ទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលមានប្រវត្តិសាស្រ្តជាង ៧០ ឆ្នាំរវាងវៀតណាម និងហុងគ្រី កំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ។
![]() |
![]() |
![]() |
លោកប្រធានរដ្ឋសភា Vuong Dinh Hue (រូបថត៖ vnanet.vn) |
ក្នុងឱកាសដែលលោក László Kövér ជាប់ឆ្នោតជាថ្មីឱ្យកាន់តំណែងជាប្រធានរដ្ឋសភាហុងគ្រី ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើលិខិតអបអរសាទរ។
ក្នុងលិខិតនោះ លោកប្រធានរដ្ឋសភា Vuong Dinh Hue មានសេចក្តីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលមានប្រវត្តិសាស្ត្រជាង ៧០ ឆ្នាំ រវាងវៀតណាម និងហុងគ្រី កំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ ហើយត្រូវបានពង្រឹង និងពង្រីកយ៉ាងខ្លាំងក្លា ក្រោយពីបានដំឡើងជាដៃគូគ្រប់ជ្រុងជ្រោយ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសម្តែងនូវជំនឿជាក់ថា ក្រោមការដឹកនាំ និងមនោសញ្ចេតនាល្អចំពោះវៀតណាមរបស់លោក László Kövér និងថ្នាក់ដឹកនាំហុងគ្រី ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនឹងត្រូវបានអភិវឌ្ឍឡើងកម្ពស់ថ្មីមួយទៀត ដែលកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន