Trending now

កន្លែងវប្បធម៌នៅ Binh Lieu

10:50 | 22/12/2022 ឌីណា

យុគសម័យ - ឈ្មោះតំបន់ដីនីមួយៗ ឈ្មោះភូមិ ឈ្មោះភ្នំ ព្រៃឈើ ទន្លេ និងស្ទឹងនានាក្នុងស្រុក Binh Lieu សុទ្ធតែត្រូវបានប្រជាជន​នៅ​សម័យ​មុនដាក់បញ្ចូលទៅក្នុងវាដោយគំនិតរំជួលចិត្តជាច្រើន និងសូម្បីតែទស្សនៈរបស់ពួកគេ។

គយគន់សម្រស់វត្តមួយនៃខេត្ត Bac  Lieu ដែលមានអាយុកាល ១៣៥ ឆ្នាំ គយគន់សម្រស់វត្តមួយនៃខេត្ត Bac Lieu ដែលមានអាយុកាល ១៣៥ ឆ្នាំ
Binh Lieu (Quang Ninh) - បទពិសោធន៍ដើម្បីយកឈ្នះ Binh Lieu (Quang Ninh) - បទពិសោធន៍ដើម្បីយកឈ្នះ
កន្លែងវប្បធម៌នៅ Binh Lieu
ទឹកធ្លាក់ Khe Van ឃុំ Huc Dong។

ការ​ដាក់​ឈ្មោះ​ទីកន្លែង​ឆ្លុះ​បញ្ចាំង​ពី​របៀប​រស់នៅ របៀប​គិត និង​បង្កើត​អត្តសញ្ញាណ​វប្បធម៌​របស់​ជនជាតិ​ភាគតិច​នៅ​ស្រុកខBinh Lieu។ អ្នកស្រុកដាក់ឈ្មោះទីកន្លែងតាមឈ្មោះដើមឈើដូចជា៖ ភូមិ “Coc Long” មានន័យថា ដើមជ្រៃពោធិ៍ នៅឃុំ Luc Hon ភូមិ “Coc Doc” ជាដើមឬស្សីនៅឃុំ Dong Tam ភូមិ Na Liu ជាដើមឃ្វិចព្រៃ​ នៅ​ឃុំ Tinh Huc ចាស់​ ឥឡូវនេះ​ទី​រួមខេត្ត Binh Lieu ភូមិ 'Lang' មាន​ន័យ​ថា​ឫស្សី​ក្នុង​ឃុំ Vo Ngai។

ភូមិ​បាន​ដាក់​​​ឈ្មោះ​តាម​ធម្មជាតិ​មួយ​ចំនួន​ដូច​ជា "Khuoi Luong" មាន​ន័យ​ថាទឹក​ជ្រោះ​​ក្នុង​ឃុំ Vo Ngai "Chang Na" ដែល​មាន​ន័យ​ថា​កណ្តាល​វាលស្រែ "Na Lang" មាន​ន័យ​ថា​វាល​ដូច​ជា​បំពង់​នាំទឹក ក្នុង ឃុំ Tinh Huc ចាស់ "Na Khau" "ជាវាលស្រែលើទួល "Phieng Tam" មានន័យ​រាបស្មើ និងទាបនៅក្នុងឃុំ Dong Tam ភូមិ Cau មានន័យថាមានតាំងពីយូរយារណាស់មកហើយនៅក្នុងឃុំ....។ល។

ភូមិនិមួយៗនៅស្រុក Binh Lieu មានប្រាសាទដែល​ជាកន្លែងសក្ការៈបូជាអ្នក​បង្កើតភូមិ កន្លែងសម្រាប់ការជួបជុំសកម្មភាពរួម កន្លែងប្រជុំ រៀបចំពិធីសាសនា កន្លែងកំសាន្តរបស់ភូមិទាំងមូល។ កន្លែង​ដែល​នៅ​សេសសល់​នោះ​គឺ​មាន​វាលស្រែ​ដែល​គេ​ហៅ​ថា Po Dinh (មាន​ន័យ​ថា ​លើ​ភ្នំ​មាន​ប្រាសាទ​) ដូច​នៅ​ភូមិ Na Pha ឃុំ Tinh Huc ចាស់។

ពាក្យខ្លះលេចឡើង នៅស្រុក Binh Lieu ។ លោក Nguyen Van Ai សហអ្នកនិពន្ធស្នាដៃ “ខេត្ត Quang Ninh អតីតកាល និងបច្ចុប្បន្នកាល” បានឲ្យដឹងថា នៅខេត្ត Quang Ninh មានកន្លែងចាប់ផ្តើមដោយពាក្យ “Luc” (Luc Hon, Luc Na, Luc Chan) តាមភាសា Tay មានន័យថាវាលស្រែភក់។ ឬដូចពាក្យថា Na តាមភាសា Tay មានន័យថា វាល​ស្រែ ពាក្យ​ Po តាមភាសា Tay មានន័យថា ភ្នំ Sui ភាសា Dao មានន័យថាទឹក ជាដើម។

អ្វី​ដែល​ប្លែក​នោះ​គឺ​នៅស្រុក Binh Lieu មិន​មានកន្លែងរៀបចំ​សកម្មភាព​សាសនា​ទេ ប៉ុន្តែ​ប្រហែល​ជា​មនុស្ស​នៅ​តែ​មាន​ជំនឿ​លើ​វត្តមាន​របស់​ព្រះពុទ្ធ ដូច្នេះ​ហើយ​ទើប​មាន​កន្លែង​មួយ​ឈ្មោះ ទួល​ Phat Chi (ទួលភ្នំព្រះពុទ្ធ​ឈប់សម្រាក ឬ​គេ​ហៅ​ផ្សេងថា Phat Chi។ ) នៅចន្លោះ ស្រុក Binh Lieu (ខេត្ត Quang Ninh) និង ស្រុក Dinh Lap (ខេត្ត Lang Son) ភូមិ Phat Chi ឃុំ Dong Van។

ជាទូទៅ បើតាមលោក Nguyen Canh Loan ការពន្យល់អំពីអត្ថន័យ និងរូបសណ្ឋាននៃទីតាំងសម្គាល់នៅស្រុក Binh Lieu ជួយឱ្យយល់កាន់តែច្បាស់អំពីការប្រែប្រួលនៃទីកន្លែង រួមចំណែកកែលម្អវប្បធម៌ទីកន្លែង និងផ្សព្វផ្សាយវប្បធម៌របស់ជនជាតិភាគតិច។ នេះ​ក៏​រួម​ចំណែក​ដល់​ការ​រក្សា​ទុក​នូវ​កន្លែង​វប្បធម៌​ដ៏​មាន​អត្ថន័យ​​ជ្រាលជ្រៅ រក្សា​នូវ​មរតក​វប្បធម៌​ដ៏​មាន​តម្លៃ​របស់​ដូនតា​យើង៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤