ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០២២ និងខួបលើកទី ៩២ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ / ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២) នាព្រឹកថ្ងៃទី ២៨ ខែមករា លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធអតីតអគ្គលេខាបក្ស Le Duan, អតីតអគ្គលេខាបក្ស Truong Chinh, អតីតអគ្គលេខាបក្ស Do Muoi និងអតីតអគ្គលេខាបក្ស Le Kha Phieu ។
![]() |
![]() |
![]() |
លោកអគ្គលេខាបក្ស Nguyen Phu Trong អុជធូបគោរពវិញ្ញាណក្ខន្ធអតីតអគ្គលេខាបក្ស Le Kha Phieu (រូបថត៖ vnanet.vn) |
លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធបណ្ដាអតីតអគ្គលេខាបក្សដែលមានគុណបំណាច់យ៉ាងធំធេងចំពោះបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រទេសជាតិ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងនូវការគោរពនិងដឹងគុណចំពោះគុណូបការៈដ៏ធំធេងរបស់អតីតអគ្គលេខាបក្ស ដើម្បីឯករាជ្យនិងសេរីភាពនៃមាតុភូមិ ដើម្បីសេចក្តីសុខរបស់ប្រជាជន។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសួរសុខទុក្ខដល់ក្រុមគ្រួសាររបស់អតីតអគ្គលេខាបក្ស Le Duan, អតីតអគ្គលេខាបក្ស Truong Chinh, អតីតអគ្គលេខាបក្ស Do Muoi, អតីតអគ្គលេខាបក្ស Le Kha Phieu។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានជូនពរដល់ក្រុមគ្រួសារ និងសាច់ញាតិរបស់បណ្ដាអតីតអគ្គលេខាបក្ស ទទួលបាននូវសុខភាពល្អបរិបូរ សុភមង្គល និងវិបុលសុខ៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន