យុគសម័យ - នារសៀលថ្ងៃទី ១២ ខែមេសា សម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុងខេត្ត Can Tho បានសម្របសម្រួលជាមួយសមាគមមិត្តភាពវៀតណាម -កម្ពុជារៀបចំជំនួបសំណេះសំណាល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ ២០២១ សម្រាប់សមាជិកដែលជាជនជាតិខ្មែរនៃសមាគមមិត្តភាពវៀតណាម - វៀតណាម និងនិស្សិតកម្ពុជាដែលកំពុងសិក្សា នៅតាមសាកលវិទ្យាល័យនានា ក្នុងទីក្រុង។
![]() |
![]() |
ការសម្តែងសិល្បៈ នៅឯក្នុងជំនួបនេះ។ |
នៅក្នុងជំនួបនេះលោកស្រី Le Thi Thanh Giang ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho បានអានលិខិតអបអរសាទរចំពោះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៃគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុង ផ្ញើជូនទៅកាន់ព្រះសង្ឃ ព្រះតេជគុណ ព្រះចៅអធិការវត្ត ព្រះឧបជ្ឈាយ៍ និងជនជាតិខ្មែរ សូមស្វាគមន៍ឆ្នាំថ្មីប្រពៃណីខ្មែរដោយសេចក្តីសុខ រីករាយ សាមគ្គីភាព សុវត្ថិភាពនិងសន្សំសំចៃ។
![]() |
លោកស្រី Le Thi Thanh Giang - ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho បានអានលិខិតអបអរសាទរចំពោះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ |
ថ្លែងនៅក្នុងជំនួបនេះលោក Nguyen Van Can ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Can Tho បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុង Can Tho សមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Can Tho បានរៀបចំសកម្មភាពជាប្រចាំ សំដៅពង្រឹងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកការពារ និងពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា រួមចំណែកបង្កើតការយោគយល់គ្នារវាងប្រជាជននៃទីក្រុង Can Tho និងប្រជាជនកម្ពុជា។
![]() |
ថ្លែងនៅក្នុងជំនួបនេះលោក Nguyen Van Can ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Can Tho បានបំផុសកម្មវិធី“ បណ្តុះពន្លកមិត្តភាព” នៅក្នុងទីក្រុង។ |
នៅឆ្នាំ ២០២០ ទោះបីមានការលំបាកជាច្រើន ដោយសារស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃជំងឺ កូវីដ ១៩ ក៏ដោយ ប៉ុន្តែសមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Can Tho នៅតែរៀបចំសកម្មភាពសន្តិភាពនិងមិត្តភាពជាច្រើន ព្រមទាំងសកម្មភាពគាំទ្រដល់សហគមន៍ជនជាតិខ្មែរមានដើមកំណើត វៀតណាម នៅប្រទេសកម្ពុជា។ ប្រឈមនឹងការលំបាកបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ Cបានផ្តល់អាហារូបករណ៍ចំនួន ១១ សម្រាប់កម្មវិធី “បណ្តុះពន្លកមិត្តភាព” ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុង Can Tho …
![]() |
លោក Pham Van Hieu - អនុលេខាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងបានជូនផ្កាដល់ព្រះសង្ឃនិងព្រះតេជគុណ។ |
នៅក្នុងជំនួបនេះដែរ សមាគមមិត្តភាពវៀតណាម - កម្ពុជាក៏បានបំផុសកម្មវិធី“បណ្តុះពន្លកមិត្តភាព” នៅក្នុងទីក្រុង ដើម្បីបន្តគាំទ្រនិងជួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាម។ នៅទីនេះព្រះតេជគុណនិងជាព្រះចៅអធីការវត្ត Pitu Khosa Rangsay បានប្រគល់អាហារូបករណ៍ចំនួន ១៤ ដល់និស្សិតកម្ពុជាដែលកំពុងសិក្សា នៅតាមសាលានានាក្នុងទីក្រុង Can Tho ថវិការនិមួយៗ មានតំលៃ ១ លានដុង។
![]() |
គណៈកម្មាធិការរៀបចំជំនួបនេះបានផ្តល់អាហារូបករណ៍ចំនួន ១៤ ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុង Can Tho ។ |
ក្នុងឱកាសនេះគណៈកម្មាធិការរៀបចំជំនួបនេះក៏បានប្រគល់អំណោយជានិមិត្តរូប ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជានិយាយរួមទូទៅនិងជនជាតិខ្មែរមានដើមកំណើតវៀតណាម ជាពិសេសនៅខេត្តកណ្តាលនិងខេត្តព្រៃវែងដែលរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ ទឹកប្រាក់សរុប ៤០០ លានដុង ដែលជាមូលនិធិត្រូវបានរៃអង្គាសដោយសម្ព័ន្ធអង្គកាពមិត្តភាពទីក្រុងនិងទស្សនាវដ្តីយុគសម័យនិងសមាគមមិត្តភាពកម្ពុជា - វៀតណាមនៃទីក្រុង Can Tho ។
![]() |
ការប្រគល់អំណោយដល់តំណាងប្រជាជននិងសហគមន៍ជនជាតិខ្មែរមានដើមកំណើតវៀតណាម នៅខេត្តកណ្តាលនៃប្រទេសកម្ពុជាដែលជាតំបន់មួយក្នុងចំណោមបណ្តាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺកូវី ១៩ ។ |
តាមការគ្រោងទុក នៅថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២១ សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho នឹងរៀបចំដំណើរទស្សនកិច្ចនិងប្រគល់មូលនិធីនេះជូនសមាគមខ្មែរ - វៀតណាមនៅប្រទេសកម្ពុជា នៅច្រកទ្វារព្រំដែន Thuong Phuoc ស្រុក Hong Ngu ខេត្ត Dong Thap ៕
thoidai.com.vn
មតិពីមិត្តអ្នកអាន