យុគសម័យ - នាថ្ងៃទី ១២ ឧសភា គណៈប្រតិភូខេត្ត Thua Thien Hue ដឹកនាំដោយលោក Tran Cong Phu អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការទទួលបន្ទុកការងារព្រំដែននៃខេត្ត ប្រធានកិច្ចការបរទេសបានប្រគល់គ្រឿងបរិភោគ ឧបភោគដល់ប្រជាជននិងកងកំលាំងប្រដាប់អាវុធនៃបណ្តាភូមិជាប់នឹងខេត្តចំនួនពីរគឺ Salavan និង Se Kong (នៃប្រទេសឡាវ) ដែលមានតំលៃជាង ១ពាន់លានដុង។
![]() |
![]() |
![]() |
ពិធីប្រគល់គ្រឿងឧបភោគនិងបរិភោគដល់កងអនុសេនាធំ BVBG ៥៣១ ប៉ុស្តិ៍នគរបាល Ta Vang និងប្រជាជនភូមិ Ka Lo នៅច្រកទ្វារព្រំដែន A Dot។ (រូបថត thuthienhue.gov.vn) |
លោក Tran Cong Phu ក្នុងនាមគណៈប្រតិភូខេត្ត Thua Thien Hue បានផ្លាស់ប្តូរ សួរសុខទុក្ខ និងចែករំលែកការលំបាកដែលប្រជាជននិង កងកម្លាំងជួបប្រទះដោយគ្រោះធម្មជាតិ និងជំងឺរាតត្បាត។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃខេត្តទាំងពីរជាប់ព្រំដែនរបស់ប្រទេសឡាវ នាពេលខាងមុខ នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពនានានៃខេត្ត Thua Thien Hue ជាពិសេសគឺអង្គភាពឈរជើងនៅខ្សែបន្ទាត់ព្រំដែន និងប្រជាជនក្នុង តំបន់ជាប់ព្រំដែននៃស្រុក A Luoi ក្នុងការគ្រប់គ្រង និងការពារព្រំដែន ក៏ដូចជាការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងការអភិវឌ្ឍន៍។
លោក Van Na Khon អនុប្រធានមន្ទីរកិច្ចការបរទេសខេត្ត Salavan សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមកងកម្លាំងប្រដាប់អាវុធ និងប្រជាជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue និងគណៈប្រតិភូ បានចែករំលែក និងឧបត្ថម្ភភ្លាមៗនូវគ្រឿងបរិភោគនិងបរិភោគ និងសម្ភារៈចាំបាច់សម្រាប់ប្រជាពលរដ្ឋ ក្នុងគ្រាដ៏លំបាកនេះ ដើម្បីឲ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមានស្ថិរភាពក្នុងជីវភាពរស់នៅ។ លោក Van Na Khon សង្ឃឹមថា នាពេលខាងមុខ លោកនឹងបន្តទទួលបានការយកចិត្តទុកដាក់ពីខេត្ត Thua Thien Hue និងអង្គភាព និងតំបន់របស់វៀតណាម ដើម្បីជួយកម្លាំងប្រដាប់អាវុធ និងប្រជាជនដែលរស់នៅភូមិជាប់ព្រំដែននៃប្រទេសឡាវ បានសេចក្តីសុខសុវត្ថិភាពក្នុងការកសាងជីវភាពរស់នៅដើម្បីរួបរួមគ្នាកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕

thoidai.com.vn
មតិពីមិត្តអ្នកអាន