យុគសម័យ - វិទ្យាស្ថានកូរ៉េខាងត្បូងសម្រាប់ការស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ចបរទេស (KIEP) ទើបនឹងចេញផ្សាយសៀវភៅ “៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសង្គមរវាងវៀតណាម និងកូរ៉េខាងត្បូង” ក្នុងឱកាសអបអរសាទរខួបលើកទី ៣០ នៃទិវាបង្កើតទំនាក់ទំនងការទូតទ្វេភាគី (១៩៩២-២០២២)។
![]() |
![]() |
![]() |
លោកសាស្ត្រាចារ្យ Lee Han-woo |
សៀវភៅនេះគឺជាបណ្តុំនៃស្នាដៃស្រាវជ្រាវរបស់សាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវជនជាតិកូរ៉េខាងត្បូង និងវៀតណាមមួយក្រុម។ ក្នុងឱកាសនេះ លោកសាស្ត្រាចារ្យ Lee Han-woo បណ្ឌិតវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Sogang បានពិភាក្សាជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពីខ្លឹមសារសំខាន់ៗដែលបានលើកឡើងនៅសៀវភៅនេះ។
លោកសាស្ត្រាចារ្យ Lee Han-woo បានឲ្យដឹងថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ១៩៩២ មក កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េខាងត្បូងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌។ នេះជាពេលវេលាដែលវាយតម្លៃទំនាក់ទំនងទ្វេភាគីពីទស្សនៈទូលំទូលាយ ដើម្បីដាក់គ្រឹះសម្រាប់ទំនាក់ទំណងក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។ ក្នុងគោលបំណងនេះ ក្រុមការងារស្រាវជ្រាវបានផ្តោតលើការពិនិត្យឡើងវិញនូវស្ថានភាពបច្ចុប្បន្ននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូងក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ហើយបានស្នើការវាយតម្លៃគោលបំណង ដើម្បីឆ្ពោះទៅរកអនាគតដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។
លោកសាស្ត្រាចារ្យ Lee Han-woo បានចែករំលែកបន្ថែមទៀតថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងខិតខំប្រឹងប្រែង ដើម្បីគាំទ្រការផ្សព្វផ្សាយវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូង។ ជាឧទាហរណ៍ សារមន្ទីរជាតិទីក្រុងសេអ៊ូល និងសារមន្ទីរ Busan បានរៀបចំការតាំងពិព័រណ៌អំពីវត្ថុបូរាណវៀតណាមនៅកូរ៉េខាងត្បូង ដើម្បីឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ប្រពៃណីរបស់វៀតណាម។ និន្នាការសកលភាវូបនីយកម្មនិងបច្ចេកវិទ្យាអភិវឌ្ឍដូចបច្ចុប្បន្ននេះ ការផ្លាស់ប្តូរវប្បធម៌ចាំបាច់ត្រូវមានទិសដៅទៅវិញទៅមក និងចម្រុះ នៅតែរក្សាបាននូវអត្តសញ្ញាណជាតិរបស់ប្រទេសនីមួយៗ៕

Vietnam plus
មតិពីមិត្តអ្នកអាន