Trending now

លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្ញើសារលិខិត និងកន្ត្រកផ្កា អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

23:18 | 13/04/2022 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកអគ្គលេខាបក្ស Nguyen Phu Trong បានផ្ញើសារលិខិតអបអរសាទរ និងកន្ត្រកផ្កាជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទស្សនានិងធ្វើការនៅខេត្ត Quang Ninh អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទស្សនានិងធ្វើការនៅខេត្ត Quang Ninh
បង្ហាញសៀវភៅ “បញ្ហាមួយចំនួនខាងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងអំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម” របស់លោកអគ្គលេខាបក្ស Nguyen Phu Trong បង្ហាញសៀវភៅ “បញ្ហាមួយចំនួនខាងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងអំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម” របស់លោកអគ្គលេខាបក្ស Nguyen Phu Trong
Tổng Bí thư Nguyễn Phú Trọng gửi thư chúc mừng Tết cổ truyền của Lào và Campuchia
លោកអគ្គលេខាបក្ស Nguyen Phu Trong

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកអគ្គលេខាបក្ស Nguyen Phu Trong បានផ្ញើសារលិខិតអបអរសាទរ និងកន្ត្រកផ្កាជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា។

សារលិខិតអបអរសាទររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា មានខ្លឹមសារដូចខាងក្រោម៖

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជាទាំងអស់ឱ្យមានសេចក្តីសុខចម្រើនរុងរឿង។

បក្ស រដ្ឋ និងប្រជាជនវៀតណាមវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលធំធេង និងសំខាន់ៗលើគ្រប់វិស័យនៃកិច្ចការក្នុងស្រុក និងក្រៅប្រទេស ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ជាពិសេសទទួលបានជោគជ័យក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ការ​ធានាការអនុវត្តសេដ្ឋកិច្ចសង្គម ធានាការអភិវឌ្ឍក្នុងបរិបទនៃការបើកប្រទេសឡើងវិញ បក្ស រដ្ឋ និងប្រជាជនវៀតណាមជឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា និងការដឹកនាំដ៏ខ្លាំងក្លារបស់រដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រជាជនកម្ពុជានឹងបន្តទទួលបានសមិទ្ធផលថ្មីៗ និងធំធេងជាច្រើនទៀតនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស រៀបចំដោយជោគជ័យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ និងបំពេញតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដោយជោគជ័យ។

បក្ស រដ្ឋ និងប្រជាជនវៀតណាមក៏សប្បាយរីករាយជាខ្លាំងចំពោះទំនាក់ទំនងភាព​ជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជា ដែលកាន់តែមានការអភិវឌ្ឍ និងស៊ីជម្រៅថែមទៀត នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ​ក្នុងតំបន់ និងនៅ​លើ​ពិភពលោក។

ក្នុងឱកាសនេះ អគ្គលេខាបក្ស Nguyen Phu Trong បានផ្ញើកាត និងកន្ត្រកផ្កា ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម