Trending now

ខេត្ត Can Tho៖ ប្រគល់អំណោយដល់គ្រួសារ ចំនួន១០០ដែលរស់នៅភូមិមិត្តភាពវៀតណាម-កូរ៉េខាងត្បូង

09:29 | 11/05/2022

យុគសម័យ​ - នាថ្ងៃទី ៩ ឧសភា សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho សម្របសម្រួលជាមួយការិយាល័យជនជាតិភាគតិចស្រុក Co Do និងគណៈកម្មាធិការប្រជាជនទីរួមស្រុក Co Do បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារនៅភូមិមិត្តភាពវៀតណាម - កូរ៉េខាងត្បូង នៅស្រុក Co Do ទីក្រុង Can Tho ។

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho វិទ្យាស្ថាន FNF និងសាកលវិទ្យាល័យ Can Tho បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ4 សម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho វិទ្យាស្ថាន FNF និងសាកលវិទ្យាល័យ Can Tho បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ4
ខេត្ត Can Tho ជូនអំណោយជាក់ស្តែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខេត្ត Can Tho ជូនអំណោយជាក់ស្តែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
ខេត្ត Can Tho៖ ប្រគល់អំណោយដល់គ្រួសារ ចំនួន១០០ដែលរស់នៅភូមិមិត្តភាពវៀតណាម-កូរ៉េខាងត្បូង
លោកស្រី Tran Le Mong Chau អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពនៅទីក្រុង Can Tho និងអង្គភាពនានា នៅភូមិមិត្តភាពវៀតណាម-កូរ៉េខាងត្បុង។

សមាជិកគណៈប្រតិភូ និងថ្នាក់ដឹកនាំមូលដ្ឋានបានទៅសួរសុខទុក្ខ លើកទឹកចិត្ត និងជូនអំណោយដល់ គ្រួសារចំនួន១០០ នៅភូមិមិត្តភាពវៀតណាម-កូរ៉េខាងត្បូង។ អំណោយនីមួយៗ រួមមាន៖ អង្ករ នំ និងទឹកប្រាក់ដែលឧបត្ថម្ភដោយលោក Ko Jae Seung - សមាជិកនៃសហគមន៍ជនកូរ៉េខាងត្បូង នៅប្រទេសវៀតណាម។

ខេត្ត Can Tho៖ ប្រគល់អំណោយដល់គ្រួសារ ចំនួន១០០ដែលរស់នៅភូមិមិត្តភាពវៀតណាម-កូរ៉េខាងត្បូង
អំណោយជាក់ស្តែងត្រូវបានប្រគល់ជូនគ្រួសារនៅភូមិមិត្តភាពវៀតណាម-កូរ៉េខាងត្បូង។

តាងនាមឲ្យគ្រួសារនៃភូមិមិត្តភាពវៀតណាម-កូរ៉េខាងត្បូង ថ្នាក់ដឹកនាំអាជ្ញាធរក្នុងតំបន់បានថ្លែងអំណរគុណចំពោះសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho សហគមន៍ជនកូរ៉េខាងត្បូងនៅប្រទេសវៀតណាម ហើយលោក Jae Seung បានគាំទ្រនិងឧបត្ថម្ភអំណោយខាងលើ ដែលជួយប្រជាជនឱ្យយកឈ្នះលើការលំបាក និងធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព។

ភូមិមិត្តភាពវៀតណាម-កូរ៉េខាងត្បុង នៅទីប្រជាជនភូមិ Thoi Hoa B ទីរួមស្រុក Co Do ស្រុក Co Do ទីក្រុង Can Tho ត្រូវបានសម្ពោធ កាលពីខែមេសា ឆ្នាំ ២០១៨ ដោយមានការគាំទ្រពីអង្គការ ACEF និង Deagu - កូរ៉េខាងត្បូង ជាមួយនឹងផ្ទះសរុបចំនួន ២១ ខ្នងដែលបានសាងសង់ ដើម្បី​ជួយ​ដល់​គ្រួសារ​ជនជាតិ​ភាគតិច​ក្នុង​ស្ថានភាព​លំបាក​នៅ​ស្រុក Co Do៕

thoidai.com.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ