ស្រុក Ba Che ខេត្ត Quang Ninh ភាគខាងជើងវៀតណាម ជាកន្លែងមានជនជាតិ Dao រស់នៅយ៉ាងច្រើនកុះករ។ ពិធីបុណ្យ Ban Vuong ដែលជាពិធីបូជាបុព្វការីជនជនជាតិ Dao ទាំង ១២ ត្រកូល ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
![]() |
![]() |
![]() |
បង្កើតឡើងវិញនូវពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបស់ជនជាតិ Dao នៅផ្ទះប្រពៃណីរបស់ជនជាតិ Dao នៅភូមិ Son Hai |
នេះជាពិធីបុណ្យប្រពៃណីរបស់ជនជាតិ Dao នៅទូទាំងប្រទេស ជាពិសេសនៅភូមិ Son Hai ឃុំ Nam Son (ស្រុក Ba Che)។ អាជ្ញាធរនៅមូលដ្ឋាននេះបានសាងសង់អាស្រមធ្វើសក្ការៈបូជា Ban Vuong និងផ្ទះប្រពៃណីរបស់សហគមន៍ជនជាតិ Dao។
អាស្រមធ្វើសក្ការៈបូជា Ban Vuong ស្ថិតនៅលើទួលភ្នំដែលមានផ្ទៃដីសាងសង់ប្រហែល ២០០ ម៉ែត្រការ៉េ ដែលក្នុងនោះ មានរូបសំណាកដ៏មានតម្លៃជាច្រើន។ ផ្ទះប្រពៃណីរបស់សហគមន៍ជនជាតិ Dao មានផ្ទៃដីសរុប ១,៦០០ ម៉ែត្រការ៉េ។ សំណង់នេះត្រូវបានកសាងឡើងតាមគម្រោង “អភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់ជនជាតិ Dao នៅភូមិ Son Hai ឃុំ Nam Son ស្រុក Ba Che តភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍សហគមន៍” ដើម្បីស្តារ និងបំពេញតម្រូវការសែនព្រេនរបស់សហគមន៍ជនជាតិ Dao នៅស្រុក Ba Che និងខេត្ត Quang Ninh។
នៅជាន់ទី ១ នៃផ្ទះប្រពៃណី រួមមានរូបសំណាក់ក្រមួនជាច្រើន ទំហំស្មើនឹងមនុស្សពិត ដែលបង្ហាញពីពិធី និងសកម្មភាពប្រចាំថ្ងៃរបស់ជនជាតិ Dao រួមជាមួយនឹងបង្ហាញឧបករណ៍ផលិតកសិកម្មជាច្រើនរបស់ជនជាតិ Dao នៅអតីតកាល និងបច្ចុប្បន្ន។ ប្រការនេះបានទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅប្រទេសជាច្រើនឲ្យមកទស្សនា។ លោកស្រី Ly Thi Mui ជនជាតិ Dao នៅស្រុក Luc Yen ខេត្ត Yen Bai ចែករំលែកថា មកទីនេះ យើងមានអារម្មណ៍ថា កំពុងស្វែងរកឫសគល់របស់យើង ព្រោះអ្វីៗបានស្គាល់ហើយ។ ពេលខ្ញុំត្រឡប់ទៅ Yen Bai ខ្ញុំនឹងនិយាយអំពី Ba Che ជាមួយបងប្អូនជនជាតិ Dao នៅស្រុកកំណើតរបស់ខ្ញុំ ហើយ Ba Che នឹងជាកន្លែងដែលយើងមកដល់នៅឆ្នាំក្រោយ។
លោក Trieu Van Binh អនុប្រធាននាយកដ្ឋានជនជាតិ (ការិយាល័យរដ្ឋសភា) បានចែករំលែកថា “Ba Che បានជ្រើសរើសទិសដៅត្រឹមត្រូវនៅពេលជំរុញការអភិរក្ស និងការពង្រីកអត្តសញ្ញាណជនជាតិ Dao។ រហូតមកដល់ពេលនេះ Ba Che គឺជាមូលដ្ឋានតែមួយគត់នៅទូទាំងប្រទេសដែលសាងសង់បានផ្ទះប្រពៃណីរបស់ជនជាតិ Dao។ នេះនឹងក្លាយជាកន្លែងជួបជុំរបស់ជនជាតិ Dao នៅទូទាំងប្រទេសក្នុងពិធីបុណ្យ Ban Vuong ដែលជាឱកាសរំលឹកវិញ្ញាណក្ខន្ធបុព្វការីជនរបស់ជនជាតិ Dao។ Ba Che នឹងអភិវឌ្ឍវិស័យទេសចរណ៍ឲ្យបានល្អនៅពេលដែលត្រូវជម្រើសគោលដៅទេសចរណ៍សម្រាប់ជនជាតិដ៏ធំមួយក្នុងចំណោមជនជាតិចំនួន ៥៤ នោះគឺសហគមន៍ជនជាតិ Dao៕
មតិពីមិត្តអ្នកអាន