Trending now

ពិធីអបអរសាទរខួបលើកទី ១០១០ ឆ្នាំ នៃថាំងឡុង - ហាណូយ

09:55 | 12/10/2020

នាយប់ថ្ងៃទី ១០ ខែតុលា គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១០១០ នៃថាំងឡុង - ហាណូយ (១០១០ - ២០២០)។

ការសម្តែងសិល្បៈក្នុងពិធីអបអរសាទរ ១០១០ ឆ្នាំនៃថាំងឡុង-ហាណូយ

អញ្ជើញចូលរួមក្នុងពិធីអបអរសាទរនេះ មានវត្តមាន សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សលោក Tran Quoc Vuong; អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong; ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Binh Minh និងថ្នាក់ដឹកនាំក្រសួង មន្ទីរនិងសហជីពនៅមជ្ឈឹមនិងទីក្រុងហាណូយផងដែរ។

អញ្ជើញថ្លែងក្នុងពិធីអបអរសាទរនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ប្រពៃណីវប្បធម៌ វីរជន សន្តិភាពនិងមិត្តភាព ជានិច្ចកាលជាគុណតម្លៃវប្បធម៌ស្នូល មានលក្ខណៈដឹកនាំ ដើម្បីជួយថាំងឡុង - ហាណូយគងវង្សជានិរន្តនិងមានការអភិវឌ្ឍយ៉ាងស្រចះត្រចង់។ ហេតុដូច្នេះ ប្រជាជនហាណូយជំនាន់បច្ចុប្បន្ន ត្រូវមានទំនួលខុស ត្រូវគោរព ការពារនិងទទួលមរតកនូវគុណតម្លៃដ៏ពិសិដ្ឋទាំងនេះ ដើម្បីលើកកម្ពស់គុណតម្លៃរបស់រដ្ឋធានី នៅក្នុងសម័យហូជីមិញ និងបញ្ជូនបន្តទៅជំនាន់កូនចៅក្រោយៗ។ បក្សភាពនិងប្រជា ជនគ្រប់ជាន់ថ្នាក់នៃរដ្ឋធានី មានឆន្ទៈរួមសាមគ្គីតែមួយ រួមបញ្ចូលទាំងស្មារតី កម្លាំង ប្រាជ្ញានិងទេពកោសល្យទាំងអស់ ដើម្បីកសាងរដ្ឋធានីឱ្យកាន់តែមានភាពរឹងមាំ អរិយធម៌ ទំនើប និងប្រគៀកស្មាជាមួយរដ្ឋធានី នៃបណ្តាប្រទេសនៅជុំវិញពិភពលោក៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
សួស្តីឆ្នាំថ្មីរបស់សេះ៖ កម្លាំង និងអំណាចសម្រាប់យុគសម័យថ្មី
ជំហរ និងកិត្យានុភាពរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសន្តិភាពអន្តរជាតិ
សូមឲ្យនិទាឃរដូវដ៏សុខសាន្តរីករាលដាលជារៀងរហូតពាសពេញទឹកដីវីរភាពនៃតំបន់ទី ៥