យុគសម័យ - លោកស្រី Yasemen Kaner-White ជាអ្នកនិពន្ធធ្វើការឱ្យទស្សនាវដ្ដី The Week របស់ចក្រភពអង់គ្លេស បានចំណាយពេលជិត ២ សប្តាហ៍នៅប្រទេសវៀតណាម ដើម្បីមើល ស្តាប់ និងភ្លក់រសជាតិប្លែកៗនៃម្ហូបវៀតណាម និងមកទេសចរទេសភាពនៅ រដ្ឋធានី Ha Noi ទីក្រុងះ Ho Chi Minh និងទីក្រុង Nha Trang។
![]() |
![]() |
“វៀតណាមជាប្រទេសរស់រវើក ហើយមធ្យោបាយដ៏ល្អបំផុតក្នុងការស្វែងយល់គឺទៅលេងទីក្រុងជាច្រើនក្នុងពេលតែមួយ។ ពីរដ្ឋធានី Ha Noi ទៅទីក្រុង Ho Chi Minh ទីក្រុង Nha Trang កន្លែងនីមួយៗមានសណ្ឋាគារដ៏ស្រស់ស្អាត កន្លែងទេសចរពិសេស និងបទពិសោធន៍ដ៏គួរឱ្យរំភើប។ សម្រាប់អ្នកចូលចិត្តការហូបចុក វៀតណាមគឺជាឋានសួគ៌នៃម្ហូបអាហារជាច្រើន ដើម្បីអ្នកអាចភ្លក់” លោកស្រី Yasemen Kaner-White បានចាប់ផ្តើមអត្ថបទរបស់គាត់នៅក្នុងទស្សនាវដ្តី The Week របស់អង់គ្លេសជាមួយនឹងមតិយោបល់ទាំងនេះ។
រដ្ឋធានី Ha Noi
ចំណាប់អារម្មណ៍ដំបូងអំពីប្រទេសវៀតណាមរបស់អ្នកកាសែតស្រីម្នាក់មកពីចក្រភពអង់គ្លេសនៅពេលមកដល់រដ្ឋធានី Ha Noi គឺការហូរចេញនៃម៉ូតូជាហូរហែរនៅតាមដងផ្លូវនៃរដ្ឋធានីនៅពេលដែលលោកស្រីមើលទៅតាមបង្អួចឡានតាក់ស៊ី។
![]() |
អាហារតាមដងផ្លូវគឺជាវប្បធម៌ម្ហូបពិសេសនៅប្រទេសវៀតណាម |
ដើរជុំវិញផ្លូវចំនួន ៣៦ នៃរដ្ឋធានី Ha Noi លោកស្រី Yasemen ហាក់ដូចជាវង្វេងនៅក្នុងឋានសួគ៌ម្ហូបអាហារ ខណៈដែលលោកស្រីដើរកាត់ហាងលក់អាហារតាមចិញ្ចើមផ្លូវដែលពោរពេញទៅដោយក្លិនឈ្ងុយឆ្ងាញ់ពីសាច់អាំង ហ្វើ និងនំបញ្ចុកសាច់ជ្រូកអាំង។
ក្នុងនាមជាអ្នកចូលចិត្តកាហ្វេ លោកស្រី Yasemen ក៏មិនភ្លេចពិសាកាហ្វេស៊ុតមាន់ដែលមានជាតិឆ្ងាញ់ ដែលជាភេសជ្ជៈពិសេសដែលបានរកឃើញតែមួយគត់នៅរដ្ឋធានី Ha Noi។
![]() |
អ្នកកាសែតអង់គ្លេស៖ «មកដល់វៀតណាមបានវង្វេងក្នុងថានសួគ៌ទេសចរណ៍ និងទទួលទានម្ហូបអាហារ» |
បន្ទាប់ពីបានទទួលទានមុខម្ហូបពិសេសមួយចំនួនដែល «ឆ្ងាញ់អស់ទាល់ » ភ្ញៀវមកពីប្រទេសអង់គ្លេសដ៏ឆ្ងាយបានសម្រេចចិត្តទៅទស្សនាមហាវិទ្យាល័យ Van Mieu - Quoc Tu Giam ដែលកន្លែងគោរពដល់លទ្ធិខុងជឺ។ បង្កើតឡើងក្នុងឆ្នាំ ១០៧៦ នេះគឺជាមជ្ឈមណ្ឌលអប់រំធំជាងគេនៅវៀតណាម ដោយមានគោលដៅអប់រំ និងបណ្ដុះបណ្ដាលទេពកោសល្យសម្រាប់ប្រទេស។ សព្វថ្ងៃនេះ មនុស្សជាច្រើន ជាពិសេសសិស្សានុសិស្ស នៅតែមក Van Mieu - Quoc Tu Giam ដើម្បីបួងសួងឲ្យជោគជ័យក្នុងការសិក្សា។
![]() |
នំបញ្ចុកសាច់ជ្រូកអាំង |
បន្ទាប់មក លោកស្រី Yasemen បានទៅកាន់ទីលានប្រវត្តិសាស្ត្រ Ba Dinh ជាកន្លែងដែលលោកប្រធាន Ho Chi Minh បានប្រកាសឯករាជ្យរបស់វៀតណាមក្នុងឆ្នាំ១៩៤៥។ នៅទីនេះមានវិមានប្រធានរដ្ឋ វត្ត Mot Cot និងផ្ទះខ្ពស់ពីដីរបស់លោកប្រធាន Ho Chi Minh ផងដែរ។
ដំណើរកម្សាន្តទៅកាន់រដ្ឋធានី Ha Noi នឹងមិនអាចបញ្ចប់បានទេ បើគ្មានការដើរលេងនៅបឹង Hoan Kiem ដែលចាំងពន្លឺភ្លើង នៅពេលយប់ បន្ទាប់មកចូលទៅកាន់កណ្តាលទីក្រុង ដើម្បីមើលសកម្មភាពរបស់ប្រជាជននៅពេលយប់។ ការរីករាយនៅពេលទទួលទានអាហារដែលលក់តាមចិញ្ចើមផ្លូវ ប្រហែលជាប៉ាតេសាច់ជ្រូកនិងស្រាបៀរ Ha Noi មួយកែវដ៏ស្រស់ស្រាយពេលអង្គុយលើកៅអីប្លាស្ទិកតូចមួយក៏នឹងក្លាយជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានជាពិសេសនៅពេលមកដល់រដ្ឋធានីនៃប្រទេសវៀតណាម។
![]() |
បឹង Hoan Kiem នៅពេលយប់គឺស្រស់ស្អាតដូចគុជចម្រុះពណ៌ |
ទីក្រុង Ho Chi Minh
ពីមុនត្រូវបានគេស្គាល់ថា Sai on រហូតដល់ឆ្នាំ ១៩៧៦ ទីក្រុង Ho Chi Minh ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងអប់រំធំជាងគេនៅវៀតណាម។
![]() |
អគារគណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh |
មធ្យោបាយដ៏ល្អបំផុតមួយដើម្បីធ្វើដំណើរជុំវិញទីក្រុងគឺដោយស៊ីក្លូ។ នៅពេលអ្នកឆ្លងកាត់អគារមានស្ថាបនារបស់បារាំងដូចជារោងមហោស្រពក្រុង និងប្រៃសណីយ៍ ភ្ញៀវនឹងឃើញទិដ្ឋភាពយ៉ាងជិតស្និទ្ធអំពីភាពអ៊ូអរនៃជីវិតក្នុងស្រុកនេះ។ ទឹកដូងស្រស់ និងហាងកាហ្វេ Cong គឺជារឿងពីរដែលត្រូវតែកត់ត្រាៗ នៅក្នុងសៀវភៅកត់ត្រាពេលមកដល់ទីក្រុង Ho Chi Minh ។
លើសពីនេះ ហាងកាហ្វេ Cheo Leo ក៏ជាហាងកាហ្វេចំណាស់ជាងគេមួយនៅក្នុងទីក្រុងនេះ (តាំងពីឆ្នាំ ១៩៣៨) រួមមាន ទឹកក្រូចឆ្មារស្រស់ស្រាយ។ ហាងកាហ្វេ Cheo Leo មានទីតាំងនៅលើផ្លូវដ៏គួរឱ្យស្រឡាញ់ ដែលភ្ញៀវអាចសង្កេតឃើញប្រជាជននៃទីក្រុងនេះទិញអាហារនៅតូបក្នុងផ្សារលំនៅដ្ឋានក្បែរនោះ។
![]() |
ហាងកាហ្វេ Cheo Leo ដែលមានលំហដ៏រំជួលចិត្តដែលពោរពេញទៅដោយការរំលឹកនូវអនុស្សាវរីយ៍អំពី Sai Gon ចាស់ |
ដើម្បីភ្លក់រសជាតិម្ហូបអាហារតាមចិញ្ចើមផ្លូវ ភ្ញៀវគួរតែធ្វើដំណើរទៅកាន់ខណ្ឌ ៤ ហើយទទួលទានមុខម្ហូបពិសេសក្នុងស្រុកដូចជា នំប៉័ងជាឡៅនិងគុយទាវឆ្ងាញ់។ ជីវិតពេលរាត្រីនៅក្នុងទីក្រុងធំជាងគេនៅក្នុងប្រទេសនេះក៏មានភាពរស់រវើក ចម្រុះ ផងដែរ។
ខណ្ឌទី ២ ជាកន្លែងគួរតែទស្សនា បើទោះបីជានៅក្នុងគំនិតរបស់ លោកស្រី Yasemen វាមានជីវភាពដូចបណ្តាប្រទេស លោកលិចខ្លាំងណាស់" ។ ទីនេះមិនសូវកកកុញជាងតំបន់ផ្សេងទៀតដែលមានម៉ូតូ និងមនុស្សតិច។ បារមួយចំនួនដូចជា Mad Wine Bar និង ៨៦ Proof Whiskey Bar មានម៉ឺនុយភេសជ្ជៈមានភាពចម្រុះ រួមទាំងភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុលផងដែរ។
ទីក្រុង Nha Trang
ទីក្រុងសំរាកលំហែកាយមួយនៅភាគខាងត្បូងប្រទេសវៀតណាម ទីក្រុង Nha Trang ត្រូវបានគេកោតសរសើរចំពោះឆ្នេរសមុទ្ររបស់វា កន្លែងមុជទឹកដ៏អស្ចារ្យ និងជីវិតដ៏គួរឱ្យរំភើបនៅក្នុងកោះសមុទ្រ។
![]() |
ទីក្រុងឆ្នេរសមុទ្រ Nha Trang |
នេះជាទីក្រុងវ័យក្មេងមួយក្នុងប្រទេសវៀតណាម។ ពេលមុន ទីក្រុងនេះជាមជ្ឈមណ្ឌលនេសាទ និងប្រមូលគ្រឿងសមុទ្រជាមួយនឹងកោះតូចៗ និងទេសភាពសមុទ្រដ៏ស្រស់ស្អាត។ ពេលភ្លៀងធ្លាក់ ត្រីចាហួយមកច្រាំង ដូច្នេះវាគ្មានអ្វីចម្លែកទេដែលស៊ុបចាហួយគឺជាម្ហូបក្នុងស្រុកដ៏ពេញនិយមនៅទីនេះ រួមជាមួយអាហារសមុទ្រស្រស់ៗឆ្ងាញ់ៗ។
Hon Chong - ឆ្នេរថ្មធម្មជាតិដែលមានអាយុកាលជាច្រើនជំនាន់ រួមជាមួយការបង្កើត និងអភិវឌ្ឍន៍ទីក្រុងឆ្នេរសមុទ្រ Nha Trang ក៏ជាកន្លែងដ៏ល្អសម្រាប់ទស្សនា និងថតរូបផងដែរ។
ប្រសិនបើអ្នកចង់ទិញគ្រាប់កាហ្វេដែលដាំដុះក្នុងស្រុកដើម្បីយកទៅផ្ទះនិងធ្វើជាកាដូ Trung Nguyen Legend Café គឺជាកន្លែងសម្រាប់អ្នក។ ចំពោះសម្រាប់គយគន់ទិដ្ឋភាពសមុទ្រ និងទទួលទានម្ហូបឥណ្ឌា សូមចូលទៅកាន់ Sailing Club - ដែលត្រូវបានបង្កើតឡើងដោយអ្នកទេសចរអូស្ត្រាលីម្នាក់ជាមួយនឹងការលក់ស្រាបៀរដំបូងនៅលើឆ្នេរ បន្ទាប់មកគេបានបើកបារមួយ ហើយប្តូរឈ្មោះទៅជា Sailing Club ក្នុងឆ្នាំ ១៩៨៤ ។
សម្រាប់វត្ថុអនុស្សាវរីយ៍ដូចជាកាបូបធ្វើដោយដៃ និងផលិតផលក្នុងស្រុក សូមភ្ញៀវមកទស្សនាផ្សាររាត្រី បន្ទាប់មកបញ្ចប់ពេលល្ងាចជាមួយនឹងភេសជ្ជៈនៅ Sheraton's Altitude Rooftop Bar ដើម្បីមើលទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងឆ្នេរសមុទ្រនៅពេលយប់ពីខាងលើ៕
![]() |
Hon Chong នៅ Nha Trang |
មតិពីមិត្តអ្នកអាន