Trending now

អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio

15:21 | 03/05/2022 ហេង វុធ្ធី

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលល្អនៃដំណើរទស្សនកិច្ច ជាពិសេសក្នុងជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្ត្រី Kishida Fumio និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងជំនួបសវនាការរវាងនាយករដ្ឋមន្ត្រីជប៉ុនជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកប្រធានរដ្ឋសភា Vuong Dinh Hue តាមនោះ ប្រទេសទាំងពីរសម្រេចបានការយល់ដឹងរួម កិច្ចព្រមព្រៀង និងវិធានការសហប្រតិបត្តិការសំខាន់ៗជាច្រើន។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc E. Knapper អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc E. Knapper
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌា Om Birla អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌា Om Birla
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio។ (រូបថត៖ VNA)

នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន ដែលអញ្ជើញចូលជួបសម្តែងការគួរសមក្នុងឱកាសបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលល្អនៃដំណើរទស្សនកិច្ច ជាពិសេសក្នុងជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្ត្រី Kishida Fumio និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងជំនួបសវនាការរវាងនាយករដ្ឋមន្ត្រីជប៉ុនជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកប្រធានរដ្ឋសភា Vuong Dinh Hue តាមនោះ ប្រទេសទាំងពីរសម្រេចបានការយល់ដឹងរួម កិច្ចព្រមព្រៀង និងវិធានការសហប្រតិបត្តិការសំខាន់ៗជាច្រើន។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់លើសក្ដានុពលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរនាពេលខាងមុខ ហើយស្នើឲ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរ កិច្ចប្រជុំជាន់ខ្ពស់ និងទំនាក់ទំនងរវាងគ្រប់ជាន់ថ្នាក់ ស្ថាប័ន ខេត្តក្រុងនានា ព្រមទាំងសម្របសម្រួលគ្នានៅវេទិកាអន្តរជាតិ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោកផងដែរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្វាគមន៍ការដែលប្រទេសទាំងពីររួមគ្នាកសាងផែនការអបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣ ដើម្បីបង្កើតមូលដ្ឋានគ្រឹះរយៈពេលវែងបន្ថែមទៀតសម្រាប់ទំនាក់ទំនងជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព រវាងប្រទេសទាំងពីរ នាពេលខាងមុខ។ លោកអគ្គលេខា Nguyen Phu Trong ក៏បានផ្លាស់ប្ដូរមតិអំពីគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍; ពហុភាគី ពិពិធកម្មទំនាក់ទំនង; វៀតណាមគឺជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Kishida Fumio បានចែករំលែកពីលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងជំនួបសវនាការជាមួយថ្នាក់ដឹកនាំ វៀតណាម។ លោកនាយករដ្ឋមន្ត្រី Kishida បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញ និងនាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីមួយ។

ទំនាក់ទំនងវៀតណាម-ជប៉ុនគឺល្អបំផុតមិនធ្លាប់មាន។ វៀតណាមគឺជាទិសដៅពេញនិយមបំផុតទីពីរសម្រាប់អាជីវកម្មជប៉ុនក្នុងពិភពលោក នៅពេលពិចារណាប្រទេស និងដែនដីសម្រាប់ការពង្រីកអាជីវកម្មនាពេលអនាគត។ សហគមន៍វៀតណាមជាសហគមន៍បរទេសធំទីពីរនៅប្រទេសជប៉ុន។ វៀតណាម​ក៏​ជាប់​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ពិភពលោក​ក្នុង​ចំនួន​និស្សិត​អន្តរជាតិ​នៅ​ជប៉ុន។ ជំនាន់វ័យក្មេងរបស់ជប៉ុន និងវៀតណាមកំពុងធ្វើការយ៉ាងសកម្មជាទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗគ្នាជាច្រើន រួមទាំងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាខ្ពស់ អាជីវកម្ម និងសិល្បៈ៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់