Trending now

អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម ប្រារព្ធពិធីបើកការប្រកួតកីឡាអូឡាំពិកភាសារុស្ស៊ីសម្រាប់​សាលាយោធាទាំង​ឡាយ​

09:41 | 09/05/2022

នាព្រឹកថ្ងៃទី៦ ឧសភា អគ្គសេនាធិការដ្ឋានបានប្រារព្ធពិធីបើកការប្រកួតកីឡាអូឡាំពិកភាសារុស្ស៊ីសម្រាប់​សាលានាយទាហានទាំងឡាយ លើកទី២។ លោកឧត្តមសេនីយ៍ត្រី បណ្ឌិត Tran Ngoc Thanh អនុប្រធាននាយកដ្ឋានសាលា បានអញ្ជើញជាអធិបតីក្នុងពិធីបើក។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អបអរសាទរប្រធានរដ្ឋសភាហុងគ្រី លោក László Kövér ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អបអរសាទរប្រធានរដ្ឋសភាហុងគ្រី លោក László Kövér
ស្នើឲ្យ ESCAP បន្តជួយវៀតណាមអនុវត្តកម្មវិធីស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្នើឲ្យ ESCAP បន្តជួយវៀតណាមអនុវត្តកម្មវិធីស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម
គណៈកម្មការ​រៀប​ចំ​ប្រគល់​ទង់​អនុស្សាវរីយ៍​ជូន​ក្រុម​ចូល​រួម​ទាំង​ឡាយ​
គណៈកម្មការ​រៀប​ចំ​ប្រគល់​ទង់​អនុស្សាវរីយ៍​ជូន​ក្រុម​ចូល​រួម​ទាំង​ឡាយ​

ថ្លែងមតិក្នុងពិធីបើក លោកឧត្តមសេនីយ៍ត្រី បណ្ឌិត Tran Ngoc Thanh បានសង្កត់ធ្ងន់ថា៖ ការប្រកួតនេះមានគោលបំណងវាយតំលៃគុណភាពនៃការបង្រៀន និងការរៀនភាសារុស្ស៊ីក្នុងសាលានាយទាហាននាសព្វថ្ងៃ។

នេះក៏ជាឱកាសមួយសម្រាប់លោកគ្រូ អ្នកគ្រូ និងសិក្ខាកាមនៃសាលាយោ​ធា​ទាំង​ឡាយ​​បានផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្រៀន និងការរៀនភាសារុស្ស៊ីនិយាយដោយឡែក និង​​ការបង្រៀន និងការរៀនភាសាបរទេសនិយាយរួម។អាស្រ័យលើមូលដ្ឋាននោះ បន្តលើកកម្ពស់គុណភាពនៃការបង្រៀន ព្រមទាំងជំរុញចលនានៃការរៀន និងប្រើប្រាស់ភាសាបរទេសសម្រាប់សិក្ខាកាមសាលាយោធាទាំង​ឡាយ​។

ក្រោមប្រធានបទ “មោទនភាពវៀតណាម” ការប្រកួតនេះមានក្រុមចូលរួមចំនួន ៦ រួមមានៈ ក្រុមចំនួន ៣ មកពីវិទ្យាស្ថាន (បច្ចេកទេសយោធា ; ការពារដែនអាកាស-ទ័ពអាកាស; កងទ័ពជើងទឹក); សាលានាយទាហាន​ចំនួន ៣ (កងទ័ពជើងគោគលេខ១; រថក្រោះ រថពាសដែក; ទ័ពអាកាស)។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី