Trending now

ចម្រៀងប្រជាប្រិយ Then របស់ជនជាតិ Tay នៅខេត្ត Bac Kan

22:19 | 16/08/2022

ការច្រៀងក្នុងជីវិត វប្បធម៌ ជំនឿ និងស្មារតីរបស់ជនជាតិ Tay, Nung និងជនជាតិថៃ នៅតំបន់ភ្នំព្រៃនៃភាគខាងជើងត្រូវបានចាត់ទុកថាជា "ការចម្រៀងរបស់អាទិទេព" និងជាបទចម្រៀង "ឋានសួគ៌"។ សិល្បៈសំដែងប្រជាប្រិយនេះលាក់បាំង និងបង្ហាញពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង។

នំ khau sli របស់ជនជាតិ Tay នៅខេត្ត Bac Kan នំ khau sli របស់ជនជាតិ Tay នៅខេត្ត Bac Kan
សម្រស់នៃសំលៀកបំពាក់ជនជាតិ Dao ក្រហមនៅ Bac Kan សម្រស់នៃសំលៀកបំពាក់ជនជាតិ Dao ក្រហមនៅ Bac Kan

ក្នុងស្ថានភាពរស់នៅសម័យទំនើប លក្ខណៈវប្បធម៌ប្រពៃណីជាច្រើនរបស់ជនជាតិក៏បានរសាត់បន្តិចម្តងៗតាមពេលវេលា។ ទោះបីជាយ៉ាងណាក៏ដោយ ដោយក្តីស្រលាញ់ចម្រៀងប្រជាប្រិយ Then អ្នកស្រី Ma Thi Day នៅភូមិ Ban Luong ឃុំ My Thanh ស្រុក Bach Thong ខេត្ត Bac Kan មិនត្រឹមតែរក្សាទុកប៉ុណ្ណោះទេ ថែមទាំងបង្រៀនបទចម្រៀងប្រជាប្រិយ Then របស់ជនជាតិ Tay សម្រាប់ប្រជាជនទៀតផង។

អ្នកស្រី Ma Thi Day ចាប់កំណើត និងធំដឹងក្តីឡើងក្នុងគ្រួសារដែលមានទំនៀមទំលាប់ច្រៀងបទចម្រៀងប្រជាប្រិយ Then ជាច្រើនជំនាន់ ដូច្នេះហើយទើបសូរសម្លេងបទចម្រៀង Then ចូលដល់ក្នុងចិត្តរបស់គាត់ដោយមិនដឹងខ្លួន គ្រាន់តែដឹងថាពេលណាបានលឺភ្លេងនោះនៅកន្លែងណាមួយ គាត់ចង់ឮវាម្តងទៀត ដើម្បីស្វែងយល់អំពីវា។ អាស្រ័យហេតុនេះ អ្នកស្រី Day បានស្រាវជ្រាវ និងរៀនចម្រៀងប្រជាប្រិយ Then តាមរយៈពាក្យសម្ដីពីសមាជិកគ្រួសារតាមភូមិ ឃុំ និងរៀនពីសៀវភៅដែលកត់ត្រាពីមនុស្សវ័យចំណាស់។

ចម្រៀងប្រជាប្រិយ Then របស់ជនជាតិ Tay នៅខេត្ត Bac Kan
អ្នកស្រី Ma Thi Day ប្រធានក្លឹបចម្រៀង Then

អ្នកស្រី Ma Thi Day បានរីកសាយភាយក្តីស្រឡាញ់ចម្រៀងប្រជាប្រិយ Then ដល់មនុស្សគ្រប់គ្នាក្រោមទម្រង់ជាច្រើនដូចជា ការបង្រៀនច្រៀងតាមអុីនធឺណិត ការផ្សាយឃ្លីបនៃការច្រៀងបទចម្រៀង Then សកម្មភាពរក្សាទុកទម្រង់ចម្រៀង Then ក៏ដូចជាការណែនាំអំពីសំលៀកបំពាក់របស់ជនជាតិ Tay នៅលើបណ្តាញសង្គម។ ចំពោះស្រុកកំណើត My Thanh អ្នកស្រី Day បានបង្រៀនចម្រៀង Then សម្រាប់ប្រជាជនតាំងពីក្មេងវ័យ ៨ ឆ្នាំចូលរៀន ដល់ជនចាស់វ័យ ៧៥ ឆ្នាំ។ ជាមួយគ្នានេះដែរ ក្នុងឆ្នាំ ២០១៩ អ្នកស្រី Day បានបង្កើតក្លឹបចម្រៀង Then ដើម្បីឱ្យមនុស្សជាច្រើនដែលមានចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តដូចគ្នាបានចូលរួមរៀន និងហាត់ច្រៀងជាមួយគ្នា។ បច្ចុប្បន្ន ក្លឹបចម្រៀង Then ត្រូវបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Bak Kan អញ្ជើញមកបង្រៀនបទចម្រៀង Then សម្រាប់ក្លឹបនានាក្នុងខេត្ត។ នៅឆ្នាំ២០២១ អ្នកស្រីរូបនេះ បានចូលរួមក្នុងការបង្រៀនច្រៀងឲ្យក្លឹបចំនួន ៤ នៅស្រុក Bach Thong, Na Ri, Cho Don និងទីក្រុង Bac Kan ដោយមានសមាជិកចូលរួមជាង ២០០ នាក់។

ដើម្បីរក្សាទុក និងផ្សព្វផ្សាយក្តីស្រស្រឡាញ់របស់ខ្លួន អ្នកស្រី Day ក៏បានបើកហាងតូចមួយនៅទីក្រុង Bac Kan ដើម្បីតាំងបង្ហាញផលិតផលដ៏វិសេសវិសាលរបស់ជនជាតិ Tay និង Nung។ ក្រៅពីនោះ អ្នកស្រីក៏បានរៀនពីអ្នកជំនាន់មុនអំពីការកាត់ដេរ និងប៉ាក់សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Tay និង Nung ដើម្បីរក្សាទុកនូវអត្តសញ្ញាណវប្បធម៌ជនជាតិ។

អ្នកស្រី Ma Thi Day បានចែករំលែកថា៖ “ពេលខ្ញុំបង្កើតក្លឹបចម្រៀង Then ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ព្រោះមិនត្រឹមតែបំពេញចំណូលចិត្តរបស់ខ្ញុំប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែករក្សាទុក និងរីកសាយភាយដល់មនុស្សជាច្រើន។ ខ្ញុំសង្ឃឹមថា ចម្រៀងប្រជាប្រិយ Then ដែលលើកសរសើរបក្ស និងលោកប្រធានហូជីមិញជាទីគោរព និងលើកសរសើរមាតុភូមិ ទឹកដីផ្លាស់ថ្មី ស្មារតីនៃផលិតកម្មនឹងបន្តទៅបន្លឺឡើងទៀត៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ