Trending now

សម្រស់នៃសំលៀកបំពាក់ជនជាតិ Dao ក្រហមនៅ Bac Kan

12:00 | 02/02/2022

នៅខេត្ត Bac Kan ជនជាតិភាគតិច Dao មានជិត ១៨% នៃចំនួនប្រជាជន ដោយចែកចេញជា ៣ ក្រុម ៤ សាខា និង ៨ ប្រភេទ ដែលក្រុមនីមួយៗមានអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន ជាពិសេសអំពីសំលៀកបំពាក់។ ជាមួយនឹងសំលៀកបំពាក់ប្រពៃណីដ៏ពិសេស នារី Dao ក្រហមបានបង្កើតនូវចំណុចពិសេសរៀងៗខ្លួន ដែលខុសពីជនជាតិដទៃ។

ពិធីបុណ្យរាំរបស់ជនជាតិ Dao ពិធីបុណ្យរាំរបស់ជនជាតិ Dao
ពីឱសថបុរាណសម្រាប់ត្រាំងូតទឹករហូតរបស់ជនជាតិ Dao (វៀតណាម) ពីឱសថបុរាណសម្រាប់ត្រាំងូតទឹករហូតរបស់ជនជាតិ Dao (វៀតណាម)

អស់រយៈពេលជាង ២០ ឆ្នាំហើយ ដែលលោកស្រី Sam Thi So នៅភូមិ Na Ca ឃុំ My Thanh ស្រុក Bach Thong ខេត្ត Bac Kan បានប្រកបរបរកាត់ដេរសំលៀកបំពាក់ប្រពៃណីសម្រាប់ជនជាតិ Dao ក្រហម។ លោកស្រី So បាននិយាយថា៖ «សំលៀកបំពាក់របស់នារី Dao ក្រហមនៅ Bac Can រួមមានសំលៀកបំពាក់ពីរប្រភេទគឺសំលៀកបំពាក់ប្រចាំថ្ងៃ និងសំលៀកបំពាក់ពិធីបុណ្យ។

ឈុតនៃការស្លៀកពាក់ប្រចាំថ្ងៃ រួមទាំងកន្សែងជួតក្បាល អាវ ខ្សែក្រវាត់ និងជាធម្មតា មិនមានក្បូក្បាច់រចនាប៉ាក់ទេ ភាគច្រើនមានពណ៌ពីរគឺពណ៌ខៀវ និងខ្មៅ។ អាវពិធីបុណ្យត្រូវបានពាក់ក្នុងកម្មវិធីមង្គលការ ឬពិធីបុណ្យនានា ដែលត្រូវបានគេកាត់ ដេរ ប៉ាក់យ៉ាងប៉ិនប្រសប់។

សម្រស់នៃសំលៀកបំពាក់ជនជាតិ Dao ក្រហមនៅ Bac Kan
អ្នកស្រី Sam Thi So (ខាងស្តាំ) ប៉ាក់សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Dao ក្រហម

ជាមួយនឹងដៃដ៏ប៉ិនប្រសប់ នារី Dao ក្រហមបានច្នៃសំលៀកបំពាក់យ៉ាងប្រណិត ដោយស្នាមម្ជុល ក្បូក្បាច់រចនា និងគំនូរដ៏ស្រស់ស្អាត។ "ព្រលឹង" នៅក្នុងសំលៀកបំពាក់ប្រពៃណីក៏ដូចជាភាពស្រស់ស្អាតនៃវប្បធម៌របស់ជនជាតិ Dao ក្រហម បាន និងតែងតែជាផលិតផលខាងស្មារតីដែលត្រូវបានបងប្អូនជនជាតិថែរក្សា និងអភិរក្ស។

មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Bac Kan បានបង្កើតក្លឹបអភិរក្សវប្បធម៌ជាច្រើនក្នុងគោលបំណងស្រាវជ្រាវ ប្រមូល អភិរក្ស និងផ្សព្វផ្សាយពីអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Dao ដូចជា អក្សរ សម្លៀកបំពាក់ ការប្រតិបត្តិខាងវិញ្ញាណ ជំនឿ ម្ហូបអាហារ ពិធីបុណ្យ... ក្រៅពីនេះ ខេត្តក៏បានគាំទ្រ និងលើកទឹកចិត្តដល់ការស្តារ និងអភិវឌ្ឍន៍មុខរបរប្រពៃណីមួយចំនួន រួមមាន ប៉ាក់ តម្បាញ កាត់ដេរសំលៀកបំពាក់ជនជាតិដោយសំពត់សង្គឹម ទៅជាទំនិញ ដើម្បីអភិរក្ស ផ្សព្វផ្សាយផង និងបង្កើនប្រាក់ចំណូលសម្រាប់បងប្អូនជនជាតិផង។

ជាមួយនឹងការខិតខំប្រឹងប្រែងរក្សានូវអត្តសញ្ញាណវប្បធម៌ជាតិ បងប្អូន​ជន​ជាតិ​ Dao ក្រហមនៅឃុំ Ngoc Phai ស្រុក Cho Don មានកិត្តិយសទទួលបានវិញ្ញាបនបត្របេតិកភណ្ឌវប្បធម៌អរូបីជាតិស្តីពី "សិល្បៈនៃការតុបតែងផ្កាលើសំលៀកបំពាក់របស់ជនជាតិ Dao ក្រហម” ពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ នេះជាកិត្តិយសរបស់ជនជាតិ Dao ក្រហមនិយាយដោយឡែក និងសហគមន៍ជនជាតិ Dao នៅ Bac Kan និយាយរួម៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើក​តម្កើង Xin Man - Ha Giang (វៀតណាម) សម្រស់ទឹកដីព្រំប្រទល់នៃមាតុភូមិដល់​មិត្ត​អន្តរជាតិ
វៀតណាម៖​ កងទ័ព Truong Son និងដំណេីរការកសាងជំនឿទៅលើជ័យជំនះ
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស