Trending now

ផ្លូវជាតិលេខ២១ ពីតាខ្មៅ-ជ្រៃធំ ដែលចំណាយថវិកាសង់ជាង៧០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើជាផ្លូវ ការ

09:42 | 24/03/2022

ផ្លូវជាតិលេខ២១ ពីរង្វង់មូលក្រុងតាខ្មៅ ឆ្ពោះទៅច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៣មីនា។ សមិទ្ធផលនៃផ្លូវមួយនេះ កម្ពុជាបានពីកម្ចីសម្បទានរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងទំហំថវិកាជាង៦០លានដុល្លារ និងថវិកាប្រមាណ១០លានដុល្លារទៀត ជាបដិភាគរបស់រដ្ឋាភិបាល កម្ពុជាផ្ទាល់ ។

ការ​ជំ​រុញ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​​​រវាង St.Petersburg និង​វៀតណាម ការ​ជំ​រុញ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​​​រវាង St.Petersburg និង​វៀតណាម
ទីក្រុង​ភាគ​កណ្តាល វៀតណាម ទាក់​ទាញ​ការ​វិនិយោគ​នៅ​ចំ​ពេល​ការ​វាយ​ប្រហាយ​ដោយ​កូវីដ១៩ ទីក្រុង​ភាគ​កណ្តាល វៀតណាម ទាក់​ទាញ​ការ​វិនិយោគ​នៅ​ចំ​ពេល​ការ​វាយ​ប្រហាយ​ដោយ​កូវីដ១៩
 លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ក្រោយសាងសងរួចជាស្ថាពរបានជាង២ឆ្នាំ ផ្លូវជាតិលេខ២១ ក្រាលបេតុងផ្លូវកៅស៊ូប្រភេទAC ដែលមានប្រវែងប្រមាណ៦៣គីឡូម៉ែត្រ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៣មីនា ឆ្នាំ២០២២។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះសាងសង់ដោយក្រុមហ៊ុន ហានស្សីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដាសាន់ (DASAN Consultants Co., Ltd) ក្រោមទំហំថវិកាជិត៦១លានដុល្លារ។ លើសពីនេះ រដ្ឋាភិបាល ក៏ ចំណាយថវិកាបដិភាគប្រមាណ១០លានដុល្លារទៀត ក្នុងការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ផ្លូវជាតិលេខ២១ គឺជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១B ដោយឆ្លងកាត់ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។

លោក Park Heung-kyeong អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានលើកឡើងថា សមិទ្ធផលផ្លូវជាតិលេខ២១នាពេលនេះ គឺកើតចេញពីចំណងមិត្តភាព កម្ពុជា-កូរ៉េ។ លោក បានបញ្ជាក់ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ផ្លូវជាតិលេខ២១ ថា ផ្លូវនេះកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ។ ជាពិសេសការដឹកទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរ ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍថែមទៀត។

បើតាមលោក Park Heung-kyeong តាមរយៈការកសាងមិត្តភាពកម្ពុជា-កូរ៉េ ជាង២០ឆ្នាំមកនេះ ប្រទេសកូរ៉េខាងត្បូងបានអនុវត្តគម្រោងសហប្រតិបត្តិការក្នុងការផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាន ជាង៩០០លានដុល្លារលើវិស័យផ្សេងៗ។ ក្នុងនោះមាន វិស័យហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងការអប់រំ ជាដើម។ សម្រាប់ឆ្នាំ២០២២ កូរ៉េគ្រោងអនុម័តលើកញ្ចប់ថវិកាប្រមាណ១៥០លានដុល្លារ និង គ្រោងអនុម័តលើគម្រោងសាងសង់ស្ពានចំណងមិត្តភាពកម្ពុជា-កូរ៉េ នៅរាជធានីភ្នំពេញ ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR