Trending now

ពិធីបុណ្យ Dien Hue Nam - លក្ខណៈពិសេសខាងវិញ្ញាណរបស់ប្រជាជន Hue

19:29 | 06/04/2022

យុគសម័យ - នាថ្ងៃទី ៤ មេសា មន្ទីរវប្បធម៌ និងកីឡាខេត្ត Thua Thien Hue មជ្ឈមណ្ឌលមហោស្រព Hue បានសម្របសម្រួលជាមួយក្រុមប្រឹក្សាឧបត្ថម្ភ Dien Hue Nam រៀបចំពិធីបុណ្យ Dien Hue Nam។

រមណីយដ្ឋាននៅ Hue សម្រាប់វិស្សមកាលថ្ងៃទី ៣០ ខែមេសាដល់ថ្ងៃទី ១ ឧសភា រមណីយដ្ឋាននៅ Hue សម្រាប់វិស្សមកាលថ្ងៃទី ៣០ ខែមេសាដល់ថ្ងៃទី ១ ឧសភា
NPA ជួយខេត្ត Thua Thien Hue លើកកម្ពស់សមត្ថភាពបោសសម្អាតមីន ស្របតាមស្តង់ដារ IMAS NPA ជួយខេត្ត Thua Thien Hue លើកកម្ពស់សមត្ថភាពបោសសម្អាតមីន ស្របតាមស្តង់ដារ IMAS
ពិធីបុណ្យ  Dien Hue Nam - លក្ខណៈពិសេសខាងវិញ្ញាណរបស់ប្រជាជន Hue

លក្ខណៈពិសេសប្លែកបំផុតនៃពិធីបុណ្យ Dien Hue Nam គឺការដង្ហែព្រះ​មាតា តាមទូកតាមលើទន្លេ Huong។

ពិធីបុណ្យ Dien Hue Nam (ឬ Dien Hon Chen) គឺជាពិធីបុណ្យប្រពៃណីមួយដែលបានផ្សារភ្ជាប់ជាមួយនឹងធវប្បធម៌ខាង​វិញ្ញាណ សម្រាប់ការសែនថ្វាយបង្គំព្រះមាតា Thien Y A Na ។ ពិធីបុណ្យនេះតែងតែប្រារព្ធនៅខែមីនា និងខែកក្កដា ជារៀងរាល់ឆ្នាំ។

លោក Phan Thanh Hai ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត Thua Thien Hue បានឲ្យដឹងថា ពិធីបុណ្យ Dien Hon Chen ឆ្នាំ ២០២២ បាន​រៀបចំ​តាម​ទម្រង់ថ្មី និងប្លែកៗ។ ក្រៅពីការដង្ហែទូកប្រពៃណី ពិធីបុណ្យនេះនឹងរៀបចំឡើងវិញ និងកសាងនូវមហោស្រពប្រជាប្រិយ​​​​​​​ដ៏ទាក់ទាញមួយ ដោយបង្ហាញនូវលក្ខណៈពិសេសប្លែកនៃសំលៀកបំពាក់បុរាណចម្រុះពណ៌ រួមផ្សំជាមួយនឹងកទម្រង់ផ្សេងៗនៃការសម្តែង ការរាំបទភ្លេងប្រពៃណីនៃការសែនថ្វាយព្រះមាតាមានទ្រទ្រាយធំជាងគេនៅប្រទេសវៀតណាម។ តាមរយៈ​ការ​ដង្ហែ​តាម​ដងផ្លូវ​ ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​បាន​ស្វែងយល់ និងគយ​គន់​។

ភាពពិសេសបំផុតនៃពិធីបុណ្យ Dien Hue Nam គឺការដង្ហែព្រះ​មាតា តាមទូកលើទន្លេ Huong ដោយមានការចូលរួមពីទូកនាគរាប់សិបគ្រឿងផងដែរ ។

ជាងនេះទៅទៀត សកម្មភាពនេះបានគេចាត់ទុកថា មានភាពចម្រុះពណ៌ និងរស់រវើក ទាក់ទាញអ្នកកាន់សាសនា​និង​ជំនឿ​សែន​ថ្វាយ​ព្រះមាតាយ៉ាងច្រើនកុះករ ជាមួយនឹងមនុស្សរាប់ម៉ឺននាក់មកចូលរួម។ នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាមហោស្រព​ប្រពៃណី​ប្រជាប្រិយ និង​ពិធីបុណ្យវប្បធម៌ប្រជាប្រិយ ​សហគមន៍​នៃ​រាជធានី​បុរាណ Hue៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ