Trending now

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌា Om Birla

09:59 | 21/04/2022 យោងតាមវិឡូសំលេងវៀតណាម

នារសៀលថ្ងៃទី ២០ មេសា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌា Om Birla ដែលលោកកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្ញើសារលិខិត និងកន្ត្រកផ្កា អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្ញើសារលិខិត និងកន្ត្រកផ្កា អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទស្សនានិងធ្វើការនៅខេត្ត Quang Ninh អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទស្សនានិងធ្វើការនៅខេត្ត Quang Ninh
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក  Om Birla (រូបថត៖ Tri Dung/TTXVN)
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla

ប្រធានសភាតំណាងប្រទេសឥណ្ឌា លោក Om Birla បានសម្តែងសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកដំបូង; បានពាំនាំនូវក្តីនឹករលឹក និងអបអរសាទររបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីឥណ្ឌា ជូនចំពោះអគ្គលេខាបក្ស លោក Nguyen Phu Trong។

ប្រធានសភាតំណាងឥណ្ឌាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាតាមទូរស័ព្ទប្រកបដោយជោគជ័យ និងជាក់ស្តែងរវាងអគ្គលេខាបក្ស Nguyen Phu Trong និងនាយករដ្ឋមន្ត្រីឥណ្ឌា Narenda Modi នាពេលថ្មីៗនេះ ដែលភាគីទាំងពីរបានពិភាក្សាទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ។

ប្រធានសភាតំណាងប្រទេសឥណ្ឌា លោក Om Birla បានអបអរសាទរចំពោះជោគជ័យរបស់វៀតណាមក្រោមការដឹកនាំរបស់អគ្គលេខាបក្ស Nguyen Phu Trong សម្តែងការវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានដ៏ធំធេងរបស់អគ្គលេខាបក្សក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋសភានៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ ប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla បានអះអាងថា ឥណ្ឌាចាត់ទុកវៀតណាមជាសសរស្តម្ភក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើតនិងយុទ្ធសាស្ត្រឥណ្ឌា-ប៉ាស៊ីហ្វិករបស់ខ្លួន; ស្នើឱ្យជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម ថាមពល ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។

ប្រធានសភាតំណាងប្រទេសឥណ្ឌា Om Birla បានសង្កត់ធ្ងន់លើការសម្របសម្រួលរវាងប្រទេសទាំងពីរលើបញ្ហាអន្តរជាតិ; ស្នើឱ្យជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិ-សន្តិសុខ ពាណិជ្ជកម្ម ថាមពល ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ; យល់ព្រមជាមួយសំណើសហប្រតិបត្តិការរបស់ប្រធានសភាជាន់ទាបឥណ្ឌា; ស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួលនិងចែក រំលែក បទពិសោធន៍នាពេលខាងមុខ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ លោកអគ្គលេខាបក្សក៏បានស្នើឱ្យភាគីទាំងពីរបន្តផ្លាស់ប្តូរការពិគ្រោះយោបល់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាសភាអន្តរជាតិ ចែករំលែកទស្សនៈអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ ព្រមទាំងរួមចំណែកក្នុងការពង្រឹងបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម