Trending now

បង្ហាញសៀវភៅ “បញ្ហាមួយចំនួនខាងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងអំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម” របស់លោកអគ្គលេខាបក្ស Nguyen Phu Trong

08:28 | 10/02/2022 យោងតាមវិឡូសំលេងវៀតណាម

សៀវភៅរួមមានអត្ថបទសរសេរនិងសុន្ទរកថាចំនួន ២៩របស់លោកអគ្គលេខា បក្ស Nguyen Phu Trong ចាប់តាំងពីត្រៀមកសាងឯកសារមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមរហូតមកដល់បច្ចុប្បន្ន។

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញ​អុជធូបទាន​រំលឹក​ដល់វិញ្ញាណក្ខ័ន្ធបុព្វការីជន និង អ្នកដែលមានទេពកោសល្យ​ចំពោះ​ប្រទេសជាតិ​នៅ​ព្រះបរមរាជរាំងThang L លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញ​អុជធូបទាន​រំលឹក​ដល់វិញ្ញាណក្ខ័ន្ធបុព្វការីជន និង អ្នកដែលមានទេពកោសល្យ​ចំពោះ​ប្រទេសជាតិ​នៅ​ព្រះបរមរាជរាំងThang L
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធបណ្ដាអតីតអគ្គលេខាបក្ស លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធបណ្ដាអតីតអគ្គលេខាបក្ស
បណ្ដាប្រតិភូអញ្ជើញចូលរួមពិធីបង្ហាញសៀវភៅ។ (រូបថត៖ VOV)
បណ្ដាប្រតិភូអញ្ជើញចូលរួមពិធីបង្ហាញសៀវភៅ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានសហការជាមួយក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមនិងរោងបោះពុម្ភផ្សាយនយោបាយជាតិ “ការពិត” រៀបចំពិធីបង្ហាញសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្រោមចំណងជើងថា “បញ្ហាមួយចំនួនខាងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងអំពីសង្គមនិយមនិងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម”។

សៀវភៅរួមមានអត្ថបទសរសេរនិងសុន្ទរកថាចំនួន២៩របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចាប់តាំងពីត្រៀមកសាងឯកសារមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមរហូតមកដល់បច្ចុប្បន្ន។ អត្ថបទទាំងនេះបានធ្វើឲ្យ ស៊ីជម្រៅថែមទៀតនូវអត្តចរិត តម្លៃឫសគល់នៃសង្គមនិយមលើវិស័យនយោបាយ សេដ្ឋកិច្ច ការកសាងបក្សនិងប្រព័ន្ធនយោបាយ វប្បធម៌ សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស ជាដើម។ អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម លោក Ta Ngoc Tan បានបញ្ជាក់ថា៖

“សៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នឹងជាមូលដ្ឋានដ៏ថ្លៃថ្លា និងសំខាន់សម្រាប់បន្តបូកសរុបទ្រឹស្តីអំពីគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្ស; ជាឯកសារ ដ៏ថ្លៃថ្លាដើម្បីអប់រំសតិអារម្មណ៍នយោបាយ លើកកំពស់ការយល់ដឹងរបស់កម្មាភិបាល បក្ខជននិងប្រជាជនអំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយម បង្កើតឡើង ភាពឯកឆន្ទ ដើម្បីបំផុសនិងពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូល។ ផ្ដើមពីនោះ អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ ប្រជាជន សម្បូរធូធារ ប្រទេសជាតិខ្លាំង មាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អារិយ្យធម៌ដើម្បីដល់ពាក់កណ្ដាលសតវត្សទី២១ វៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់តាមមាគ៌ាសង្គមនិយម”៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី