ក្នុងជីវិតសាសនារបស់ជនជាតិ Dao វត្ថុមួយដែលមិនអាចខ្វះបានគឺគំនូរគោរពបូជា។ ផ្ទាំងគំនូរទាំងនេះមានអត្ថន័យខាងអប់រំមនុស្សធម៌ ហើយត្រូវបានព្យួរនៅក្នុងកន្លែងគោរពបូជាដូនតា បុព្វបុរសនៅក្នុងផ្ទះ។ ទំនៀមទម្លាប់គោរពបូជាគំនូរត្រូវបានជនជាតិ Dao រក្សាពីជំនាន់មួយទៅជំនាន់មួយ ដោយបង្កើតនូវវប្បធម៌ប្លែកៗពីគេ។
![]() |
![]() |
![]() |
អ្នករក្សាវិជ្ជាជីវៈគូរគំនូរគោរពបូជារបស់ជនជាតិ Dao |
មកដល់ឃុំ Dong Hai ស្រុក Tien Yen (ខេត្ត Quang Ninh) ជាកន្លែងដែលមានជនជាតិ Dao រស់នៅច្រើននោះ យើងខ្ញុំបានណែនាំឱ្យជួបលោក Ha Van Tai នៅភូមិ Na Bac។ លោក Tai ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតិចតួចដែលនៅតែមានអាជីពគូរគំនូរគោរពបូជារបស់ជនជាតិ Dao នៅខេត្ត Quang Ninh។ ផ្ទះលោក Tai ស្ថិតនៅជ្រៅក្នុងភូមិ ប៉ុន្តែមានមនុស្សជាច្រើននៅតែមកសុំលោកជួយគូរគំនូរ។
ទោះបីផ្ទះលោក Ban Sinh Phuong មកពីភូមិ Khe Luong ឃុំ Ky Thuong ទីក្រុង Ha Long (Quang Ninh) នៅឆ្ងាយចំងាយ ២០ គីឡូម៉ែត្រពីផ្ទះលោក Tai ក្តី ប៉ុន្តែលោក Phuong ក៏បានមកសុំលោក Tai ជួយគូរគំនូរបូជាឱ្យដែរ។ លោក Phuong បាននិយាយថា៖ “សម្រាប់ជនជាតិ Dao គំនូរសម្រាប់គោរពបូជាគឺមានសារៈសំខាន់ណាស់ គ្រប់គ្រួសារត្រូវតែមាន ព្រោះបើមិនដូច្នេះទេ មិនអាចធ្វើពិធីគោរពបូជាដូនតាបានទេ។
ក្នុងពិធីសំខាន់ៗ ឬពេលរៀបចំអាសនៈគោរពដូនតា សុទ្ធតែត្រូវមានផ្ទាំងគំនូរដើម្បីគោរពបូជា Tam Thanh (ក្នុងនោះរួមមាន៖ Thuong Thanh, Ngoc Thanh, Thai Thanh) ដែលជាព្រះទេវតារបស់ជនជាតិ Dao ។ មេត្រកូលទាំងអស់ទទួលខុសត្រូវក្នុងការទិញផ្ទាំងគំនូរគោរពបូជាបុព្វបុរសរបស់គ្រួសារខ្លួនឯង”។
![]() |
Ha Van Tai គឺជាប្រជាជនមួយរូបក្នុងចំណោមប្រជាជនមួយចំនួននៅខេត្ត Quang Ninh ដែលនៅតែរក្សាបានវិជ្ជាជីវៈគូរគំនូរគោរពបូជារបស់ជនជាតិ Dao |
តាមរយៈដំណើររឿងជាមួយលោក Ha Van Tai យើងខ្ញុំបានដឹងថា ចាំបាច់ត្រូវតែចំណាយពេលប្រហែលពីរខែដើម្បីគូរគំនូរសក្ការៈបូជា ដូច្នេះជួនកាលលោក Tai ត្រូវហូបបាយ និងដេកនៅផ្ទះម្ចាស់ផ្ទះដើម្បីគូរឱ្យទាន់ពេល។ គំនូរសក្ការៈមួយឈុតនីមួយៗ មាន ១២ ផ្ទាំង ដែលមានខ្លឹមសារ និងរចនាបថខុសៗគ្នា។ ផ្ទាំងគំនូរគោរពបូជាត្រូវបានគូរតាមរចនាបថបែបប្រជាប្រិយ ជាមួយនឹងរូបភាពជាក់ស្តែង ហើយព្រះទេវតាមានទឹកមុខផ្សេងៗគ្នា ប៉ុន្តែសុទ្ធតែមានលក្ខណៈពិសេសអស្ចារ្យ ពណ៌សំខាន់ៗមានពណ៌ខៀវ ក្រហម ស្វាយ លឿង ស ត្រូវបានបញ្ជាក់លម្អិតគ្រប់ជ្រុងជ្រោយ។
សព្វថ្ងៃនេះ ថ្វីត្បិតតែបច្ចេកវិទ្យាបោះពុម្ពមានភាពជឿនលឿនក៏ដោយ ប៉ុន្តែវាបានក្លាយទៅជាទំនៀមទម្លាប់ហើយ ដូច្នេះជនជាតិ Dao ត្រឹមតែគោរពបូជាតែ គំនូរគូរដោយដៃប៉ុណ្ណោះ មិនមែនការបោះពុម្ពទេ ដូច្នេះហើយ អ្នកដែលធ្វើការគូរគំនូរគោរពបូជាដូចជាលោក Ha Van Tai មានតួនាទីសំខាន់សម្រាប់ជនជាតិ Dao ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យព្រួយបារម្ភចំពោះអ្នកដែលប្រកបរបរគូរគំនូរគឺរបរគូរគំនូរនេះរបស់ជនជាតិ Dao កំពុងប្រឈមមុខនឹងការបាត់បង់ សាបសូន្យ ព្រោះពិបាកក្នុងការស្វែងរកអ្នករៀនរបរនេះ។ បើតាមលោក Tay មុខរបរគូរគំនូរគោរពបូជា ក្រៅពីមានទេពកោសល្យ ក៏ត្រូវស្វែងយល់ពីទំនៀមទម្លាប់ និងទម្លាប់របស់ប្រជាជនផងដែរ។ បើស្រលាញ់អត្តសញ្ញាណវប្បធម៌ មិនប្រកាន់ចំណូលតិចឬច្រើន ទើបទទួលបានជោគជ័យ...
មតិពីមិត្តអ្នកអាន