Trending now

កិច្ចសន្ទនារំលឹកគម្រប់ខួប ៥០ ឆ្នាំនៃការបង្កើតគណៈកម្មាធិការគុយបាដោយសាមគ្គីភាពជាមួយ ប្រទេសវៀតណាម ឡាវ និងកម្ពុជា

09:17 | 06/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៤ ខែសីហា វិទ្យាស្ថានមិត្តភាពនិងគុយបា (ICAP) បានរៀបចំកិច្ចសន្ទនាតាម ប្រព័ន្ធអនឡាញ ដើម្បីរំលឹកខួបលើកទី ៥០ នៃការបង្កើតគណៈកម្មាធិការគុយបាដោយសាមគ្គីភាព ជាមួយវៀតណាមឡាវនិងកម្ពុជា (ថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៧០ - ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០)។

កិច្ចសន្ទនារំលឹកគម្រប់ខួប ៥០ ឆ្នាំនៃការបង្កើតគណៈកម្មាធិការគុយបាដោយសាមគ្គីភាពជាមួយ ប្រទេសវៀតណាម ឡាវ និងកម្ពុជា

នេះគឺជាសកម្មភាពដ៏មានអត្ថន័យដើម្បីពិនិត្យឡើងវិញនូវប្រវត្តិនៃចលនាសាមគ្គីភាពរបស់ប្រជាជនគុយបាចំពោះបុព្វហេតុបដិវត្តរបស់ប្រជាជននៃប្រទេសទាំងបីនៅឥណ្ឌូចិនដែលរួមចំណែកដល់ការឃោសនា និងការអប់រំរបស់មនុស្សជំនាន់ក្រោយនៃប្រទេសនីមួយៗស្តីពីទំនាក់ទំនងប្រពៃណីដែលមានស្រាប់និង សង្កត់ធ្ងន់លើទំនួលខុសត្រូវរបស់យុវជនជំនាន់ក្រោយនៅក្នុងប្រទេសនីមួយៗក្នុងការថែរក្សា ពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសគុយបា ជាមួយវៀតណាម ឡាវនិងកម្ពុជា។

ថ្លែងក្នុងឱកាសបើកកិច្ចសន្ទនានេះ អនុប្រធាន ICAP លោក José Prieto បានរំលឹកឡើងវិញពីសារៈ សំខាន់ជាប្រវត្តិសាស្ត្រនៃការបង្កើតគណៈកម្មាធិការសាមគ្គីភាពគុយបាជាមួយវៀតណាមខាងត្បូង (ថ្ងៃទី២៥ កញ្ញា ឆ្នាំ១៩៦៣) ហើយក្រោយមកប្តូរឈ្មោះទៅជាគណៈកម្មាធិការគុយបាដោយសាមគ្គីភាព ជាមួយប្រទេសវៀតណាម ឡាវនិងកម្ពុជា (ថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៧០)។

ដោយកោតសរសើរចំពោះ ការប្រយុទ្ធវីរភាពរបស់ប្រជាជនវៀតណាមដើម្បីរំដោះប្រទេសជាតិនិងបង្រួបបង្រួមប្រទេសលោកប្រធានាធិបតីគុយបាលោក Fidel Castro បានផ្តួចផ្តើមគំនិតបង្កើតអង្គការសាមគ្គីដើម្បី គាំទ្រដោយគ្មាន លក្ខខណ្ឌនិងគាំទ្របុព្វហេតុដ៏សុច្ចរិតរបស់ប្រជាជនវៀតណាមដោយនិយាយដោយឡែក និងប្រជាជន នៅប្រទេសទាំង៣នៃឥណ្ឌូចិនដោយនិយាយរួម។ បន្ទាប់ពីប្រទេសឥណ្ឌូចិនទាំង ៣ ទទួលបានឯករាជ្យ សមាគមមិត្តភាពគុយបាដោយសាមគ្គីភាពជាមួយវៀតណាម ឡាវនិងកម្ពុជាត្រូវបានបង្កើតឡើង។ អស់រយៈពេល ៥០ ឆ្នាំកន្លងមកនេះបានបញ្ជាក់ពីសាមគ្គីភាពអន្តរជាតិពិសេសរវាងគុយបា ជាមួយ វៀតណាម ឡាវ និងកម្ពុជា។ មនុស្សជំនាន់ក្រោយនៃប្រទេសនីមួយៗទទួលខុសត្រូវក្នុងការថែរក្សា ពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងភាតរភាពដ៏រឹងមាំនិងឋិតឋិរជាស្រាប់មកហើយ ។

ចំណែកលោក ឯកអគ្គរដ្ឋទូត Phouangkeo Langsy អនុប្រធានសមាគមមិត្តភាពឡាវ - គុយបាបាន រំលឹកឡើងវិញនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពសាមគ្គីភាពនិងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងឡាវនិងគុយបាលើវិស័យសុខាភិបាលនិងអប់រំជាដើមចាប់តាំងពី សមាគមមិត្តភាពទ្វេភាគីត្រូវបាន បង្កើតឡើង។ ក្នុងនាមសមាគមនិស្សិតកម្ពុជាបញ្ចប់ការសិក្សា នៅគុយបា លោកប៊ុនថុនថេត អនុប្រធាន សមាគមនេះបានចែករំលែកអនុស្សាវរីយ៍របស់លោកក្នុងការសិក្សានៅប្រទេសគុយបារួមទាំងបានថ្លែង អំណរគុណដល់រដ្ឋាភិបាលគុយបាក្នុងរយៈពេលជាច្រើនឆ្នាំដែលមានសាមគ្គីភាពនិងការគាំទ្រក៏ដូចជា ផ្តល់អាហារូបករណ៍ជាក់ស្តែងជាច្រើនដើម្បីជួយដល់ជំនាក់មន្រ្តីនិងអ្នកជំនាញកម្ពុជាមានជំនាញវិជ្ជាជីវៈបានយ៉ាងល្អប្រសើរផងដែរ។

រីឯលោកសាស្ត្រាចារ្យបណ្ឌិត Nguyen Viet Thao អនុប្រធានសមាគមមិត្តភាពវៀតណាម - គុយបា បានអះអាងថាក្នុងសតវត្សរ៍ទី ២០ មានទំនាក់ទំនងល្អនិងជាក់ស្តែងជាច្រើនរួមមាននិមិត្តរូបនៃអន្ដរជាតិ ក្នុងទំនាក់ទំនងរវាងប្រជាជនគុយបាជាមួយប្រជាជនវៀតណាម ឡាវនិងកម្ពុជា ដើម្បីជាប្រយោជន៍នៃ បដិវត្តដ៏អស្ចារ្យប្រយុទ្ធប្រឆាំងនឹងចក្រពត្តិនិយម ដណ្តើមសន្តិភាព ឯករាជ្យជាតិ បូរណភាពទឹកដី និងវិបុលភាពនៅក្នុងប្រទេសនីមួយៗ។ ក្នុងឱកាសគម្រប់ខួប ៥០ ឆ្នាំនៃការបង្កើតគណៈកម្មាធិការនេះ លោកបណ្ឌិត Nguyen Viet Thao បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនគុយបា បក្សនិងរដ្ឋាភិបាលគុយបាចំពោះការគាំទ្រនិងជំនួយដ៏ធំធេងចំពោះអាជីពបដិវត្តនៃប្រទេសទាំងបីនៅ ឥណ្ឌូចិន ព្រមទាំង បញ្ជាក់ថាប្រជាជនវៀតណាមតែងតែប្រកៀកស្មាគ្នានិងគាំទ្រការតស៊ូប្រយុទ្ធដ៏ ត្រឹមត្រូវនិងសុច្ចរិតរបស់ប្រជាជនគុយបាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ