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានរបស់វៀតណាម និងប្រធាន SOM អាស៊ានរបស់ថៃ

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ផ្លាស់ប្តូរយោបល់ជាមួយតំណាងដែលចូលរួមកិច្ចប្រជុំនេះ។

តំណាងឥណ្ឌូនេស៊ីបានផ្លាស់ប្តូរយោបល់មុនពេលចូលរួមកិច្ចប្រជុំ។

រូបថត៖ baoquocte.vn

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម