Trending now

ផលិតផលកាហ្វេ នៅខេត្តដាក់ណុង

19:03 | 17/10/2022 ឌីណា

Dak Nong មិនត្រឹមតែល្បីល្បាញដោយសារទន្លេ និងភ្នំដ៏អស្ចារ្យប៉ុណ្ណោះទេ ទឹកជ្រោះខ្ពស់ៗដែលស្ថិតនៅជ្រៅក្នុងព្រៃបៃតងដ៏ធំ រួមជាមួយនឹងវប្បធម៌ចម្រុះ ដែលបង្កប់ដោយអត្តសញ្ញាណជាតិ។ ខេត្តដាកណុង ក៏ល្បីខាងផលិតផល និងមុខម្ហូបពិសេសរបស់ជនជាតិភាគតិច ដូចជា អង្ករ ឡាំ កំប៉ុង ស្រា តម្បាញ ជាដើម ...។ ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ បង ហ្វាង ចូវវៀតវូ (កើតឆ្នាំ ១៩៩៤) នៅភូមិ ៤ ឃុំ ញ៉ឹនគើ ស្រុក ដាក់រឡឹប (ខេត្ត ដាក់ណុង) បានជំរុញយ៉ាងខ្លាំងក្លាការអនុវត្តបច្ចេកវិទ្យាចូលក្នុងការថែទាំ កែច្នៃ រួមចំណែកលើកកម្ពស់តម្លៃគ្រាប់កាហ្វេ។

បម្រួញទេសភាពហាណូយ (Ha Noi) មកនៅក្នុងកែវកាហ្វេស៊ុត បម្រួញទេសភាពហាណូយ (Ha Noi) មកនៅក្នុងកែវកាហ្វេស៊ុត
ស្ថានីយ៍វិទ្យុ Sputnik៖ “ការវាយតម្លៃលើកំណើនសេដ្ឋកិច្ចរបស់វៀតណាមពិតជាមានមូលដ្ឋាន” ស្ថានីយ៍វិទ្យុ Sputnik៖ “ការវាយតម្លៃលើកំណើនសេដ្ឋកិច្ចរបស់វៀតណាមពិតជាមានមូលដ្ឋាន”

បង វូ បានអោយដឹងថា៖ "គ្រួសារខ្ញុំមុននេះដាំដុះកាហ្វេចំនួន ៥ ហិកតាតាមវិធីសាស្ត្រប្រពៃណី។ ដោយសារប្រសិទ្ធភាពសេដ្ឋកិច្ចមិនខ្ពស់ ឆ្នាំ ២០១៩ គ្រួសារខ្ញុំចាប់ផ្តើមអនុវត្តបច្ចេកវិទ្យាចូលក្នុងការផលិតកាហ្វេគុណភាពខ្ពស់មិនប្រើថ្នាំការពាររុក្ខជាតិ ថ្នាំកម្ចាត់ដង្កូវក្នុងអំឡុងកាលដាំដុះក៏ដូចជាការថែទាំជាដាច់ ខាត។

ផលិតផលកាហ្វេ នៅខេត្តដាក់ណុង
បង ហ្វាង ចូវវៀតវូ បានធ្វើអោយគ្រួសារជឿទុកចិត្តអនុវត្តវិធីសាស្រ្តដាំដុះតាមទិសដៅសរីរាង្គដើម្បីលើកកម្ពស់គុណភាពគ្រាប់កាហ្វេ

អាស្រ័យហេតុដូច្នេះហើយ ចម្ការកាហ្វេតែងតែបានគ្របម្លប់ត្រឈៃនិងប្រមូលផលផ្លែទុំពី ៨០% ដល់ ១០០%។ ផ្លែកាហ្វេទុំពេលយកទៅហា នឹងស្រូបយកសារជាតិបំប៉នពីក្រៅសម្បក ជួយឱ្យគ្រាប់កាហ្វេកាន់ តែពិសេស ហើយស្និទ្ធស្នាលជាមួយនឹងបរិស្ថានថែមទៀត"។

ផលិតផលកាហ្វេ នៅខេត្តដាក់ណុង
ក្រៅពីកាហ្វេគ្រាប់ គ្រួសារបង ហ្វាង ចូវវៀតវូ ក៏កែច្នៃកាហ្វេម្សៅដើម្បីលក់ផ្ទាល់ដៃអតិថិជន ចង់ភ្លក់រសជាតិប្រភេទផលិតផលធម្មជាតិប៉ុន្តែនៅតែពោរពេញដោយរសជាតិកាហ្វេដដែល

បច្ចុប្បន្ន ចម្ការកាហ្វេរបស់គ្រួសារ បង វូ ផ្តល់ផលចំនួន ១២ តោនក្នុងមួយឆ្នាំ។ ឆ្នាំ ២០២២ បន្ទាប់ពីត្រូវបានផ្តល់វិញ្ញាបនប័ត្រចំនួន ៦០០ គីឡូក្រាមកាហ្វេគុណភាពខ្ពស់ គ្រួសារបង វូ បានលក់ជាមួយនឹងតម្លៃ ១២៥.០០០ ដុងក្នុងមួយគីឡូក្រាម ខ្ពស់ជាង ២ ដល់ ៣ ដងបើធៀបនឹងទីផ្សារ។

ផលិតផលកាហ្វេ នៅខេត្តដាក់ណុង
ផលិតផលកាហ្វេរបស់គ្រួសារបង ហ្វាង ចូវវៀតវូ ត្រូវបានកែច្នៃបឋមដោយវិធីសាស្ត្រ Natural (កែច្នៃបែបធម្មជាតិ)

បង វូ ចែករំលែកថា៖ "មនុស្សជាច្រើននៅតែដាំដុះតាមបែបប្រពៃណីដដែល ការប្រមូលផលផ្លែមិនទាន់ដល់កម្រិតទុំបណ្តាលអោយគុណភាពគ្រាប់កាហ្វេថយចុះ។ ទាល់តែកាហ្វេដាំត្រឹមត្រូវតាមវិធីសាស្រ្ត ដើមកាហ្វេទើបល្អមាំមួននិងផ្តល់គ្រាប់គុណភាពខ្ពស់"៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី