Trending now

ស្នើឲ្យ ESCAP បន្តជួយវៀតណាមអនុវត្តកម្មវិធីស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម

09:36 | 09/05/2022

នាព្រឹកថ្ងៃទី៥ ខែឧសភា លោក Ha Kim Ngoc អនុរដ្ឋមន្រ្តីការបរទេសវៀតណាម បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (ESCAP)។

ESCAP តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយវៀតណាម ESCAP តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយវៀតណាម
លើក​កម្ពស់​កម្លាំង​មហាសាមគ្គីជាតិ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម លើក​កម្ពស់​កម្លាំង​មហាសាមគ្គីជាតិ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម
លោក Ha Kim Ngoc ជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកស្រី Armida Salsiah Alisjahbana (រូបថត៖ baoquocte.vn)
លោក Ha Kim Ngoc ជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកស្រី Armida Salsiah Alisjahbana

ក្នុងកិច្ចសន្ទនា លោកអនុរដ្ឋមន្រ្តី Ha Kim Ngoc បញ្ជាក់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ ESCAP ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកអនុរដ្ឋមន្រ្តីក៏វាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភបច្ចេកទេសដែល ESCAP ផ្ដល់ជូនវៀតណាមដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កាលពីមុន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) នាបច្ចុប្បន្ន។

លោកអនុរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា វៀតណាមនឹងចូលរួមយ៉ាងសកម្ម និងរួមវិភាគទានក្នុងកិច្ចប្រជុំលើកទី៧៨ របស់ ESCAP នាពេលខាងមុខ ដែលជាឱកាសរំលឹកខួបលើកទី៧៥ នៃទិវាបង្កើត ESCAP (១៩៤៧-២០២២)។ លោកអនុរដ្ឋមន្រ្តីក៏ស្នើឲ្យ ESCAP បន្តជួយវៀតណាមអនុវត្តកម្មវិធីស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG)។

លោកស្រី Armida Salsiah Alisjahbana បានបញ្ជាក់ពីការយកចិត្តទុកដាក់ដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់វៀតណាមនៅ ESCAP តាមរយៈនោះ រួមវិភាគទានយ៉ាងសកម្មក្នុងការខិតខំជម្រុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងតំបន់។ លោកស្រីបានសម្ដែងនូវការចាប់អារម្មណ៍ចំពោះកិច្ចសន្យាអំពីអាកាសធាតុរបស់វៀតណាមនៅកិច្ចប្រជុំ COP លើកទី២៦។

ក្នុងឱកាសនេះ លោកស្រីក៏បញ្ជាក់ថា ESCAP នឹងពង្រីកកិច្ចសហប្រតិបត្តិការ ជួយគាំទ្របច្ចេកទេស និងលើកកម្ពស់សមត្ថភាពសម្រាប់ស្ថាប័ននៃរដ្ឋាភិបាលនិងរដ្ឋសភាវៀតណាមក្នុងការកសាង អនុវត្ត ត្រួតពិនិត្យគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច សង្គម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី