Trending now

សេវារថយន្តក្រុងដោយឥតគិតថ្លៃ “ដំណើរទេសចរណ៍ទីក្រុងហាណូយ” សម្រាប់ប្រតិភូកីឡាស៊ីហ្គេមលើកទី៣១

15:00 | 13/05/2022 ហេង វុធ្ធី

យុគសម័យ - អនុវត្ត​ផែនការ​របស់​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី ៣១ (SEA Games 31) នាយកដ្ឋាន​ទេសចរណ៍​សហការ​ជាមួយ​សាជីវកម្ម​ដឹកជញ្ជូន​ហាណូយ​អនុវត្ត​កម្មវិធី​បទពិសោធន៍​ដោយ​ឥត​គិតថ្លៃ​សេវា​រថយន្ត​ក្រុង​ទេសចរណ៍​ពីរជាន់ “ទេសចរណ៍​ទីក្រុង​ហាណូយ”។ ជួយ​ឱ្យ​ភ្ញៀវ​ទេសចរ​ស្វែង​យល់​ពី​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ និង​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​រដ្ឋធានី​ហាណូយ។

មន្ទីរពេទ្យបណ្តោះអាសន្នទំនើបបំផុតសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ- ១៩ នៅទីក្រុង ហាណូយ មន្ទីរពេទ្យបណ្តោះអាសន្នទំនើបបំផុតសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ- ១៩ នៅទីក្រុង ហាណូយ
ពិធីអបអរសាទរខួបលើកទី ១០១០ ឆ្នាំ នៃថាំងឡុង - ហាណូយ ពិធីអបអរសាទរខួបលើកទី ១០១០ ឆ្នាំ នៃថាំងឡុង - ហាណូយ
សេវារថយន្តក្រុងដោយឥតគិតថ្លៃ “ដំណើរទេសចរណ៍ទីក្រុងហាណូយ” សម្រាប់ប្រតិភូកីឡាស៊ីហ្គេមលើកទី៣១

តាមនោះ ករណីឥតគិតថ្លៃគឺគណៈប្រតិភូចូលរួមកីឡាស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយ រួមមានភ្ញៀវ គណៈប្រតិភូ អត្តពលិក គ្រូបង្វឹក អ្នកសារព័ត៌មានអន្តរជាតិ និងវៀតណាម។ រថយន្តក្រុងដំណើរការពីម៉ោង ៩ ព្រឹកដល់ម៉ោង ៥ ល្ងាចជារៀងរាល់ថ្ងៃក្នុងខែឧសភា ឆ្នាំ ២០២២។ ផ្លូវរថយន្តក្រុង “ទេសចរណ៍ទីក្រុងហាណូយ” គឺជាផ្លូវរថយន្តក្រុងពីរជាន់ដំបូងគេរបស់ទីក្រុងហាណូយ ដែលមានផ្លូវឆ្លងកាត់ចំនួន ២៥ រួមទាំងចំណតចំនួន ១៥ ដែលជាកន្លែងទាក់ទាញទេសចរណ៍លេចធ្លោបំផុតរបស់រាជធានី ដូចជា រោងមហោស្រពទីក្រុងហាណូយ វិហារហាណូយ វិមានស្តេច Le Thai To ប៉មទង់ជាតិទីក្រុងហាណូយ វិមានតម្កល់សពលោកប្រធានហូជីមិញ វិហារ Quan Thanh វត្ត Tran Quoc សារមន្ទីរហូជីមិញ អតីតបរមរាជថាំងឡុង (Thang Long) - វិមាន​ Van Mieu Quoc Tu Giam ពន្ធនាគារ Hoa Lo និងសារមន្ទីរស្ត្រីវៀតណាម៕

ហេង វុធ្ធី

baotintuc

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ