យុគសម័យ - បន្ទាប់ពីធនាគារពាណិជ្ជកម្មបរទេសរុស្ស៊ី (VTB) បានប្រកាសថា ធនាគានឹងចាប់ផ្តើមដាក់ពង្រាយសេវាផ្ទេរប្រាក់ទៅប្រទេសវៀតណាមជាប្រាក់ដុង មជ្ឈដ្ឋានអាជីវកររុស្ស៊ីបានវាយតម្លៃជាវិជ្ជមានអំពីទស្សនវិស័យនៃការពង្រីកការទូទាត់ដោយផ្ទាល់រវាងធនាគារនៃប្រទេសទាំងពីរ។
![]() |
![]() |
![]() |
រូបថត៖ ឧទាហរណ៍ |
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានលោក Svyatoslav Ostrovsky សមាជិកក្រុមប្រឹក្សាភិបាលនៃ VTB បាននិយាយថា ធនាគារកំពុងកសាងសស្ពានតភ្ជាប់នឹងតំបន់អាស៊ី។ "វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងមានប្រពៃណី និងទទួលការយកចិត្តុទុកដាក់របស់អាជីវកម្មរុស្ស៊ី"។ ក្រៅពីនេះ វៀតណាមជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយសម្រាប់ប្រជាជនរុស្ស៊ី។ លោកជឿជាក់ថា ដំណោះស្រាយថ្មីរបស់ VTB នឹងត្រូវបានអតិថិជនគាំទ្រ ហើយធនាគារតែងតែត្រៀមខ្លួនជាស្រេចក្នុងការផ្តល់នូវផលិតផល និងសេវាកម្មដែលសមស្របបំផុតសម្រាប់អតិថិជនទាំងអស់។
ទន្ទឹមនឹងនោះ តំណាងរបស់ Promsvyazbank (PSB) បានសង្កត់ធ្ងន់ថា PSB ចាប់អារម្មណ៍ក្នុងការបង្កើតទំនាក់ទំនងជាមួយធនាគារអាស៊ីអាគ្នេយ៍ រួមមាន មីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូនេស៊ី ដោយសារប្រទេសទាំងនេះចាប់អារម្មណ៍ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងអាជីវកម្មដែលធ្វើអាជីវកម្មក្នុង ក្នុងវិស័យថាមពល សិកម្ម ការចម្រាញ់ប្រេង ការអភិវឌ្ឍន៍ធនធានធម្មជាតិ បច្ចេកវិទ្យាព័ត៌មាន...
លោក Alexei Filimonov នាយកប្រតិបត្តិនៃក្រុមហ៊ុន Astera ដែលជាអង្គភាពមួយដែលបានធ្វើការនៅប្រទេសវៀតណាមរយៈពេលពីរឆ្នាំ។ លោកបានអត្ថាធិប្បាយថា ទីផ្សារវៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំង ហើយទន្ទឹមនឹងនោះបាននិយាយថា សក្ដានុពលសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរុស្ស៊ី - វៀតណាមនៅតែមានទំហំធំខ្លាំង ហើយកំពុងអភិវឌ្ឍយ៉ាងវិជ្ជមាន។ ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងវៀតណាមកាលពីឆ្នាំមុនបានកើនដល់ជាង ៧ពាន់លានដុល្លារ។
លោក Denis Kuskov នាយកប្រតិបត្តិនៃទីភ្នាក់ងារវិភាគ TelecomDaily បាននិយាយថា វៀតណាមគឺជាប្រទេសដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដែលមានប្រជាជនជាង ៩៩ លាននាក់។ ការសាងសង់រោងចក្រណាមួយក្នុងប្រទេសវៀតណាម មិនថាក្នុងវិស័យអេឡិចត្រូនិក ឬឧស្សាហកម្មរថយន្តគឺមានតម្លៃថោកជាងនៅប្រទេសផ្សេងទៀត។ អាកាសធាតុអំណោយផល ហើយតម្លៃពលកម្មមានតម្លៃសមរម្យ ដោយហេតុនេះបង្កើតលក្ខខណ្ឌវិជ្ជមានសម្រាប់ការផលិតឧបករណ៍បរទេស។
មុននោះ នាថ្ងៃដដែល ធនាគារពាណិជ្ជកម្មបរទេសរុស្ស៊ី (VTB) បានប្រកាសថា ធនាគារបានចាប់ផ្តើមអនុវត្តសេវាផ្ទេរប្រាក់ទៅវៀតណាមជាប្រាក់ដុង។ សេវាកម្មថ្មីដែលនឹងអនុញ្ញាតឱ្យផ្ញើប្រាក់ទៅក្រៅប្រទេសនឹងមានសម្រាប់បុគ្គល និងនីតិបុគ្គល ចាប់ពីថ្ងៃទី ២៧ ខែកក្កដា។ អតិថិជននឹងអាចប្រើប្រាស់សេវាផ្ទេរប្រាក់នៅ VTB Online។ ប្រាក់នឹងត្រូវបានផ្ទេរទៅគណនីរបស់អ្នកទទួលនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលមួយថ្ងៃ ហើយការផ្ទេរប្រាក់ឆ្លងប្រទេសអនុលោមតាមច្បាប់រូបិយប័ណ្ណ។
សេវាកម្មរបស់ធនាគារ VTB មិនមែនជាជម្រើសតែមួយគត់សម្រាប់ការផ្ទេរប្រាក់ពីប្រទេសរុស្ស៊ីទៅប្រទេសវៀតណាមនោះទេ។ ចាប់ពីខែតុលា ឆ្នាំ ២០២០ ធនាគារ BIDV បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មទទួលប្រាក់ពីប្រទេសរុស្ស៊ីទៅប្រទេសវៀតណាម តាមរយៈបណ្តាញ KoronaPay នៅចំណុចប្រតិបត្តិការ BIDV ជាង ១,០០០ នៅទូទាំងប្រទេស។ ពេលវេលាផ្ទេរ និងទទួលប្រាក់ត្រូវបានកាត់បន្ថយមកត្រឹមប៉ុន្មាននាទីប៉ុណ្ណោះសម្រាប់ប្រតិបត្តិការផ្ទេរប្រាក់ អតិថិជនទទួលបានប្រាក់នៅប្រទេសវៀតណាមដោយមិនគិតថ្លៃទាំងស្រុង ហើយអាចជ្រើសរើសរូបិយប័ណ្ណដែលទទួលបានជាដុល្លារ ឬអឺរ៉ូ។ ទោះបីជាយ៉ាងណាក៏ដោយ តំណាងធនាគារ BIDV នៅប្រទេសរុស្ស៊ីបាននិយាយថា សេវា KoronaPay អនុវត្តចំពោះអតិថិជនម្នាក់ៗប៉ុណ្ណោះ ហើយចំនួននៃការផ្ទេរប្រាក់មានកម្រិតតិចតួច៕
មតិពីមិត្តអ្នកអាន