លោករដ្ឋមន្រ្តីបានបន្ថែមថា ក្រសួងបានសហការជាមួយទីភ្នាក់ងារ JICAដើម្បីបង្កើតគម្រោងកំពង់ផែPort EDI គម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ១៤,៥ម៉ែត្រ ត្រៀមនឹងបញ្ចប់ឆ្នាំ២០២៥ គម្រោងពង្រីកកំពង់ផែស្វ័យតក្រុងភ្នំពេញ គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍នៅកំពត បានរៀបចំយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនតាមផ្លូវដែក បានពិភាក្សាជាមួយភាគី វៀតណាមដើម្បីតភ្ជាប់ផ្លូវដែកពីហូជីមិញមកបាវិត-ម៉ុកបៃ បានបញ្ចប់គម្រោងសិក្សាសាងសង់រថភ្លើង Monorailនិងរថភ្លើងក្រោមដី(Subway) ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
![]() |
គម្រោងរថភ្លើងលើអាកាស និងក្រោមដីនៅភ្នំពេញបានបញ្ចប់ការសិក្សាជាស្ថាពរ |
ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយទីភ្នាក់ងារ JICA បានបញ្ចប់ការសិក្សាលើគម្រោងរថភ្លើង Monorail លើអាកាស និងក្រោមដី(Subway) នៅរាជធានីភ្នំពេញជាស្ថាពរហើយ។ នេះបើតាមប្រសាសន៍លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបសម្តែងការគួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បីគោរពរាយការណ៍ជូនអំពីសមិទ្ធផលការងារសម្រេចបាន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
លោករដ្ឋមន្រ្តីបានបន្ថែមថា ក្រសួងបានសហការជាមួយទីភ្នាក់ងារ JICAដើម្បីបង្កើតគម្រោងកំពង់ផែPort EDI គម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ១៤,៥ម៉ែត្រ ត្រៀមនឹងបញ្ចប់ឆ្នាំ២០២៥ គម្រោងពង្រីកកំពង់ផែស្វ័យតក្រុងភ្នំពេញ គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍នៅកំពត បានរៀបចំយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនតាមផ្លូវដែក បានពិភាក្សាជាមួយភាគី វៀតណាមដើម្បីតភ្ជាប់ផ្លូវដែកពីហូជីមិញមកបាវិត-ម៉ុកបៃ បានបញ្ចប់គម្រោងសិក្សាសាងសង់រថភ្លើង Monorailនិងរថភ្លើងក្រោមដី(Subway) ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ៕
មតិពីមិត្តអ្នកអាន