ភូមិ Klu នៅឃុំ Dakrong ស្រុក Dakrong ខេត្ដ Quang Tri ប្រទេសវៀតណាម នៅតាមបណ្ដោយដង់ទន្លេ Dakrong និងកណ្ដាលព្រៃភ្នំ Truong Son ដ៏មហិមា។ ភ្ញៀវទេសចរមកទីនេះនឹងបានស្ដាប់បទចម្រៀងប្រជាប្រិយរបស់ជនជាតិ Pa Co និងជនជាតិ Van Kieu រួមទាំងបទភ្លេងបន្លឺឡើងដោយឧបករណ៍ភ្លេងប្រពៃណីផងដែរ។
![]() |
![]() |
នៅក្នុងផ្ទះខ្ពស់ពីដី សិល្បករ Ho Hum ជនជាតិ Van Kieu មានអាយុជិត ៧០ ឆ្នាំ ហើយប៉ុន្តែជារៀងរាល់ថ្ងៃគាត់នៅតែលេងចាប៉ីមានឈ្មោះតាលឺ។
ជួបសំណេះសំណាលជាមួយយើងខ្ញុំ សិល្បករ Ho Hum នៅចងចាំថា៖ “កាលពីមុន ក្នុងពិធីបុណ្យអំណរស្រូវថ្មីនៅក្នុងភូមិត្រូវបានធ្វើឡើងនៅលើវាលស្រែដើម្បីដេញសត្វព្រៃសាហាវ និងបួងសួងសុំឲ្យអាកាសធាតុអំណោយផល និងឲ្យផលដំណាំល្អ អ្នកភូមិមានជីវភាពរស់នៅសុខសាន្ដ។ មនុស្សគ្រប់គ្នាស្លៀកបំពាក់ខាវអាវថ្មី។ អង្គុយនៅជុំវិញពាងស្រា បុរសនិងស្ត្រីទាំងគូរៗរាំយ៉ាងសប្បាយក្នុងសំឡេងគង ឃ្មោះ ខែន និងខ្លុយ បង្កើតបរិយាកាសដ៏សប្បាយរីករាយ។
![]() |
សិល្បករ Ho Hum (ឈរខាងឆ្វេង) និងសមាជិកនៃក្រុមសិល្បៈនៅភូមិ Klu |
លោក Ho Hum គឺជាសិប្បករម្នាក់ក្នុងចំណោមសិល្បករនៅកណ្ដាលព្រៃភ្នំ Truong Son បច្ចុប្បន្នអាចប្រើប្រាស់ឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិ Pa Co និងជនជាតិ Van Kieu។
លោក Ho Hum បានឲ្យដឹងថា «ប្រសិនបើលែងគ្មានសំឡេងចាប៉ី ខ្លុយ ឬ គង ឃ្មោះទេនោះ អ្នកភូមិនឹងភ្លេចឫសគល់និងដើមកំណើត ក៏ដូចជាអត្តសញ្ញាណវប្បធម៌ក៏រលាយបាត់ដែរ។ ដូច្នេះត្រូវតែរក្សាឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិ»។
ពេលថ្ងៃទៅវាលស្រែ ពេលយប់សិប្បករ Ho Hum បង្រៀនកុមារានិងកុមារីពីរបៀបប្រើប្រាស់ឧបករណ៍ភ្លេងចាប៉ី ខ្លុយដើម្បីរួមចំណែករក្សាអត្តសញ្ញាណវប្បធម៌សម្រាប់ជំនាន់ក្រោយ។
សិប្បករ Ho Hum និយាយបន្តថា៖ «បង្រៀនការប្រើប្រាស់ឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិខ្លួន ខ្ញុំពិតជាសប្បាយចិត្តណាស់។ ខ្ញុំសង្ឃឹមថា ពិធីបុណ្យប្រពៃណីនឹងបន្តសំដែងដោយឧបករណ៍ភ្លេងប្រពៃណីនិងត្រូវបានរក្សាបន្ត”៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន