លោក Pham Truong Son ប្រធាននៃអាជ្ញាធរ Da Nang Hi-tech Park និង សួនឧស្សាហកម្ម បាននិយាយថា គណៈកម្មាធិការប្រជាជនទីក្រុងបានស្នើសុំឱ្យក្រុមប្រឹក្សាភិបាលសម្រាប់ការដាក់ពាក្យនៅតំបន់ឧស្សាហកម្មសម្រាប់វិនិយោគិនអាមេរិកមកពីរដ្ឋកាលីហ្វ័រញ៉ា។
![]() |
![]() |
![]() |
ទីក្រុងភាគកណ្តាល វៀតណាម ទាក់ទាញការវិនិយោគនៅចំពេលការវាយប្រហាយដោយកូវីដ១៩ |
រោងចក្រផលិតគ្រឿងបន្លាស់ Vector Fabrication Inc របស់សហរដ្ឋអាមេរិក បាននិងកំពុងស្វែងរកទីតាំងនៅភាគកណ្តាលវៀតណាម សម្រាប់ប្រព័ន្ធរោងចក្រអេឡិចត្រូនិកខ្នាតតូច (MEMS) ជាមួយនឹងការវិនិយោគប្រមាណ ៦០ លានដុល្លារអាមេរិក។
លោក Pham Truong Son ប្រធាននៃអាជ្ញាធរ Da Nang Hi-tech Park និង សួនឧស្សាហកម្ម បាននិយាយថា គណៈកម្មាធិការប្រជាជនទីក្រុងបានស្នើសុំឱ្យក្រុមប្រឹក្សាភិបាលសម្រាប់ការដាក់ពាក្យនៅតំបន់ឧស្សាហកម្មសម្រាប់វិនិយោគិនអាមេរិកមកពីរដ្ឋកាលីហ្វ័រញ៉ា។
លោក Son បាននិយាយថា វាជាសញ្ញានៃការស្តារឡើងវិញជាវិជ្ជមានសម្រាប់ការវិនិយោគបរទេសនៅក្នុងទីក្រុងក្នុងកំឡុងពេលមានជំងឺ រាតត្បាតកូវីដ១៩ ដែលបានរាតត្បាតដល់ទីក្រុងនិងខេត្តជាច្រើននៅវៀតណាម។
ទោះបីជាមានការរីករាលដាលនៃកូវីដ១៩ នៅក្នុងទីក្រុងក៏ដោយ ក៏វិនិយោគិនបរទេសនិងក្នុងស្រុកដែលមានសក្តានុពលកំពុងតែសំឡឹងមើលការបង្កើតរោងចក្រផលិតនៅតំបន់ឧស្សាហកម្មនិងសួនបច្ចេកវិទ្យា។
សរុបមកទឹកប្រាក់សរុបចំនួន ១៤៥,៣ លានដុល្លារអាមេរិកពីគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ១៦ និងទឹកប្រាក់ចំនួន ៤៨១ ពាន់លានដុង (២១ លានដុល្លារ) ពីគម្រោងក្នុងស្រុកចំនួន ១២ បានបោះទុនចូលទីក្រុងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ៕
PhnomPenhpost/Thmeythmey
មតិពីមិត្តអ្នកអាន