Trending now

RUPP សម្ពោធសៀវភៅ «The Belt and Road Initiative and Its Implications for Cambodia’s Development»

16:44 | 12/10/2019 (ហេង វុធ្ធី)

មជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានប្រារព្ធពិធីសម្ពោធសៀវភៅស្រាវជ្រាវរបស់ខ្លួនមួយ ដែលមានចំណងជើងថា «The Belt and Road Initiative and Its Implications for Cambodia’s Development» នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅជាន់ទី០៧ នៃអគារ STEM នៅក្នុងបរិវេណសាកលវិទ្យាល័យ។

សៀវភៅស្រាវជ្រាវរបស់ខ្លួនមួយ ដែលមានចំណងជើងថា «The Belt and Road Initiative and Its Implications for Cambodia’s Development» (រូបថត៖ Freshnews)

ពិធីនេះ មានការចូលរួមជាអធិបតីពីលោកបណ្ឌិតជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, តំណាងស្ថានទូតប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា (TBC) និងលោកបណ្ឌិតនាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវ ផ្លូវសូត្រសមុទ្រសតវត្សទី២១។

សៀវភៅ «The Belt and Road Initiative and Its Implications for Cambodia’s Development» គឺជាសមិទ្ធិផលនៃការស្រាវជ្រាវនាឆ្នាំកន្លងមក ដែលនឹងផ្តល់ជូននូវទាំងន័យបង្កប់ និងអនុសាសន៍នានាទាក់ទិននឹងនយោបាយ សេដ្ឌកិច្ច សង្គម និងបរិស្ថាន។

ទិដ្ឋភាពនៃពិធីសម្ពោធសៀវភៅ (រូបថត៖ Freshnews)

សូមបញ្ជាក់ថា មជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី ២១នេះ គឺជាមជ្ឈមណ្ឌលមួយរបស់សកលវិទ្យាល័យភូមិភ្នំពេញ ដែលផ្តោតសំខាន់ទៅលើការសិក្សាស្រាវជ្រាវ ពីផ្លូវសូត្រសមុទ្រសម័យទំនើប នៃគំនិតផ្លួចផ្តើមក្រវាត់ និងផ្លូវរបស់ប្រទេសចិន ដើម្បីជំរុញឲ្យមានការយល់ដឹងស៉ីជម្រៅ អំពីសក្តានុពល កាលានុវត្តភាព និងបញ្ហាប្រឈមនានារបស់ផ្លូវសូត្រសមុទ្រនេះ ដើម្បីជាប្រយោជន៍សម្រាប់ការអភិវឌ្ឍកម្ពុជា៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: FreshNews)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ