Trending now

វៀតណាមបានចូលរួមកិច្ចប្រជុំនិតិកាលទី ៧៥ នៃ ESCAP នៅទីក្រុងបាងកកប្រទេសថៃ

19:22 | 29/05/2019 (ហេង វុធ្ធី)

យុគ្គស័យ - ចាប់ពីថ្ងៃទី ២៧ ដល់ ថ្ងៃទី៣១ ខែ មិថុនា ឆ្នាំ ២០១៩ នៅទីក្រុងបាងកកប្រទេសថៃ គណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមអាស៊ី - ប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (ESCAP) និតិកាលទី ៧៥ បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រោមប្រធានបទ "ផ្តល់សិទ្ធិដល់ប្រជាពល ធានាភាពគ្រប ដណ្តបនិងសមភាព" ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងការបរទេសម៉ុងហ្គោលី ដែលជាប្រធាន ESCAP និតិកាលទី៧៥។ គណៈប្រតិភូវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃលោក​ Nguyen Hai Bang ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃលោក​ Nguyen Hai Bang ថ្លែងសុន្ទរកថានៅក្នុង ESCAP

ថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំនេះ លោក​ Nguyen Hai Bang បានលើកឡើងថាដើម្បីប្រគល់សិទ្ធិអំណាច និងធានាភាពគ្របដណ្តប់និងសមភាពនោះ បណ្តាប្រទេសត្រូវការធ្វើកំណែទម្រង់នូវគោលនយោបាយ និងសេវាសាធារណៈ ព្រមទាំងលើកទឹកចិត្តដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈមកចូលរួមក្នុងដំណើរការកំណត់ទិសដៅនៃគោលនយោបាយ ក្នុងនោះរាប់បញ្ចូលទាំងកត្តាយែនឌ័រ លើកកំពស់គុណភាពនិងពង្រីកប្រព័ន្ធអប់រំ វគ្គបណ្តុះបណ្តាល និងឱកាសការងារធ្វើជាដើម។ រីឯភាគីវៀតណាមវិញ លោក Nguyen Hai Bang បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្មនិងបុរេសកម្មនូវរាល់បរៀបវារៈឆ្នាំ ២០៣០ ជាពិសេសតាមរយៈការរួមបញ្ចូលនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងកម្មវិធីនិងផែនការធ្វើសកម្មជាតិផងដែរ។ វៀតណាមប្តេជ្ញាបន្តជំរុញដំណើរការនៃការអភិវឌ្ឍប្រកបដោយនិរន្តភាពនៅលើពិភពលោកនាយាយរួមនិងនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិកនាយដោយឡែកផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង