Trending now

ESCAP តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយវៀតណាម

09:54 | 24/03/2022

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទនៃសម័យប្រជុំលើកទី ៧៨ របស់ ESCAP ដែលមានចំណងជើងថា “របៀបវារៈរួមដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភានិងកិច្ចសហប្រតិបត្តិការវៀតណាម - ESCAP។

ផ្លូវជាតិលេខ២១ ពីតាខ្មៅ-ជ្រៃធំ ដែលចំណាយថវិកាសង់ជាង៧០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើជាផ្លូវ ការ ផ្លូវជាតិលេខ២១ ពីតាខ្មៅ-ជ្រៃធំ ដែលចំណាយថវិកាសង់ជាង៧០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើជាផ្លូវ ការ
វៀតណាមបានចូលរួមកិច្ចប្រជុំនិតិកាលទី ៧៥ នៃ ESCAP នៅទីក្រុងបាងកកប្រទេសថៃ វៀតណាមបានចូលរួមកិច្ចប្រជុំនិតិកាលទី ៧៥ នៃ ESCAP នៅទីក្រុងបាងកកប្រទេសថៃ

គណៈកម្មការសេដ្ឋកិច្ច-សង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី - ប៉ាស៊ីហ្វិក (ESCAP) តែង តែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយវៀតណាម ហើយប្តេជ្ញាជានិច្ចថា នឹងយកចិត្តទុកដាក់ ជួយវៀតណាមយ៉ាងសកម្មក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះជាប្រសាសន៍របស់អគ្គលេខាធិការ រងអង្គការសហប្រជាជាតិនិងជាអគ្គលេខាធិការប្រតិបត្តិនៃ ESCAP លោកស្រី Armida Salsiah Alisjahbana ក្នុងជំនួបនាថ្ងៃទី ២២ មិនា ជាមួយលោក Phan Chi Thanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ ទទួលបន្ទុកតំណាងអចិន្ត្រៃយ៍របស់វៀតណាម នៅ ESCAP។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទនៃសម័យប្រជុំលើកទី ៧៨ របស់ ESCAP ដែលមានចំណងជើងថា “របៀបវារៈរួមដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភានិងកិច្ចសហប្រតិបត្តិការវៀតណាម - ESCAP។

ឯកអគ្គរដ្ឋទូតលោក Phan Chi Thanh (ឆ្វេង) និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ ESCAP លោកស្រី Armida Salsiah Alisjahbana ក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)
ឯកអគ្គរដ្ឋទូតលោក Phan Chi Thanh (ឆ្វេង) និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ ESCAP លោកស្រី Armida Salsiah Alisjahbana ក្នុងកិច្ចប្រជុំ

លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានអះអាងថា វៀតណាមតែងតែជាដៃគូគួរឲ្យទុកចិត្ត និងមានទំនួលខុសត្រូវរបស់ ESCAP ហើយនឹងចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំលើកទី ៧៨ ក៏ដូចជាក្នុងសកម្មភាពរួមរបស់ ESCAP និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវគោល បំណង ថា ESCAP នឹងបន្តគាំទ្រ និងកៀងគរដៃគូអន្តរជាតិជួយឧបត្ថម្ភវៀតណាមលើធនធាន បច្ចេក វិទ្យានិងបទពិសោធន៍ក្នុងការអនុវត្តការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យ ត្រឹមឆ្នាំ ២០៥០ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០។

រីឯខ្លួនវិញ លោកស្រី Armida Salsiah Alisjahbana បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ។ លោកស្រីក៏បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនស្តីពីអាកាសធាតុនៅសន្និសីទលើកទី ២៦ នៃបណ្តាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ