Trending now

វៀតណាមប្តេជ្ញាយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយ UN និង ESCAP

15:02 | 23/05/2022

តបតាមការអញ្ជើញរបស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) លោក Armida Salsiah Alisjahbana ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam នឹងអញ្ជើញចូលរួមសម័យ ESCAP លើកទី ៧៨ ចាប់ពីថ្ងៃទី ២៣ ដល់ ២៧ ឧសភា នៅទីក្រុងបាងកក (ប្រទេសថៃ)។

ស្នើឲ្យ ESCAP បន្តជួយវៀតណាមអនុវត្តកម្មវិធីស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្នើឲ្យ ESCAP បន្តជួយវៀតណាមអនុវត្តកម្មវិធីស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម
ESCAP តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយវៀតណាម ESCAP តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយវៀតណាម
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃ តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ ESCAP លោក Phan Chi Thanh (រូបថត៖ Ngoc Quang/TTXVN)
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃ តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ ESCAP លោក Phan Chi Thanh

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អង្គការអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀតមកពីប្រទេស និងតំបន់ ចំនួន ៦២ដោយគោលបំណងកំណត់រូបរៀងអនាគតនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅឆ្ពោះទៅរករបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបំពេញការសន្យារបស់ខ្លួន "មិនទុកនរណាម្នាក់នៅពីក្រោយឡើយ"។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃនិងជាតំណាងអចិន្ត្រៃយ៍របស់វៀតណាមនៅ ESCAP លោក Phan Chi Thanh បានអះអាងថា ការចូលរួមរបស់លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ក្នុងកិច្ចប្រជុំនេះគឺមានសារសំខាន់សម្រាប់ភាគីទាំងពីរក្នុង បរិបទដែលឆ្នាំនេះ គឺជាខួបលើកទី ៧៥ នៃការបង្កើត ESCAP និងខួបលើកទី ៤៥ នៃការចូលជាសមាជិកអង្គការសហប្រជាជាតិរបស់វៀតណាម។ ប្រការនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលវៀតណាមក្នុងការធ្វើឱ្យទំនាក់ទំនងជាមួយ UN និង ESCAP កាន់តែស៊ីជម្រៅនាពេលខាងមុខ។ ទន្ទឹមនឹងនោះ ជំរុញថែមទៀតដំណើរការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិក ជំរុញប្រកបដោយប្រសិទ្ធភាព ការគាំទ្ររបស់ ESCAP ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលដៅអភិវឌ្ឍន៍របស់វៀតណាម រួមចំណែកលើកកំពស់តួនាទី និងជំហររបស់វៀតណាម ក៏ដូចជាការរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការបរិស្ថាន និងអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ