កាសែត The Times of India ទើបនឹងចុះផ្សាយអត្ថបទ “រមណីយដ្ឋានល្អបំផុតទាំង ១០ លើពិភពលោក” ដែលក្នុងនោះ នៅប្រទេសវៀតណាម ទីក្រុងជាប់មាត់សមុទ្រ Nha Trang មានកិត្តិយសត្រូវបានឧទ្ទេសនាមដល់មិត្តអ្នកអាន និងអ្នកទេសចរណ៍នៅក្នុងប្រទេស និងពិភពលោក។
![]() |
![]() |
![]() |
ទីក្រុង Nha Trang គឺជារមណីយដ្ឋានដ៏ល្អមួយដែលមានឆ្នេរសមុទ្រស្អាតអស្ចារ្យ (រូបថត៖ thoidai.com.vn) |
យោងតាមកាសែតនេះ គោលដៅរមណីយដ្ឋានកំពូលទាំង ១០ នៅលើពិភពលោករួមមាន Zermatt (ប្រទេសស្វីស) Queensland (នូវែលសេឡង់) ខេត្តសៀមរាប (កម្ពុជា) Rimini (អ៊ីតាលី) Palm Springs (សហរដ្ឋអាមេរិក) Ocean City រដ្ឋ Maryland (សហរដ្ឋអាមេរិក) Nha Trang (វៀតណាម) កោះ Samui (ថៃ) Las Vegas (សហរដ្ឋអាមេរិក) និង Antalya (តួកគី) ។
អ្នកនិពន្ធបានអត្ថាធិប្បាយថា៖ ទីក្រុង Nha Trang គឺជារមណីយដ្ឋានដ៏ល្អមួយដែលមានឆ្នេរ និងកន្លែងមុជទឹកដ៏គួរឱ្យទាក់ទាញ រួមទាំងសណ្ឋាគារប្រណីតល្បីៗលើពិភពលោក។ នោះហើយជាហេតុផលដែលភ្ញៀវទេសចរត្រូវជ្រើសរើស Nha Trang សម្រាប់វិស្សមកាលរបស់ពួកគេ។
![]() |
Nha Trang - ឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតទាំង ២៩ នៅលើពិភពលោក (រូបថត៖ thoidai.com.vn) |
ដោយគេចាត់ទុកថាជាឋានសួគ៌ទេសចរណ៍សមុទ្រកោះ ទីក្រុង Nha Trang មានភាពល្បីល្បាញដោយសារស្នាដៃធម្មជាតិ សកម្មភាពទេសចរណ៍ចម្រុះ និងម្ហូបសម្បូរបែប។ អាស្រ័យហេតុនេះ Nha Trang មានភាពទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរ និងជំរុញមិត្តភ័ក្តិឱ្យមកស្វែងយល់៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន