Trending now

កម្ពុជាប្រកាសលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ផ្លូវការ

14:38 | 29/06/2022

លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសជាផ្លូវការ។

គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទផ្លាស់ប្តូរបទពិសោធន៍នៅវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទផ្លាស់ប្តូរបទពិសោធន៍នៅវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម
សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា៖ ការរៀបរាប់នៃវត្ថុដាក់តាំងបង្ហាញ សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា៖ ការរៀបរាប់នៃវត្ថុដាក់តាំងបង្ហាញ
បុគ្គលិក​រៀបចំ​ការ​បោះឆ្នោត​រាប់​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ (រូបថត៖ AFP/vnanet.vn)
បុគ្គលិក​រៀបចំ​ការ​បោះឆ្នោត​រាប់​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់កម្ពុជា បានឲ្យដឹងថា គណបក្សចូលរួមការបោះឆ្នោត ៩/១៧ ទទួលបានអាសនៈ។ ក្នុងចំណោមគណបក្សចំនួន ១៧ ដែលចូលរួមក្នុងការបោះឆ្នោតនៅឃុំ/សង្កាត់ចំនួន ១.៦៥២ ក្នុងប្រទេសកម្ពុជា មានគណបក្សចំនួន ៩ បានទទួលសំឡេងគាំទ្រ និងបានក្លាយជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះ​នៅ​តាម​ឃុំ/សង្កាត់​ភាគច្រើន​នៅ​ទូទាំង​ប្រទេស។ ជាក់ស្តែង គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះយ៉ាងលើសលប់ ជាមួយនឹងអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ៩.៣៧៦ អាសនៈ ស្មើនឹង ៨០.៦% ក្នុង​នោះ​មាន​អាសនៈ​មេឃុំ​សង្កាត់​ចំនួន ១.៦៤៨ អាសនៈ ចៅសង្កាត់​រង​ទី ១ ចំនួន ១ ៦១៨ អាសនៈ ចៅសង្កាត់​រង​ទី ២ ចំនួន ២៦១ អាសនៈ។

គណបក្សចំនួន៩ ក្នុងចំណោម១៧ បានទទួលអាសនៈក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ក្នុងឆ្នាំ២០២២ ខណៈដែលគណបក្សកាន់អំណាចបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោត ហើយគណបក្សភ្លើងទៀន ទទួលបានអាសនៈចំនួន ២១៩៨ នៅក្នុងក្រុមប្រឹក្សាឃុំ ។ នេះបើតាមការប្រកាសរបស់ គ.ជ.ប។

បើតាមសេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសរុបចំនួន ៩,៣៧៦ ដែលមានមេឃុំចំនួន ១៦៤៨ រូប, ជំទប់ទី១ ចំនួន ១៦១៨ រូប និង ជំទប់ទី២ ២៦១ រូប។ គណបក្សភ្លើងទៀនទទួលបានអាសនៈជាមេឃុំចំនួន ៤ រូប ជំទប់ទី១ មាន ២៥ រូប និង ជំទប់ទី២ មាន ១,៣៦០ រូប។

គណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ១៩ អាសនៈ (ជំទប់ទី១ ៤រូប ជំទប់ទី២ ១២រូប), គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣ អាសនៈ (ជំទប់ទី១ ១០រូប), គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦ អាសនៈ (ជំទប់ទី១ ២រូប ជំទប់ទី២ ២រូប)។ គណបក្សខ្មែរស្រលាញ់ជាតិ ទទួលបាន ៥ អាសនៈ (ជំទប់ទី១ ២រូប ជំទប់ទី២ ២រូប), គណបក្សយុវជនកម្ពុជា ទទួលបាន៣អាសនៈ (ជំទប់ទី២ ៣រូប), គណបក្សកម្ពុជានិយម ទទួលបាន ១ អាសនៈ (ជំទប់ទី២ ១ រូប) និង គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យទទួលបាន ១ អាសនៈ (ជំទប់ទី២ ១រូប)។

គ.ជ.ប បន្ថែមថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ប្រជាពលរដ្ឋបានទៅបោះឆ្នោតសរុប ៧,៣៩៤,៤២៧ នាក់ ស្មើនឹង ៨០.៣២% នៃអ្នកចុះឈ្មោះបោះឆ្នោត ៩,២០៥,៦៨១ នាក់។ សំឡេងឆ្នោតបានការមានចំនួន ៧,២៣៧,០៣៧ សំឡេង និងសំឡេងមិនបានការចំនួន ១៥៧,៣៩០ សំឡេង៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Nguyen Thanh Nghi៖ ការចូលរួមចំណែករបស់គណៈកម្មាធិការនឹងមានសារៈសំខាន់ក្នុងការអនុវត្តសេចក្តីសម្រេចរបស់សមាជជាតិលើកទី១៤ ដោយជោគជ័យ។
ការទូតរវាងប្រជាជន និងប្រជាជន៖ការផ្លាស់ប្តូរដើម្បីឈានទៅដល់គោលដៅបន្ថែមទៀត
សូមអញ្ជើញជីដូនជីតាមកទទួលទានអាហារឆ្នាំថ្មី
ពីមិត្តភាពទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង៖ ចំណុចសំខាន់ៗនៃការទូតរវាងប្រជាជន និងប្រជាជនក្នុងឆ្នាំ ២០២៥
នាយករដ្ឋមន្ត្រីបានណែនាំថា សេវាកម្មដឹកជញ្ជូនគួរតែត្រូវបានបង្កើនក្នុងអំឡុងពេលបុណ្យតេត និងត្រូវទប់ស្កាត់ការឡើងថ្លៃ