Trending now

ថែរក្សា និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមខេត្ត Thua Thien Hue

16:52 | 09/10/2023 យោងតាមវិទ្យុសំលេងវៀតណាម

មុនពេលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ប្រជុំបេតិកភណ្ឌរាជធានីបុរាណ Hue មានស្នាដៃស្ថាបត្យកម្មប្រហែល ៨៥០ ប៉ុន្តែនៅសល់តែវត្តមានរបស់សំណង់ចំនួន ៤៦០ ប៉ុណ្ណោះ។ បេតិកភណ្ឌផ្សេងទៀតបានក្លាយទៅជាសំណង់ បាក់បែក ហើយបេតិកភណ្ឌ ៨០% កំពុងត្រូវការការជួសជុលជាបន្ទាន់។

ការប្រកួតស្វែងយល់ «ខ្ញុំស្រឡាញ់កោះសមុទ្ររបស់មាតុភូមិខ្ញុំ» នៅខេត្ត Thua Thien Hue ការប្រកួតស្វែងយល់ «ខ្ញុំស្រឡាញ់កោះសមុទ្ររបស់មាតុភូមិខ្ញុំ» នៅខេត្ត Thua Thien Hue
បើកជំហានថ្មីជាច្រើនលើវិស័យជាច្រើនក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសអាហ្វ្រិកខាងត្បូង និងខេត្ត Thua Thien Hue បើកជំហានថ្មីជាច្រើនលើវិស័យជាច្រើនក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសអាហ្វ្រិកខាងត្បូង និងខេត្ត Thua Thien Hue
Duyet Thi Duong គឺជារោងមហោស្រពសិល្បៈប្រពៃណីនៃបរមរាជវាំង  Hue
Duyet Thi Duong គឺជារោងមហោស្រពសិល្បៈប្រពៃណីនៃបរមរាជវាំង Hue

រដ្ឋាភិបាលវៀតណាមបានអនុម័តលើផែនការអភិរក្ស និងពង្រីកតម្លៃរបស់បេតិកភណ្ឌរាជធានីបុរាណ Hue ដំណាក់កាល ១៩៩៦ - ២០១០ ដោយមានទុនវិនិយោគសរុបចំនួន ៧២០ ពាន់លានដុង (ជាង ៣០ លានដុល្លារអាមេរិក) ដើម្បីអភិរក្ស ជួសជុល និងស្តារឡើងវិញនូវសំណង់សំខាន់ៗចំនួន ៨០ កន្លែង។ បន្ទាប់មក រដ្ឋាភិបាលបានអនុម័តលើការ កែសម្រួលផែនការអភិរក្ស និងពង្រីកតម្លៃបេតិភណ្ឌរាជធានីបុរាណ Hue ដំណាក់កាល ២០១០ - ២០២០ ដោយមានទុនវិនិយោគសរុបជាង ២.៣០០ ពាន់លានដុង (ជិត ៩៧ លានដុល្លារអាមេរិក) ដើម្បីអភិរក្ស ជួសជុលនិងស្តារឡើងវិញនូវសំណង់សំខាន់ៗជាង ១៧០កន្លែង។ តាមនោះ សំណង់ជាច្រើន ហាក់ដូចជាត្រូវបានបំភ្លេចចោល ឥឡូវនេះត្រូវបានស្ដារឡើងវិញហើយ។ មិនត្រឹមតែប៉ុណ្ណោះ សំណង់មួយចំនួនត្រូវជួសជុលឡើងវិញដោយជោគជ័យ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញទៀតផង។ អ្នកស្រី Ho Ngoc Anh Thu ភ្ញៀវទេសចរមកពីទីក្រុងហូជីមិញបានចែករំលែកនូវអារម្មណ៍របស់ខ្លួន នៅពេលគយគន់សម្រស់អគារ បុរាណ និងស្ថាបត្យកម្មនៅទីនេះ។

“ការជួសជុលនិងស្តារឡើងវិញគឺមានសារៈសំខាន់ណាស់ក្នុងការអភិរក្សបេតិកភណ្ឌ។ តាមរយៈនោះ យុវជនជំនាន់បច្ចុប្បន្នបានយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ”។

ក្រៅពីសំណង់ កំពុងត្រូវបានជួសជុល គម្រោងមួយចំនួនទៀតក៏កំពូងដំណើរការស្តារឡើងវិញដូចជា៖ សារមន្ទីរវត្ថុបុរាណនៃបរមរាជវាំង Hue, វិមាន Can Chanh, ផ្នូរ Minh Mang, ផ្នូរ Thieu Tri និងផ្នូរ Tu Duc ជាដើម។ លោក Phan Van Tuan នាយករងមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌរាជធានីបុរាណ Hue បានឲ្យដឹងថា៖ អង្គភាពបានបង្កើតផែនការអភិរក្ស ជួសជុល និងស្តារឡើងវិញប្រជុំបេតិកភណ្ឌរាជធានីបុរាណ Hue ដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០ សម្រាប់ដាក់ជូនក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដើម្បីវាយតម្លៃ និងដាក់ជូននាយករដ្ឋមន្ត្រីដើម្បីអនុម័ត។

“ផែនការនេះនឹងជាមូលដ្ឋានកំណត់ទិសដៅសម្រាប់ការងាររក្សា និងលើកកម្ពស់តម្លៃ ក៏ដូចជាការដោះស្រាយបញ្ហានៅសេសសល់ក្នុងពេលកន្លងមក។ ជាពិសេស យើងនឹងធ្វើការកែសម្រួលតំបន់ដែលត្រូវការការការពារ ដើម្បីបង្កើតស្ថិរភាពសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ និងធ្វើជាមូលដ្ឋានក្នុងការអភិរក្ស ស្តារ និងអភិវឌ្ឍន៍ លើកកម្ពស់រាល់តម្លៃ បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន”។ នេះបើយោងតាមមតិរបស់លោក Phan Van Tuan។

យោងតាមការវាយតម្លៃរបស់អង្គការយូណេស្កូ បច្ចុប្បន្ននេះ ការអភិរក្សបេតិកភណ្ឌរាជធានីបុរាណ Hue កំពុងឈានទៅរកដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក Christian Manhart ប្រធានតំណាងអង្គការ UNESCO ប្រចាំវៀតណាម បានវាយតម្លៃថា មានតំបន់បេតិកភណ្ឌជាច្រើនត្រូវបានស្ដារឡើងវិញដែរ។ នេះពិតជាជោគជ័យ ហើយការងារអភិរក្សនៅតែបន្ត។

ថែរក្សា និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមខេត្ត Thua Thien Hue
ថែរក្សា និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមខេត្ត Thua Thien Hue

ចំណែកលោកសាស្ត្រាចារ្យរង បណ្ឌិត Dang Van Bai អនុប្រធានក្រុមប្រឹក្សាបេតិកភណ្ឌវប្បធម៌ជាតិបានឲ្យដឹងថា តំបន់បេតិកភណ្ឌពិភព លោក រាជធានី Hue កំពុងរស់រានឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ។

“មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌរាជធានីបុរាណ Hue បានក្លាយជាគំរូឆ្នើមរបស់តំបន់អាស៊ីអាគ្នេយ៍ក្នុងការអភិរក្សបេតិកភណ្ឌស្ថាបត្យកម្មឈើ។ មេរៀននៃការអភិរក្សស្ថាបត្យកម្មឈើរបស់រាជធានីបុរាណ Hue ក៏ជាឧទាហរណ៍មួយផងដែរ។ ពីស្ថានភាពនៃភាពអាសន្នអន្តរជាតិដែលទាមទារឱ្យមានចលនាគាំទ្រពិសេសនោះ ឥឡូវនេះតំបន់បានផ្លាស់ប្តូរទៅដំណាក់កាលនៃការអភិវឌ្ឍប្រកបដោយស្ថិរភាព”។

រហូតមកដល់ពេលនេះ ខេត្ត Thua Thien Hue គឺជាតំបន់តែមួយគត់របស់វៀតណាម និងអាស៊ីអាគ្នេយ៍ មានតំបន់បេតិកភណ្ឌចំនួន ៧ ដែលបានអង្គការយូណេស្កូចុះបញ្ជី។ ក្នុងចំណោមនោះ មានបេតិកភណ្ឌចំនួន ៥ របស់ Hue តែមួយ រួមមាន៖ ប្រជុំបេតិកភណ្ឌរាជធានីបុរាណ Hue (១៩៩៣ - បេតិកភណ្ឌរូបី) Nha Nhac - តន្ត្រីបរមរាជវាំងវៀតណាម (២០០៣ - បេតិកភណ្ឌអរូបី) បេតិកភណ្ឌឯកសារចំនួន ៣ គឺ ឯកសារបោះពុម្ភលើឈើនៃរាជវង្សង្វៀន (២០០៩); ឯកសារដែលមានឡាយព្រះហស្តលេខារបស់ស្តេចនៃរាជវង្សង្វៀន (២០១៤) និងកំណាព្យស្តីពីស្ថាបត្យកម្មបរមរាជវាំង Hue (២០១៦)។ ក្រៅពីនេះ មានបេតិកភណ្ឌរួមជាមួយនឹងតំបន់ផ្សេងទៀតចំនួនពីរ រួមមាន៖ សិល្បៈចម្រៀង Bai Choi នៅភាគកណ្តាលវៀតណាម និងការប្រតិបត្តិជំនឿថ្វាយបង្គំព្រះមាតានៃរាជវាំងទាំងបី របស់ប្រជាជនវៀតណាម។

ការអភិរក្សទាំងស្រុងនូវបេតិកភណ្ឌវប្បធម៌រាជធានីបុរាណ Hue គឺការរក្សានូវរតនៈសម្បត្តិវប្បធម៌របស់ប្រទេសជាតិ រួមចំណែកក្នុងការអភិរក្ស និងពង្រីកសម្បត្តិវប្បធម៌របស់មនុស្សជាតិ។ ទាំងនេះក៏ជាសកម្មភាពជាក់ស្តែង ដើម្បីអនុវត្តការប្តេជ្ញាចិត្តជាមួយ អង្គការ UNESCO ក្នុងការគ្រប់គ្រង ការពារ និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ ពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយអង្គការ UNESCO ឆ្ពោះទៅគោលដៅថែរក្សា និងអភិរក្សបេតិកភណ្ឌសម្រាប់មនុស្សជំនាន់ក្រោយ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម