យុគសម័យ - ជាមួយនឹងចំណុចលេចធ្លោគឺអគារខ្ពស់ជាងគេនៅប្រទេសវៀតណាម ខណ្ឌ Binh Thanh (ទីក្រុងHo Chi Minh) ជាទីស្ថានដ៏អស្ចារ្យសម្រាប់ការបើកហាងកាហ្វេ និងស្រាក្រឡុកជាច្រើន ដែលល្អបំផុតសម្រាប់អ្នករីករាយនឹងគយគន់ទេសភាពទីក្រុង។
![]() |
![]() |
អាស័យដ្ឋានខាងក្រោមគឺជាកន្លែងជួបជុំគ្នាដែលមិនគួររំលង ព្រោះវាមានទីតាំងនៅលើតេរ៉ាស់ មានទេសភាពដ៏ស្រស់ស្អាតជាមួយនឹងចំណុចលេចធ្លោនៃ Landmark 81 ថែមទាំងការបម្រើភេសជ្ជៈ និងអាហារសម្រន់ដែលសមស្របនឹងយុវវ័យ។
ហាងកាហ្វេ Kampri វីថី Xo Viet Nghe Tinh
![]() |
កាហ្វេបើកម៉ោង ១៧ នារសៀល ដល់ម៉ោង០០ រាត្រី តំលៃពី ២៥០០០ ដល់ ៦៥០០០ ដុង /មួយមុខ
ហាងនេះមានទីតាំងនៅជាន់ទី ៧ ដែលមិនមែនជាកន្លែងណាត់ជួបថ្មីទេ ប៉ុន្តែនៅតែទាក់ទាញដោយសារតែមានកន្លែង check-in ដ៏ស្រស់ស្អាត។ កន្លែងអង្គុយនៅបារ រួមបញ្ចូលកៅអីខ្ពស់ដែលរចនាបទរ៉ូមែនទិចពិតជាល្អសម្រាប់គូស្នេហ៍។ កៅអីរចនាបទទាប សមរម្យសម្រាប់ក្រុមមិត្តភក្តិជួបជុំ។
តម្លៃភេសជ្ជៈជាមធ្យម និងលើតុនីមួយៗបានដុតទៀនតូចមួយដ៏ស្រស់ស្អាត ដើម្បីធ្វើឱ្យពេលយប់កាន់តែចាប់អារម្មណ៍។
ទេសភាពដ៏ស្រស់ស្អាត គ្របដណ្តប់ដោយពន្លឺពណ៌លឿង។ កន្លែងនេះត្រូវបានតុបតែងយ៉ាងសាមញ្ញ ប៉ុន្តែក៏ពោរពេញដោយភាពរ៉ូមែនទិក។ ទំហំនៃហាងនេះមិនសូវធំពេក ដូច្នេះមិនស្រួលសម្រាប់ក្រុមណាមានមនុស្សជាច្រើននាក់ទេ។
មុខម្ហូបរួមមាន សូដា កាហ្វេ តែផ្លែឈើ ទឹកដោះគោទឹកកក ទឹកផ្លែឈើ ស្រាក្រឡុក ដែលមានច្រើនរសជាតិ។ អាហារសម្រន់រួមមាន នំខ្លាឃ្មុំ ដំឡូងចៀន មាន់ស្ងួត...
ការតុបតែង និងគុណភាពនៃភេសជ្ជៈ និងមុខម្ហូប ក៏មិនឆ្ងាញ់ពេកដែរ។ បុគ្គលិករួសរាយរាក់ទាក់។
លាក់និងស្វែងរកដំបូល Rooftop វិថី Vo Duy Ninh
|
ហាងកាហ្វេបើកម៉ោង ១៧ : ០០ រសៀល ដល់ម៉ោង ២៣: ០០ យប់ តំលៃពី ២៩ . ០០០ - ១១៩ . ០០០ ដុង/មួយមុខ
ហាងមានទីតាំងនៅជាន់ទី ៥ ពីទីនេះអ្នកមានឱកាស check-in ជាមួយអាគារខ្ពស់ ៗ ។ ហាងតែងរៀបចំតន្ត្រី acoustic រៀងរាល់ថ្ងៃសៅរ៍ នាវេលាម៉ោង ១៩:៣០-២១:០០ យប់
ទីតាំងពិបាកបន្តិច ប៉ុន្តែមិនពិបាករកពេកទេ។ ភ្ញៀវត្រូវចូលផ្លូវតូច ដើម្បីទៅដល់អាសយដ្ឋាននេះ។
ហាងត្រូវបានរចនាតាមគោលគំនិតនៃព្រះច័ន្ទដ៏ប្រណិត។ ទេសភាពស្អាត ភ្ញៀវអាចគយគន់យ៉ាងងាយទេសភាពនៃពេលថ្ងៃលិចដល់ពេលដែលទីក្រុងបើកភ្លើងបំភ្លឺផ្លូវ។
មុខម្ហូបសំខាន់ៗរួមមាន ស្រាក្រឡុក អាហារសម្រន់... Tluna Sour ជាភេសជ្ជៈដែលមានរសជាតិផ្អែម និងជូរត្រជាក់នៃផ្លែ apricots ផ្សំជាមួយពពុះពីស៊ុតមាន់ គឺជាភេសជ្ជៈដែលគួរសាកល្បង។
គុណភាពភេសជ្ជៈស្រាក្រឡុក តុបតែងយ៉ាងស្អាត តម្លៃសមរម្យ។ បុគ្គលិករួសរាយរាក់ទាក់ និងស្វាហាប់
Noong ដំបូល Rooftop វិថី Nguyen Cuu Van
![]() |
សួនស្រាបៀរបើកម៉ោង ១៦ និង ៣០ នាទីដល់ម៉ោង ០០ និង០០ នាទីយប់។ តំលៃពី ៣៩.០០០ ដល់ ៩៩.០០០ ដុង/មួយមុខ
Rooftop នេះថ្មីណាស់ និងទើបបើកមិនដល់កន្លះឆ្នាំទេ។ តន្ត្រីនៅទីនេះមានភាពទាក់ទាញ ដែលធ្វើឲ្យភាពសប្បាយរីករាយកាន់តែពេញលេញ និងស្រស់ស្រាយ។
ទេសភាពល្អមើលថ្ងៃលិច រង់ចាំព្រះច័ន្ទរះ។ លំហនេះមានភាពស្រស់ស្អាតជាមួយនឹងពណ៌ពីឥដ្ឋ ក្រណាត់របស់ជនជាតិភាគតិច និងដើមឈើ។ ការរចនានេះគឺជាការរួមបញ្ចូលគ្នានរវាងប្រពៃណីនិងភាពទំនើបដូចជាផ្ទះនៅលើភ្នំភាគពាយ័ព្យ។
មុខភេសជ្ជៈលេចធ្លោគឺទឹកកាបូណាត ស្រាក្រឡុក នំ mocktail, mojito, ស្រាបៀរបុរាណ។ ម្ហូបឆ្ងាញ់ៗជាច្រើនមុខក៏ត្រូវបានបម្រើផងដែរ។ អាហារ និងភេសជ្ជៈដែលមាចម្រុះនពណ៌ និងរសជាតិឈ្ងុយឆ្ងាញ់។ ម្ហូបអហារដែលបានដាក់តាំងលើល្អីដែលផ្តល់នូវអារម្មណ៍ស្រស់ស្រាយ។
បុគ្គលិករួសរាសរាយទាក់រីករាយ។
ហាងកាហ្វេ 2PM Coffee វិថី Nguyen Huu Canh
![]() |
ហាងកាហ្វេបើកម៉ោង ៧ - ២៣ យប់ តំលៃពី ២០. ០០០ ដល់ ៨៩. ០០០០ ដុង/មួយមុខ
ហាងនេះរួមមានជាន់ផ្ទាល់ដី និងពីរជាន់ និងតេរ៉ាស់។ អាស័យដ្ឋានបានបើកជាយូរមកហើយ ខាងក្នុងចាស់បន្តិច។ ជណ្តើរមានទំហំតូច ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់នៅពេលឡើងទ។
ទេសភាពតេរ៉ាស់ត្រជាក់។ ចំណុចលេចធ្លោនៃដំបូលគឺជ្រុង check-in ជាមួយនឹងកន្លែងខទូរសព្ទ និងផ្ទៃខាងក្រោយនៃអគារខ្ពស់ជាងគេក្នុងទីក្រុង។ កន្លែងអង្គុយខាងក្រៅគឺស័ក្តិសមសម្រាប់ការអង្គុយលេងនិងនិយាយមួយរយៈ និងថតរូប។
មុខម្ហូបមានច្រើន ប៉ុន្តែមុខម្ហូបដែលធ្លាប់ស្គាល់ដូចជា ទឹកកកឈូស កាហ្វេ ទឹកផ្លែឈើ តែទឹកដោះគោ ស្រាក្រឡុក...ភេសជ្ជៈបានតុបតែងយ៉ាងសាមញ្ញ គុណភាពភេសជ្ជៈនិងតម្លៃជាមធ្យម។
បុគ្គលិកជំនួយអតិថិជនពិតជាមិនល្អទេ។
Vi Vu Rooftop វិថី Ung Van Khiem
![]() |
សួនស្រាបៀរបើកម៉ោង ១៧ ដល់ ម៉ោង ០០ យប់ តំលៃពី ៣៩.០០០ ដល់ ១៨៩.០០០ ដុង/មួយមុខ
ហាងនេះមានទីតាំងនៅជាន់ទី ៧ បើកក្នុងខែកញ្ញា ឆ្នាំ២០២០។ បន្ទាប់ពីផលប៉ះពាល់នៃការរាតត្បាត Covid-19 ហាងនេះបានតុបតែងឡើងវិញទាំងមូល។
នៅទីនេះ រាត្រីតន្ត្រី acoustic បានរៀបចំឡើងរៀងរាល់ថ្ងៃអាទិត្យ។ ចុងសប្តាហ៍មានមនុស្សច្រើន ដូច្នេះអ្នកត្រូវកក់តុ បើអ្នកចង់អង្គុយកន្លែងស្អាត។
ទេសភាពដ៏ល្អសម្រាប់អ្នកគយគន់អគារខ្ពស់ៗ បំផុត ឬគយគន់ទេសភាពដ៏ស្រស់ស្អាតនៃទន្លេ និងស្ពាន Saigon ។ តុ និងកៅអីធ្វើពីឈើមានរចនាបទខ្ពស់ត្រូវបានរៀបចំដោយសមហេតុផល ដែលនាំមកនូវភាពសុខស្រួលសម្រាប់ភ្ញៀវក្នុងការទទួលយកបទពិសោធន៍។
ម៉ឺនុយដែលមានរសជាតិប្លែកជាច្រើន សំបូរ ដូចជាស្រាបៀរ ស្រាក្រឡុក និងភេសជ្ជៈគ្មានជាតិអាល់កុល ប្រហិត ត្រីចៀន សាច់គោស្ងួត ដំឡូងបារាំងចៀន ... ជាមុខម្ហូបដែលមិនគួររំលង។
ទោះជាយ៉ាងណាក៏ដោយភេសជ្ជៈមិនទាន់ចាប់អារម្មណ៍នៅឡើយទេ ដោយសារភាពខ្លាំងនិងភាពផ្អែមនៃស្រាក្រឡុក។ បុគ្គលិករួសរាសរាយទាក់រីករាយ៕
zing
មតិពីមិត្តអ្នកអាន