Trending now

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc E. Knapper

08:56 | 26/04/2022

នារសៀលថ្ងៃទី ២៥ មេសា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកលោក Marc E. Knapper ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មការទូតនៅវៀតណាម។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌា Om Birla អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌា Om Birla
លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្ញើសារលិខិត និងកន្ត្រកផ្កា អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្ញើសារលិខិត និងកន្ត្រកផ្កា អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកលោក Marc E. Knapper (រូបថត៖ TTXVN)
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកលោក Marc E. Knapper

លោកឯកអគ្គរដ្ឋទូត Marc E. Knapper បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គលេខាបក្ស Nguyen Phu Trong ដែលបានឆ្លៀតពេលមកទទួលលោក ដោយសម្តែងនូវសេចក្តីរីករាយ និងកិត្តិយសដែលបានវិលត្រឡប់មកបំពេញការងារនៅវៀតណាមវិញក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម។

លោកឯកអគ្គរដ្ឋទូត Marc E. Knapper បានសម្តែងការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម ការបង្កើនជំហរអន្តរជាតិ និងការវិវត្តនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើននាពេលថ្មីៗនេះ។ ប្រទេសទាំងពីរមានសក្តានុពលកាន់តែច្រើនសម្រាប់ការអភិវឌ្ឍន៍នាពេលខាងមុខ រួមទាំងវិស័យថ្មីៗដូចជា ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Marc E. Knapper បាននិយាយថា ប្រទេសទាំងពីរមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ រួមទាំងមានវិស័យថ្មីៗដូចជា ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត ហើយបានអះអាងថា អាមេរិកតែងតែគាំទ្រប្រទេសវៀតណាមមួយរឹងមាំ ឯករាជ្យនិងវិបុលភាព និងជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឈរលើមូលដ្ឋានគោរពស្ថាប័ននយោបាយរបស់គ្នាទៅវិញទៅមក។ លោកឯកអគ្គរដ្ឋទូតនឹងខិតខំប្រឹងប្រែងរួមចំណែកទៅក្នុងការអភិវឌ្ឍទំនាក់ទំនងអាមេរិក-វៀតណាម។

ចំណែកឯអគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមអនុវត្តន៍គោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព សហប្រតិបត្តិការនិង អភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្មនិងការធ្វើពិពិធកម្មទំនាក់ទំនងបរទេស ក្នុងនោះបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងក្នុងពិភពលោក។ លោកអគ្គលេខាបក្សបានស្នើឱ្យឯកអគ្គរដ្ឋទូត Marc E. Knapper បន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ និងទទួលបានជោគជ័យជាច្រើនក្នុងអាណត្តិបេសកកម្មការទូតនៅវៀតណាម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR