យុគសម័យ - នំបញ្ចុកត្រីជាមុខម្ហូបដែលឪពុកម្ដាយធ្លាប់ធ្វើក្នុងគ្រាក្រីក្រនោះ ត្រូវបានលោកស្រី Loan លក់ នៅផ្សារ Xom Moi រួចបើកភោជនីយដ្ឋាន ក្លាយជាយីហោល្បី។
![]() |
![]() |
![]() |
នំបញ្ចុកត្រីនៅហាងរបស់លោកស្រី Loan សំបូរទៅដោយត្រីទូកក្ដោង ប្រហិតត្រីចៀន ចំហុយ ត្រីចាហួយ... ពិសារជាមួយជីរ។ ហាងបើកពីម៉ោង ៥ព្រឹក ដល់ ១០ យប់ ជារៀងរាល់ថ្ងៃ។ (រូបថត៖ Lan Huong) |
ចាប់ពីម៉ោង ៤ ទៀបភ្លឺ លោកស្រី Nguyen Thi Loan អាយុ ៦១ ឆ្នាំ និងកូនប្រុសរបស់គាត់បានបើកហាងមួយនៅផ្លូវ Ngo Gia Tu ជិតផ្សារ Xom Moi ទីក្រុង Nha Trang។ អាជីវករ និងអ្នកទៅផ្សារជាច្រើននាក់បានមកនិងទទួលទាននំបញ្ចុកត្រីដ៏ក្តៅនៅមុខហាងដើម្បីទទួលទានគុយទាវត្រីមួយចានសម្រាប់ពេលព្រឹក។
យកអស់ឆ្អឹងរបស់ត្រី ហើយហាន់ត្រីជាដុំតូចៗ រួចដាក់ចូលក្នុងឆ្នាំងធ្វើឱ្យទឹកស៊ុបផ្អែម។ មុខម្ហូបដែលមានរសជាតិពីសមុទ្រដែលតភ្ជាប់់នឹងកុមារភាពរបស់លោកស្រី Loan ដែលបានធ្វើឱ្យកាត់ជក់ចិត្តនឹងការលក់មុខម្ហូបនេះ នៅពេលគាត់ធំឡើង។
អស់រយៈពេល ៤០ ឆ្នាំ ដោយផ្អែកលើរូបមន្តរបស់ឪពុកម្តាយ លោកស្រី Loan បានបន្ថែមគ្រឿងផ្សំ និងមុខម្ហូបបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់អ្នកទទួលទាន។ នៅក្នុងនោះ "ព្រលឹង" នៃម្ហូបនេះនៅតែជាមានទឹកស្ងោរត្រីទូកក្តោង និងត្រីគោ ដែលមានរសជាតិផ្អែម និងពោរពេញដោយរសជាតិពីសមុទ្រ ប៉ុន្តែមិនឆ្អាបដូចត្រីរស់ក្នុងទឹកសាបទេ។
![]() |
ជើងត្រីចាហួយត្រូវត្រាំក្នុងទឹកត្រជាក់ ពេលលក់ត្រូវយកចេញលាងសម្អាតឱ្យស្ងួត ។ (រូបថត៖ Lan Huong) |
ក្នុងមុខម្ហូបក៏មានប្រហិតត្រីចំហុយនិងប្រហិតត្រីចៀនជាច្រើនប្រភេទ ត្រីបំពង ដែលធ្វើដោយលោកស្រី Loan។ ប្រហិតត្រីធ្វើពីស្បៃកា ឬត្រីបារ៉ាគូដា អាស្រ័យតាមរដូវនេសាទ ប្រហិតត្រីបានលាយជាមួយគ្នាដែលនឹងបង្កើតភាពស្វិតដោយមិនចាំបាច់ប្រើជាតិគីមី ។
គ្រឿងផ្សំមួយក្នុងចំណោមគ្រឿងផ្សំផ្សេងដែលបង្កើតភាពប្លែកថ្មីសម្រាប់ម្ហូបគឺជើងត្រីចាហួយ។ លោកស្រី Loan បានប្រាប់ថា ទោះតម្លៃថ្លៃក៏ដោយ ក៏គាត់នៅតែជ្រើសរើសផ្នែកជើងត្រីចាហុយ ព្រោះវាស្រួយជាងដងខ្លួនចាហួយ។ បន្ទាប់ពីយកជើងត្រីចាហួយស្រស់មកចាក់ក្នុងធុងទឹកធំមួយដែលលាយជាមួយអំបិល រួចយកទៅដាក់ក្នុងធុងទឹកត្រជាក់ ដើម្បីឲ្យជើងត្រីចាហួយប្រែជាស្រួយ។
នារី Thao Trang ដែលជាភ្ញៀវទេសចមកពីរដ្ឋធានី Ha Noi ទេសចរលើកទី ២ មកកាន់ទីក្រុង Nha Trang ក៏ទទួលទាននំបញ្ចុកត្រីនៅទីនេះជាលើកទី២ដែរ បានចែករំលែកថា នាងចូលចិត្តមុខម្ហូបនេះ ព្រោះរសជាតិគឺប្លែកនិងឆ្ងាញ់ណាស់ ដែលខុសពីមុខម្ហូបនៅភាគខាងជើង។ នាងបាននិយាយថា ចំណាប់អារម្មណ៍បំផុតគឺត្រីចាហួយស្រួយនិងប្រៃ ដូច្នេះហើយនាងបានហៅនិងពិសារបន្ថែម។
លោកស្រី Loan ចែករំលែកថា មានថ្ងៃមួយ គាត់បានលក់អស់ទឹកស៊ុបចំនួន ៣៧ ឆ្នាំង ជាមួយនឹង នំបញ្ចុកនិងនំកាញ់ជិត ៣០០ គីឡូក្រាម។ លោកស្រីបានចែករំលែកថា ទោះបីជាមានភ្ញៀវទេសចរមកពីខេត្តនានា នៅទូទាំងប្រទេស ក៏លោកស្រីតែងតែគោរពស្រឡាញ់អ្នកស្រី។ ពីព្រោះ ពួកគេគឺជាអតិថិជនដំបូងនៅពេលដែលគាត់នៅតែលក់នំបញ្ចុកនៅតាមដងផ្លូវ ហើយពួកគេបានគាំទ្រនៅពេលដែលការរីករាលដាលនៃជំងឺ Covid -19 ។
![]() |
លោកស្រី Loan ជួយការលក់នំបញ្ចុក នៅពេលចាំបាច់ នៅសល់ពេលគាត់នៅក្នុងផ្ទះបាយ ដើម្បីធ្វើនំ។ (រូបថត៖ Lan Huong) |
ជារៀងរាល់ថ្ងៃ លោកស្រី Loan នៅតែប្រឹងប្រែងបើកហាងពីម៉ោង ៥ ព្រឹក ដល់ ១០ យប់ ដោយពេលទំនេររបស់គាត់ គាត់បានធ្វើនំខ្នើយ និងនំប៉ាវបន្ថែមសម្រាប់បម្រើអ្នកទទួលទាន៕

vietnam express
មតិពីមិត្តអ្នកអាន