Trending now

គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទផ្លាស់ប្តូរបទពិសោធន៍នៅវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម

14:18 | 29/06/2022 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី២៧ ខែមិថុនា គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទដឹកនាំដោយលោកឧត្តមនាវីទោ នន់ សុផាត នាយរងសេនាធិការកងទ័ពជើងទឹក បានមកបំពេញទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍នៅវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម។

សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា៖ ការរៀបរាប់នៃវត្ថុដាក់តាំងបង្ហាញ សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា៖ ការរៀបរាប់នៃវត្ថុដាក់តាំងបង្ហាញ
ស្ថានបេសកកម្មវៀតណាម និងកម្ពុជាប្រចាំអង្គការសហប្រជាជាតិរៀបចំពិធីរំលឹកខួបលើកទី ៥៥ ទិវា​បង្កើត​ទំនាក់ទំនងការទូត ស្ថានបេសកកម្មវៀតណាម និងកម្ពុជាប្រចាំអង្គការសហប្រជាជាតិរៀបចំពិធីរំលឹកខួបលើកទី ៥៥ ទិវា​បង្កើត​ទំនាក់ទំនងការទូត
លោកឧត្តមនាវីត្រី  Nguyen Van Lam ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមនាវីទោ នន់ សុផាត នាយរងសេនាធិការកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ
លោកឧត្តមនាវីត្រី Nguyen Van Lam ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមនាវីទោ នន់ សុផាត នាយរងសេនាធិការកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ

នៅក្នុងជំនួបនេះ លោកឧត្តមនាវីត្រី សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Lam នាយកវិទ្យាស្ថានកងទ័ពជើងទឹកបានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វិទ្យាស្ថានកងទ័ពជើងទឹកបានបណ្តុះបណ្តាល និងបំប៉នជំនាញដល់កម្មាភិបាលនៃកងទ័ពជើងទឹកកម្ពុជារាប់ពាន់នាក់។ នាពេលថ្មីៗនេះ ទោះបីជាស្ថានការណ៍ជំងឺកូវីដ-១៩ មានការវិវឌ្ឍដ៏ស្មុគស្មាញក៏ដោយក៏វិទ្យាស្ថានកងទ័ពជើងទឹកនៅតែរៀបចំវគ្គបណ្តុះបណ្តាល និងបំប៉នដល់សិក្ខាកាមកម្ពុជាតាមផែនការ ហើយសិក្ខាកាមនៃកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទចំនួន ១០០% បានបញ្ចប់ការសិក្សាដោយជោគជ័យ និងឆ្លើយតបទៅនឹងគោលដៅនិងតម្រូវការបណ្តុះបណ្តាល។

ថ្នាក់ដឹកនាំវិទ្យាស្ថានកងទ័ពជើងទឹក និងគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងទឹកកម្ពុជា ថតរូបអនុស្សាវរីយ៍
ថ្នាក់ដឹកនាំវិទ្យាស្ថានកងទ័ពជើងទឹក និងគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងទឹកកម្ពុជា ថតរូបអនុស្សាវរីយ៍

លោកឧត្តមនាវីទោ នន់ សុផាត បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ល្អប្រសើររបស់គណៈកម្មាធិការបក្ស គណៈនាយកវិទ្យាស្ថានកងទ័ពជើងទឹក។ ព្រមទាំងលោកបានសម្តែងនូវគោលបំណងថា នាពេលខាងមុខ កម្មវិធីសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាលរវាងសាលាយោធាកម្ពុជា ជាមួយវិទ្យាស្ថានកងទ័ពជើងទឹកនឹងបន្តត្រូវបានអភិវឌ្ឍ លើកកម្ពស់ប្រសិទ្ធភាពបន្ថែមទៀត រួមចំណែកពូនជ្រំចំណងមិត្តភាព និងសាមគ្គីភាពរវាងកងទ័ព កងទ័ពជើងទឹក និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗក្នុងតំបន់និងលើពិភពលោក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស